ដំណឹងក្តៅៗ ! រន្ធត់​ចិត្តកីឡាករ​បាល់ទាត់ ជម្រើសជាតិ​ដ៏ឆ្នើម ចាន់ វឌ្ឍនាកា និងមិត្តរួមក្រុម ៥​រូប​ទៀតបាន ឆ្លង​កូ​វី​ដ-​១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មុន​នេះ​បន្តិច​នា​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់នេះ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ លោក​បាន​បញ្ជាក់​ថា កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​ចេញ​ទៅ​ប្រកួត​ក្រៅប្រទេស​ដល់​ទៅ​៦​រូប កំពុង​ឆ្លង​កូ​វីដ-១៩​ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សន្និសីទ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ គឺ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បញ្ជាក់​ថា កីឡាករ​ទាំង ៦​នាក់ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ-​១៩ រួម​មាន ​៖ ចាន់ វឌ្ឍនាកា​, គួ​ច សុ​គុ​ម្ភៈ​, សឿ​យ វិសាល​, សា​រ៉េ​ត គ្រី​យ៉ា​, កែ សុខ​សិឡា​, និង ទៀន ពិសី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការ​បកស្រាយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កំពុង​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្ន​ង​ពេល​នេះ​ ។ យ៉ាងណាមិញ​មន្ត្រី​សហព័ន្ធ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ច្រើន​ទេ ដោយ​គ្រាន់តែ​អះអាង​ថា កីឡាករ​ដែល​ឆ្លង​ទាំងអស់​គឺ​មាន​សុខភាព​ល្អ និង កំពុង​ស្ថិត​ក្ន​ង​ការ​សម្រាក​ព្យាបាល​ថែ និង ថា​មិន​មាន​អ្វី​គួរ​អោយ​ព្រួយបារម្ភ​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយ​គ្នា​នោះ​មន្ត្រី​ស​ហ័​ន្ធ​បាន​សម្ដែង​ការ​សរសើរ ដោយសារ​តែ​កីឡាករ​ទាំងអស់​បាន​រួម​កម្លាំង​គ្នា​យកឈ្នះ​ក្រុម​ហ្គាំ​របស់​អា​មេ​រិ​ក ហើយ​បន្ត​ឡើង​វគ្គ​ជម្រុះ សម្រាប់​ការ​ប្រកួត​បន្ត ដោយ​កីឡាករ​ដែល​ខាង​សហព័ន្ធ​ប្រកា​សថាបាន​ឆ្លង​កូ​វីត ក៏​ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា​ គឺជា​វិ​រៈ​បុរស ​ក្នុង​ក្រុម​ដែល​ប្រឹង​ពុះពារ​ហើយ​បើក​ការ​ប្រកួត​ធ្វើ​អោយ​ក្រុម​ទទួល​ជ័យជម្នះ​។ កីឡាករ​ទាំងនេះ ក៏​ត្រូវ​បាន​ហ្វេ​ន​ៗ ​ជូនពរ​អោយ​មាន​សុខភាព​ល្អ​ផង​ដែរ ក្រោយ​បែក​ដំណឹង​ឆ្លង​កូ​វីដ-​១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ប្រភពមួយអោយដឹងថា កីឡាករ​ជម្រើសជាតិ​កម្ពុជា ទាំង ​៦​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ-​១៩ ​នៅ​ក្នុង​ប្រទេស​បា​រ៉ែ​ន ​អំឡុង​ពេល​ប្រកួត​ជម្រុះ​ AFC Asian Cup China 2023 Qualifiers Playoff ជាមួយ​ក្រុម​ជម្រើសជាតិ​កោះ​ហ្គាំ ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ​ គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កីឡាករ ចាន់ វឌ្ឍនាកា បាន​សរសេរ​ថា «​ជាដំបូង…

Read More