ភ្នំពេញ៖ កាលពីថ្មី ៗ នេះ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការ ចូលរួម គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ កូវីដ១៩។ តួយ៉ាង លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី ១២ មករានេះថា រហូតមកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង ២០០ ករណីហើយ។ យ៉ាងណាមិញ ចំនួននេះ ពិតជាបានកើនឡើងយ៉ាងឆាប់រហ័ស ត្រឹមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដែលបានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង នៃចំនួនតួលេខថ្មីនេះ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា អនុវត្តវិធាន ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួន៕ ប្រភព៖ BTV
Read MoreDay: January 12, 2022
វ៉ាវវ៉ាវឡូយមែន !! អាជ្ញាធរវៀតណាម ត្រៀមចែកទូរស័ព្ទដៃហ្វ្រីៗ ដល់ប្រជាជនក្រីក្រ…
វៀតណាម៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញ បានស្នើឱ្យផ្តល់ដល់ប្រជាជនវៀតណាម មានជីវភាពក្រីក្រដែលមិនអាចមានលទ្ធភាពទិញស្មាតហ្វូន ដោយពិនិត្យគ្រួសារក្រីក្រ និងស្រង់ស្ថិតិធ្វើបញ្ជី ។ ប្រភពដដដែលបានអះអាងថា គោលដៅនៃការផ្លាស់ប្តូរប្រព័ន្ធឌីជីថលអាចសម្រេចបាន លុះត្រាតែការគ្រប់គ្រង សេដ្ឋកិច្ច និងសង្គមផ្លាស់ប្តូរក្នុងពេលតែមួយ។ លោក Lam Dinh Thang ប្រធាននាយកដ្ឋានព័ត៍មាន និងទំនាក់ទំនងទីក្រុងហូជីមិញ បាននិយាយនៅក្នុងសំណើមួយផ្ញើទៅកាន់រដ្ឋបាលក្រុង ដើម្បីបើកដំណើរការឌីជីថលនៃសង្គមទាំងមូល ប្រជាពលរដ្ឋទាំងអស់ត្រូវតែជាផ្នែកនៃការផ្លាស់ប្តូរនេះ។ ប្រធាននាយកដ្ឋានរូបនេះ បានបន្តថា រហូតមកដល់ពេលនេះ គេបានយកចិត្តទុកដាក់តិចតួចចំពោះជនក្រីក្រ ដែលមិនមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។ ទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាមដែលមានប្រជាជនចុះឈ្មោះ ចំនួន ៩លាននាក់ ដោយទីក្រុងហូជីមិញ មានប្រជាជនក្រីក្រជាង ១៤៤,០០០នាក់។ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ នាយកដ្ឋានបានស្នើសុំការសហការជាមួយនាយកដ្ឋានសង្គមកិច្ច ដើម្បីពិនិត្យមើលគ្រួសារក្រីក្រទាំងអស់ និងធ្វើបញ្ជីអ្នកដែលត្រូវការទូរស័ព្ទទំនើប។ ប្រសិនបើរដ្ឋបាលក្រុងអនុម័តផែនការនេះ នាយកដ្ឋាននឹងសម្រេចថាតើស្មាតហ្វូនប្រភេទណាដែលនឹងត្រូវបានផ្តល់ឱ្យ និងប៉ាន់ស្មានថាតើគម្រោងនេះនឹងមានតម្លៃប៉ុន្មាន។ យោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយគេហទំព័រទិន្នន័យរបស់អាល្លឺម៉ង់ Statista ទូរស័ព្ទស្មាតហ្វូនប្រហែល ៦១.៣លានគ្រឿង ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំមុន៕
Read Moreចារជាប្រវត្តិសាស្ត្រ! នៅអាមេរិក គេវះកាត់ដាក់បេះដូងជ្រូកលើមនុស្សលើកដំបូង បានជោគជ័យ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានរាយការណ៍ថា បុរសម្នាក់ដែលទទួលបានការវះកាត់ប្តូរបេះដូងជ្រូក ជាលើកដំបូងគេរបស់ពិភពលោក ពេលនេះបានជាសះស្បើយបណ្តើរៗហើយ បន្ទាប់ពីការវះ.កា.ត់ពិសោធន៍បានរយៈពេល ៤ ថ្ងៃកន្លងទៅនេះ។ ចាប់តាំងពីការវះ.កា.ត់រួច លោក David Bennett បានសម្រាកនៅមន្ទីរពេទ្យដោយមានជំនួយពីម៉ាស៊ីនភ្ជាប់បេះដូងទៅសួត ដើម្បីទ្រទ្រង់បេះដូងថ្មីរបស់គាត់។ បើយោងតាមលោកស្រី Deborah Kotz អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Maryland School of Medicine បាននិយាយថា គាត់ត្រូវបានគេដកពីម៉ាស៊ីនជំនួយចេញវិញកាលពីថ្ងៃអង្គារហើយ ខណៈនឹងត្រូវបានគេតាមដានបន្ដយ៉ាងដិតដល់។ រំលឹកផងដែរថា លោកតា Bennett អាយុ ៥៧ឆ្នាំ បានទទួលការវះ.កា.ត់ប្តូរបេះដូងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ដោយសារគាត់មានជំងឺខ្សោយបេះដូង និងមានចង្វាក់បេះដូងមិនទៀងទាត់។ គ្រូពេទ្យបានផ្ដល់បេះដូងជ្រូកឱ្យគាត់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីជួយជីវិតរបស់គាត់ ខណៈពេលដែលការបរិច្ចាគសរីរាង្គរបស់មនុស្សកាន់តែមានកង្វះខាត ហើយអ្នកវិទ្យាសាស្ត្របានព្យាយាមរិះរកដំណោះស្រាយចំពោះការខ្វះខាតនេះ។ បេះដូងដែលយកបានមកពីសត្វជ្រូកមួយនោះ គឺត្រូវបានបន្សាំហ្សែនដើម្បីធ្វើឱ្យសរីរាង្គរបស់វាស៊ីគ្នាជាមួយនឹងមនុស្ស ព្រោះថាបើវាមិនត្រូវគ្នាទេ រាងកាយមនុស្សយើងអាចនឹងបដិសេធយកសរីរាង្គមួយនោះ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដែលបានពិនិត្យលើការពិសោធន៍បែបនេះ ក៏បានអនុញ្ញាតក្នុងស្ថានភាពបន្ទាន់ឱ្យធ្វើការវះកាត់បែបនេះ ក្រោមអ្វីដែលហៅថា «ការប្រើប្រាស់ដោយមេត្តាករុណា» នៅពេលដែលអ្នកជំងឺដែលមានហានិភ័យដល់អាយុជីវិតមិនមានជម្រើសផ្សេងទៀតទេ៕
Read Moreនឹកស្រណោះពេក វីជេ ដាដា បានបង្ហោះសារទម្លាយអាថ៌កំបាំងមួយកាលពី ១៥ ឆ្នាំមុន ដិតដាមជាមួយ ជាដេវីត បងប្រុស ជា វណ្ណារិទ្ធ ក្រោយបានចូលរួមពិធិបុណ្យ
ហ្វេសប៊ុក៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានជ្រាបមកហើយថា ដំណឹងដ៏សែនក្រៀមក្រំនៃគ្រួសាររបស់ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ ដែលបាត់បង់បងប្រុសច្បងជាទីស្រលាញ់ គឺអតីតតារាចម្រៀងល្បីឈ្មោះអំឡុងឆ្នាំ ២០០០ លោកជា ដេវីត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ ដោយសាររោគាពាធ ។ ក្នុងនោះ លោក ជា វណ្ណារិទ្ធ ក៏បានទម្លាយសារមួយយ៉ាងសោកសៅបំផុត ថា៖ “ដោយក្តីអាឡោះអាល័យ អាណិតបំផុត ចុងឆ្នាំ2021 និង ដើមឆ្នាំ2022 គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ ពេលនេះបងប្រុសខ្ញុំ ដែលបងប្អូនធ្លាប់ស្គាល់ជា អតីតតារាចម្រៀង ជា ដេវីត បានទទួលមរណៈភាពហើយ ដោយជម្ងឺ សូមវិញ្ញាណក្ខន័្ធបងទៅកាន់សុគតិភព ជាតិណាៗ សូមកុំអោយអ.ភ័.ព្វ.ដូចជាតិនេះទៀត សូមអោយ ក.ម្ម.ពៀ.រទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ” ។ ទន្ទឹមនឹងដំណឹងមរណភាពរបស់អតីតារាចម្រៀងរៀមច្បងលោក ជា ដេវីត បានធ្វើឲ្យមហាជ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងមិត្តរួមសិល្បៈជំនាន់ជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់រូបលោកផងដែរ ។ ក្នុងនោះផងដែរ គេក៏បានឃើញមានវត្តមានមហាជន អ្នកសិល្បៈជាច្រើនដួងបានបង្ហោះសារចូមរួមរំលែកទុក្ខ និងខ្លះទៀតក៏បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ.ស.ព.ដែលប្រព្រឹត្តទៅនៅឯ វត្តយសសុវណ្ណរាម ហៅ វត្តឫស្សីស្រស់ ។ ជាក់ស្តែង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក វីជេ ដាដា ក៏មានវត្តមានផ្ទាល់ក្នុងការចូលរួមពិធីបុណ្យ.ស.ព.របស់លោក ជា ដេវីត នៅថ្ងៃដំបូងផងដែរ ដោយក្នុងនោះ លោកក៏បាននិយាយរៀបរាប់នូវអតីតកាលពី ១៥ ឆ្នាំមុនរបស់លោក…
Read Moreទឹកចិត្តល្អមែន !! រដ្ឋាភិបាលជប៉ុនផ្ដល់ឥណទានសម្បទាន ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រកម្មវិធីបន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩រហូតដល់ទៅ…
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២០ប៊ីលានយ៉េន ប្រមាណជា ១៨៥លានដុល្លារអាម៉េរិក ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រកម្មវិធីបន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩។ ការផ្ដល់ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីឥណទានសម្បទាន ត្រូវបានធ្វើឡើងដោយឱ្យឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង«គាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩» ដំណាក់កាលទី២នៅកម្ពុជា ត្រូវបានចុះហត្ថលេខា ដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនចេញផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០២២បានឱ្យដឹងថា ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩(ជំហានទី២) ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ២០ ប៊ីលានយ៉េន ប្រមាណ ១៨៥ លានដុល្លារអាម៉េរិក) ដល់កម្ពុជាដែលកំពុង រងផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩។ តាមរយៈសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក ឥណទាននេះ នឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ រក្សាលំនឹង និងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម និងការពារកិច្ចគាំពារសង្គម។ ឥណទាននេះ គឺបន្ថែមពីលើឥណទាន សម្បទាន២៥ ប៊ីលានយ៉េន (ប្រមាណ ២២៧ លានដុល្លារអាម៉េរិក) ដែលត្រូវបានផ្តល់កាលពីខែមករាឆ្នាំមុន ក្នុងគោលបំណងប្រហាក់ប្រហែលគ្នា។ តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព យើងរំពឹងថា សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា នឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការ ពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ…
Read Moreដំណឹងក្តៅ !! ក្រសួងរកឃើញអ្នកឆ្លងថ្មី សរុប14នាក់ និងឆ្លងចូលសហគមន៏នៅប្រភេទអូមីក្រុងចំនួន…
នៅថ្ងៃទី12 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 2នាក់ និងអ្នកដំណើរពីបរទេស 12 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,684នាក់, ករណីជាសះស្បើយសរុប 117,043នាក់ និងស្លាប់សរុប 3,015នាក់៕
Read More