អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប ត្រូវបានបញ្ចប់ទាំងស្រុង។ លោកប្រាប់ថា បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកដើម្បីចា.ប់ផ្ដើមរៀបចំ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុដែលប្រព្រឹត្តទៅចា.ប់ពីថ្ងៃទី ០៦ ដល់ ១៦ មករា ២០២២។ សម្រាប់លទ្ធផល នៃការប្រឡងបាក់ឌុប គ្រោងប្រកាស នៅតាម មណ្ឌល ប្រឡង ក្នុងរាជធានី ភ្នំពេញ និងខេត្តកណ្តាល នារសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡង ក្នុង ខេត្តផ្សេងទៀតនាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ និងផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនង សង្គម ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕ ប្រភព៖ កម្ពុជាថ្មី
Read MoreDay: January 11, 2022
សោ.ក.សៅណាស់!! មកដល់ភ្នំពេញដំបូងតែពីរនាក់បងប្អូនម៉ង់ៗ តែ នាង គន្ធា ទទួលបានភាពកក់ក្ដៅនេះជានិច្ចពី…
តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មសាន់ដេ នាង គន្ធា បន្ដអាជីពសិល្បៈយ៉ាងស្វាហាប់ បើទោះបីជាពេលនេះនាងពុំមានបងប្រុសជួយមើលថែ និងផ្ដល់កម្លាំងចិត្ដដូចមុន។ ប៉ុន្ដែតារាស្រីរូបនេះ នៅមិនទាន់អស់អាល័យពីពាក្យទូន្មាន និងការមើលថែនាងពីសំណាក់បងប្រុសជំនួសឪពុក-ម្ដាយអស់រយៈពេលជាង៥ឆ្នាំ កន្លងទៅនោះនៅឡើយទេ។បន្ទាប់ពីបងប្រុសឈ្មោះ នាង ប្រាក់សុគន្ធ ដែលជាអ្នកចម្រៀងដូចគ្នាបានស្លាប់ដោយសារ.គ្រោះ.ថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នាង គន្ធា តែងតែនិយាយលួងចិត្ដខ្លួនឯងថាត្រូវតែរឹងមាំ ព្រោះនាងជឿថាព្រលឹងបងប្រុសនៅតែតាមជួយមើលថែនាងដដែល។កញ្ញា នាង គន្ធា រំលឹកអនុស្សាវរីយ៍ជាមួយបងប្រុសតាមរយៈSabay នៅរសៀលថ្ងៃទី១១ ខែមករា នេះថា កញ្ញា និងបងប្រុស នាង ប្រាក់សុគន្ធ បានចេញពីស្រុកកំណើតនាខេត្ដបាត់ដំបង មករស់នៅផ្ទះជួល ម្ដុំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។ កាលណោះ នាងពុំមានមិត្ដភក្ដិ ឬសាច់ ញាតិណាម្នាក់ជាពំនាក់អាស្រ័យទេ គឺមានតែការមើលថែគ្នាតែពីរនាក់បងប្អូនប៉ុណ្ណោះ។កញ្ញា នាង គន្ធា៖ “អនុស្សាវរីយ៍ជាមួយគាត់(នាង ប្រាក់សុគន្ធ) មានច្រើន មានគ្រប់យ៉ាង គាត់ជាបងប្រុសល្អបំផុត គាត់មើលថែខ្ញុំ ពេលមកដល់ភ្នំពេញ…នៅផ្ទះជួលតែពីរនាក់បងប្អូន ហើយគាត់តែងតែធ្វើជាមេផ្ទះសម្រាប់ខ្ញុំ”។សូមរំលឹកថា តារាចម្រៀងប្រុស នាង ប្រាក់សុគន្ធ បានស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែធ្នូ។ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ត្រូវបានធ្វើកាលពី ថ្ងៃទី៣០ ខែធ្នូ ដោយមានការចូលរួមមរណៈទុក្ខពីសំណាក់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នូវទឹកប្រាក់១០លានរៀលទៀតផង។ បន្ទាប់ពីធ្វើបុណ្យជូនបងរួចរាល់ នាង គន្ធា បានវិលមកបន្ដអាជីពសិល្បៈ និងរស់នៅភ្នំពេញតែម្នាក់ឯង៕ប្រភព៖Sabay News
Read More