កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ដោយមានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ និងមានបេក្ខជនជាច្រើនប្រឡងធ្លាក់ផងដែរ។ ជុំវិញការប្រឡងបាក់ឌុបឆ្នាំ២០២១កន្លងទៅនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឲ្យសិស្សានុសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួរតែរៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់នៅលើបណ្តាញសង្គមឲ្យដឹងថា៖ “យុវជនខ្មែរមួយចំនួន ឆោតមហាសែនឆោត។ ឆោតត្រង់ថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ធ្លាក់ ពួកគេចូលចិត្តទៅរៀនថ្នាក់ទី១២ឡើងវិញ។ យុវជនខ្លះទៀត ប្រឡងធ្លាក់ពីរឆ្នាំជាប់គ្នាហើយ នៅតែទទូចទៅចុះឈ្មោះចូលរៀនថ្នាក់ទី១២បន្តទៀត។ ស្អីក៏ទទូចខុសរឿងម្ល៉េះ? ចូលចិត្តយកពេលវេលាមកដុតបំផ្លាញចោលខ្លាំងម្ល៉េះ? ហេតុអ្វីមិនព្រមទៅរៀននៅមហាវិទ្យាល័យយកបរិញ្ញាបត្ររងទៅ វាចំណេញពេលជាង? យុវជនគ្រប់រូបត្រូវដឹងថា នៅប្រទេសជឿនលឿន នៅពេលគេប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិធ្លាក់ គេមិនដែលត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញទេ។ ពីព្រោះពួកគេយល់ថា ប្រសិនបើពួកគេត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ ទី១ គឺពួកគេខាតពេលវេលា ទី២ គឺពួកគេខ្មាសអ្នកដទៃ។ ក្មួយអើយក្មួយ! គ្មាននរណាមកចាប់អារម្មណ៍ថាយើងប្រឡងធ្លាក់ឬជាប់នោះទេ ហើយក៏គ្មាននរណាមកសួរថាយើងរៀនមុខវិជ្ជាអ្វីឬជំនាញអ្វីដែរ។ អ្វីដែលសំខាន់ និងធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺនៅពេលយើងរៀនចប់ តើថ្ងៃអនាគតយើងជោគជ័យឬអត់តែប៉ុណ្ណោះ។ ដូច្នេះខ្ញុំសូមសំណូមពរក្មួយៗជំនាន់ក្រោយថា ប្រសិនបើប្រឡងធ្លាក់បាក់ឌុប ក្មួយៗត្រូវតែទៅរៀនយកបរិញ្ញាបត្ររង។ ព្រោះថា ការណ៍ដែលទៅរៀនយកបរិញ្ញាបត្ររងខណៈយើងប្រឡងធ្លាក់បាក់ឌុប គឺធ្វើឱ្យយើងចំណេញច្រើនណាស់។ តើក្មួយៗដឹងថាចំណេញអ្វីខ្លះទេ? គឺចំណេញត្រង់ថា ទី១ មិនធ្វើឱ្យយើងខ្មាសគេ ទី២ ធ្វើឱ្យយើងចំណេញពេលវេលា ហើយទី៣ គឺធ្វើឱ្យយើងស៊ាំទៅនឹងបរិយាកាសសិក្សានៅសកលវិទ្យាល័យ។ ក្មួយៗមួយចំនួនប្រហែលជាគិតថា ចុះបើប្រឡងបាក់ឌុបមិនជាប់ តើធ្វើម៉េចទើបអាចរៀនយកបរិញ្ញាបត្រ ឬអនុបណ្ឌិតទៅ? ក្មួយៗត្រូវដឹងថា ទោះបីប្រឡងបាក់ឌុបធ្លាក់ក៏ដោយ នៅពេលរៀនចប់បរិញ្ញាបត្ររង យើងមានសិទ្ធិរៀនយកសញ្ញាបត្របរិញ្ញាបត្រ ដូចអ្នកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចតែគ្នាទេ ហើយសន្លឹកសញ្ញាបត្រនោះទៀតសោតគឺមានតម្លៃស្មើគ្នា។ ម្យ៉ាងដំណាក់កាលរៀនបួនឆ្នាំនៅសាកលវិទ្យាល័យនោះ គេបែងចែកជាពីរ គឺយើងត្រូវរៀនបរិញ្ញាបត្ររងពីរឆ្នាំ…
Read MoreDay: January 20, 2022
ក្តៅៗ !! ក្រសួងរកឃើញអ្នកឆ្លងថ្មី 37នាក់ (ករណីនាំចូល 18នាក់ និងឆ្លងសហគមន៍ 19នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ…
នៅថ្ងៃទី20 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 37នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 19នាក់ និងអ្នកដំណើរពីបរទេស 18នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,914នាក់, ករណីជាសះស្បើយសរុប 117,162នាក់ និងស្លា.ប់សរុប 3,015នាក់៕
Read Moreរាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បង្អួតសម្រស់លើឆ្នេរសមុទ្រ ឈុតវាលខ្នង បញ្ចេញភាពស៊ិចស៊ី ផ្ទុះ.កា.រ.ចា.ប់.អារម្មណ៏…
កោះរ៉ុងសន្លឹម៖ ស្គាល់ច្បាស់ដូចថ្ងៃ តារាសម្ដែង និងជាពិធីការនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ ពីទេពកោសល្យដ៏ពូកែខាងវោហាស័ព្ទ មិនចេះរីងស្ងួតនិងមានឈ្មោះបោះសម្លេងល្បីល្បាញខ្លាំង នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាពិធីការនីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍បាយ័នផងដែរ។ ដោយឡែក តារាស្រីរូបនេះ មិនត្រឹមតែមានទេពកោសល្យ សមត្ថភាពក្នុងសិល្បៈប៉ុណ្ណោះទេអាចនិយាយបានថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នមានទាំងរូបសម្រស់ស្រស់ផូរផង់ អំណោយផលពីធម្មជាតិ បូករួមនិងកាយវិការសម្ដីសម្តៅទន់ភ្លន់ ទាក់ទាញគួរឲ្យស្រលាញ់ផងដែរ។ ជាក់ស្ដែងនៅមុននេះបន្តិច កញ្ញាបានបង្ហោះរូបភាពថ្មីៗក្ដៅៗ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក អមជាមួយនិងឈុតរ៉ូបវាលខ្នង ពណ៌ត្របែកព្រៃ ឈរបង្ហាញរាងបញ្ចេញសាច់សរលោងខ្ចី ដងខ្លួននិងដៃជើងស្រលូន ជាមួយទឹកមុខស្រទន់ ដ៏ស្រស់ស្អាត អមជាមួយនឹងផ្ទៃសមុទ្រលើកោះរ៉ុងសន្លឹម ដ៏ខៀវស្រងាត់ទឹកថ្លាឆ្វេង រឹតបន្ថែមសម្រស់នាងឲ្យកាន់តែលេចធ្លោឡើង មួយកម្រិតទៀត៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreព្រះអើយ ! លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ទម្លាយថាកើតកូវីដ ២ ដង ចុងក្រោយគឺប្រភេទ «អូមីក្រុង»
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី ១៨ ខែមករា ឆ្នាំ ២០២២ តាមរយៈកិច្ចសន្ទនាក្នុងកម្មវិធី Care Talk Live នៅ ClubHouse វេលាម៉ោង ០៨ ល្ងាច ឱ្យបានដឹងថា លោកទើបតែបានជាសះស្បើយ ក្រោយរកឃើញឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង និង បញ្ជាក់ទៀតថា ប្រជាជនថៃមិនចាំបាច់ភ័យស្លន់ស្លោចំពោះ Omicron នោះទេ។ តាមរយៈការបញ្ជាក់បែបនេះ លោកបានបន្តថា លោកធ្លាប់បានឆ្លងមេរោគកូវីដ-១៩ កន្លងមកម្ដងរួចហើយ ហើយស្ថិតនៅក្នុងបន្ទប់ថែទាំអស់រយៈពេលប្រាំបួនថ្ងៃ បន្ទាប់ពីរកឃើញថាឆ្លងជំងឺរាតត្បាតនេះ។ នៅពេលដែលលោកបានឆ្លងមេរោគ Omicron គឺលោកមានរោគសញ្ញាដូចជំងឺផ្តាសាយទូទៅ រួមទាំងឈឺបំពង់-ក និង ក្តៅខ្លួន ដែលអាចព្យាបាលបានដោយថ្នាំ ដោយមិនចាំបាច់ទៅមន្ទីរពេទ្យឡើយ។ លោកបានបញ្ជាក់ថា ៖ «ថ្មីៗនេះ ខ្ញុំបានទទួល Covid-19 ម្តងទៀត វាជាប្រភេទ Omicron។ ខ្ញុំបានកើតវា បើទោះបីជាខ្ញុំបានចាក់វ៉ាក់សាំងចំនួនបួនដងក៏ដោយ។ ដូស ២ ដំបូងគឺ Sinopharm និង Pfizer ២ ដូសចុងក្រោយ ឯរោគសញ្ញា គឺដូចជាជំងឺគ្រុនផ្តាសាយធម្មតា កម្រិតស្រាល ដែលមានការឈឺបំពង់-ក និង ក្តៅខ្លួន»។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តប្រជាជនថៃ ឱ្យការពារខ្លួនឱ្យបានពេញលេញ ប៉ុន្តែបាននិយាយថា ពួកគេមិនគួរខ្លាច Omicron ខ្លាំងពេកនោះទេ៕ ប្រភព ៖ The Nation Thailand
Read Moreនឹកស្មានមិនដល់មែន គាស់បានពាក្យថា “អរគុណ” ថានិងបោះចោលហើយ តែបែរជាត្រូវបានលុយ១មុឺនដុល្លារវិញ គឺដោយសារតែ…
កំពង់ឆ្នាំង៖ ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ 19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $10,000។ អ្នកនាង នួន ស្រីល័ក្ខ បាននិយាយថា “វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ។”អ្នកនាង នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ អ្នកនាងបាននិយាយថា៖ “ខ្ញុំ និងប្តីរបស់ខ្ញុំ បានផ្លាស់មកនៅភ្នំពេញហើយបច្ចុប្បន្នរស់នៅភ្នំពេញ ដើម្បីបើកកន្លែងលក់ចាប់ហួយ។ អ្នកនាង ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រំភើបរីករាយទាំងទឹកភ្នែកថា “ខ្ញុំ និងប្តីខ្ញុំចូលចិត្តពិសា គោជល់ រាល់ថ្ងៃព្រោះវាបានជួយជំរុញឱ្យពួកយើងមានចិត្តខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅនៃក្តីសុបិនរបស់យើង។” អ្នកនាងបន្ថែមទៀតថា៖ “នៅក្នុងកំឡុងពេលលំបាកនាសម័យកូវីដ 19 នេះ ក្នុងនាមជាអ្នកលក់ចាប់ហួយមួយរូបយើងពិតជាជួបបញ្ហាច្រើនណាស់ព្រោះអ្នកទិញកាន់តែតិចទៅៗ។ យើងរកប្រាក់ចំណេញបានតិចតួចណាស់។ ខ្ញុំ និងប្តីខ្ញុំគេងមិនលក់ស្ទើររាល់យប់ ហើយយើងតែងតែពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយធ្វើម៉េចឱ្យការលក់ដូររបស់យើងនៅតែបន្តទៅមុខបានទៀត។ ថ្ងៃមួយខ្ញុំបានគាស់ក្រវិលកំប៉ុង គោជល់ ឱ្យប្តីខ្ញុំដើម្បីជំរុញនូវការតស៊ូរបស់គាត់។ ខ្ញុំធ្លាប់ឮថាលេខ 8 ខ្ទង់នៅលើក្រវិលកំប៉ុង គោជល់ អាចឈ្នះរង្វាន់ធំរាល់ថ្ងៃ ដូច្នេះខ្ញុំក៏ប្រញាប់ទៅមើលក្នុង Facebook Page: Red Bull Cambodia ហើយខ្ញុំបានឃើញថាលេខ 8 ខ្ទង់របស់ខ្ញុំដូចគ្នានឹងលេខ 8 ខ្ទង់ដែលឈ្នះរង្វាន់ធំបំផុតពី គោជល់ លេខសំណាង 2021។ ខ្ញុំស្ទើរតែមិនជឿនឹងភ្នែក ដូច្នេះទើបខ្ញុំចូលទៅកាន់ https://www.rbluckynumber.com/ ដើម្បីមើលឱ្យប្រាកដមុននឹងខ្ញុំទៅប្រាប់ប្តីខ្ញុំ ហើយខ្ញុំបានឃើញថាខ្ញុំពិតជាត្រូវរង្វាន់ធំបំផុតពីគោជល់ពិតប្រាកដមែន។ ខ្ញុំបានរត់ទៅរកប្តីខ្ញុំដោយរំភើបរីករាយដើម្បីឱ្យប្តីជួយមើលគ្នា ហើយគាត់បានបញ្ជាក់ថាយើងពិតជាឈ្នះរង្វាន់ធំបំផុត $10,000 ពីគោជល់លេខសំណាងពិតប្រាកដមែន។ យើងបានឱបគ្នាយំដោយក្តីរំភើបរីករាយបំផុត។ យើងមិននឹងស្មានដល់ទេថាយើងអាចមានសំណាងធំបែបនេះក្នុងជីវិតរបស់យើង។ គោជល់លេខសំណាង បានផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងធ្វើឱ្យជីវិតកាន់តែសើរឡើង ហើយឥឡូវនេះយើងអាចដោះស្រាយបញ្ហាលំបាកជាច្រើននៅក្នុងពេលលំបាកសម័យកូវីដ 19 នេះ។ យើងនឹងពង្រីកការរកស៊ីរបស់យើងឱ្យកាន់តែធំ ហើយសុបិនយើងឥឡូវនេះបានក្លាយជាការពិត។” គោជល់…
Read Moreរកមិត្តចឹងឯណាបាន! មកលេងផ្ទះមិត្តហើយនាំលាភសំណាងត្រូវរង្វាន់ ស្រាបៀរកម្ពុជាមកជាមួយទៀត រហូតដល់ទៅ…
(ភ្នំពេញ)៖ លាភសំណាង គឺជារឿងមើលមិនឃើញ ហើយវាអាចនឹងមកតាមរយៈមនុស្សជុំវិញខ្លួនដែលយើងប្រាស្រ័យទាក់ទងតួរយ៉ាងដូចជារង្វាន់ ៤០លានរៀលពីស្រាបៀរកម្ពុជាដែលលោក ជិន ភារុម បានឈ្នះដោយសារសន្តានចិត្តស្វាគមន៍មិត្តរបស់គាត់ឱ្យបានកក់ក្តៅ និង សប្បាយរីករាយអ៊ីចឹង។ លោក ភារុម រស់នៅស្រុកពញ្ញាឮ ខេត្តកណ្តាលប្រាប់ថា “ខ្ញុំនឹកឃើញថាពួកម៉ាកខានជួបគ្នាយូរដែរ ហើយគ្នាក៏ខំស្កាត់មកលេងដល់ផ្ទះទៀត ចឹងក៏ខំទៅរកទិញស្រាបៀរកម្ពុជាកន្លះកេស មកទទួលពួកម៉ាកអោយបានសប្បាយម្តងដឹងអីស្រាប់តែទិញប៉ះចំកំប៉ុងមានរង្វាន់គាស់មកឃើញ ៤០លានរៀលស្រែកហ៊ោរផ្អើលអ្នកជិតខាង”។ លោកគិតថា រង្វាន់នេះជាសំណាងដែលមិត្តរបស់គាត់នាំយកមកឱ្យគាត់តែម្តង ហើយប្រាក់រង្វាន់នេះនឹងជួយលោកពង្រីករបរកសិដ្ឋានចិញ្ចឹមមាន់របស់លោកអោយបានមាន់ទាកាន់តែច្រើនថែមទៀត៕ ពិសាដោយការទទួលខុសត្រូវ!
Read Moreហ្វេនៗសរសើរខ្លាំង ក្រោយឃើញ ចន ច័ន្ទលក្ខិណា ទិញ Rolls-Royce តម្លៃកប់ពពកជិះ តែបែរជាមិនផុសបង្ហាញ…
ហ្វេសប៊ុក៖ មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គេម មានការភ្ញាក់ផ្អើលបើកភ្នែកធំៗ ក្រោយពីបានឃើញតារាសម្តែងស្រីជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ជិះរថយន្តស៊េរីទំនើបតម្លៃកប់ពពកម៉ាក Rolls-Royce តែបែរជាមិនដែលបង្ហាញពីជីវិតអភិជនមួនេះឲ្យបានហ៊ឹកហ៊ាក់ដល់អ្នកគាំទ្រឡើយ ។ យ៉ាងណាមិញ កាលពីពេលថ្មីៗមកនេះ តារាសម្តែងដ៏ល្បី អ្នកនាង ចន ច័ន្ទលក្ខិណា បានថតរូបអង្គុយនៅក្នុងរថយន្តដ៏ប្រណីត និងទំនើបរបស់ខ្លួនដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលបើកភ្នែកធំៗ មើលភាពហ៊ឺហាររបស់នាងជាខ្លាំង ។ ក្នុងនោះផងដែរ មានអ្នកគាំទ្រម្នាក់បានចូល ខំមិន នៅក្រោមការផុសរបស់ ចន ច័ន្ទលក្ខិណា ដោយសរសេរថា៖ “RR អ្នកបង” ទន្ទឹមនឹងនោះ ស្រាប់តែតារាសម្តែងស្រីរូបនេះ បានឆ្លើយតបទៅវិញភ្លាមៗថា៖ “ទិញយូរហើយតែមិនដែលផុស” ។ ដ្បិតថា ចន ច័ន្ទលក្ខិណា រស់នៅក្នុងជីវិតបែបអភិជនយ៉ាងហ៊ឺហារ តែបែរមិនសូវង្ហាញរបស់តារាសម្តែងស្រីដ៏ល្បីល្បាញរូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាបណ្តាអ្នកគាំទ្រលួចសរសើរចំពោះ អ្នកនាងមិនស្ទើរនោះឡើយ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read More