យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thaipbsworld បានឲ្យដឹងថា នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងបណ្តាញមន្ទីរពិសោធន៍ក្នុងប្រទេសថៃបាន រកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 ចំនួន៩ករណីហើយចាប់តាំងពីដើមខែមករា នេះបើយោងតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋាន។គាត់បាននិយាយនៅថ្ងៃអង្គារកន្លងទៅថា ករណីរវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 នេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃជាលើកដំបូងនៅថ្ងៃទី០២ ខែមករា មកម្ល៉េះ។អ្នកវិជ្ជមានទាំង៩នាក់នោះ គឺមានទាំងអ្នកដំណើរមកពីបរទេស និងជនជាតថៃផងដែរ ហើយ លោកបានបន្ថែមទៀតថា អ្នកស្រាវជ្រាវមិនទាន់រកឃើញភាពខុសគ្នាណាមួយពី BA.1ទាក់ទងនឹងសមត្ថភាពក្នុងការគេចចេញពីប្រព័ន្ធភាពស៊ាំ សមត្ថភាពក្នុងការបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ឬលទ្ធភាពនៃការឆ្លងលឿននៅឡើយទេ។វីរុសកូវីដក្លាយពូជប្រទេស BA.2 នេះត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅ ក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងកាលពីចុងខែធ្នូកន្លងទៅ។ វីរុស BA.2 ត្រូវបានគេជឿថា បានកើតចេញពីការផ្លាស់ប្តូរនៃOmicron ហើយវាមានការ ផ្លាស់ប្តូរច្រើនជាង ២០ដង ដែលប្រហែលពាក់កណ្តាលនៃពួកវានៅក្នុង spike protein ដែលធ្វើអន្តរកម្មជាមួយកោសិកាមនុស្ស និងជាគន្លឹះនៃមេរោគចូលទៅក្នុងខ្លួន៕ ប្រភព៖ ខ្មែរណូត
Read MoreDay: January 26, 2022
ដំណឹងរីករាយ!! ដើម្បីជួយទ.ប់.ស្កា.ត់ការរី.ក.រា.ល.ដា.លកាន់តែខ្លាំងនៃជំងឺកូវីដ-១៩ ចិន បាន…
ភ្នំពេញ៖ ប្រទេសចិន នឹងបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណរបស់ខ្លួនមកកម្ពុជា ដើម្បីប្.រ.យុ.ទ្.ធនឹងជំងឺកូវីដ-១៩។ ការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកម្ពុជានេះ ត្រូវបានឯកភាពគ្នារវាងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន។លោក ម៉ម ប៊ុនហេង បានចុះហត្ថលេខាជាមួយលោក Huang Luqi លើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនប្.រ.យុ.ទ្.ធ ជំងឺកូវីដ-១៩មកកម្ពុជា កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២២។តាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ៖ «ការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកិច្ចទ.ប់.ស្.កា.ត់ជំងឺកូវីដ-១៩ និងជួយជំរុញការអភិវឌ្ឍចំណងមិត្តភាពរវាងចិននិងកម្ពុជា»។ជាមួយនឹងគ្នានេះ លោក Huang Luqi ដែលជាអនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន បាន លើកឡើងថា ចិននិងកម្ពុជា ជាប្រទេសជិតខាងល្អនឹងគ្នា។លោកបានបន្តរៀបរាប់ ដូច្នេះ៖ « ចាប់តាំងពីមានការ.ផ្ទុះ.ឡើ.ងនូវជំងឺកូវីដ-១៩មក ចិននិងកម្ពុជាបានពួតដៃគ្នាពុះពាររាល់ឧ.ប.ស.គ្គទាំងឡាយ បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការទ.ប់.ស្កា.ត់ជំងឺកូវីដ-១៩ ជូនដល់សហគមន៍អន្តរជាតិ»។ បើតាមស្ថានទូតចិនប្រចាំកម្ពុជា ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា ដើម្បីប្.រ.យុ.ទ្ធប្.រ.ឆាំ.ងជំងឺកូវីដ-១៩ នឹង បំពេញបេ.ស.ក.កម្មជាជំនួយវេជ្ជសាស្រ្តក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈក្នុងរយៈពេលមួយឆ្នាំ។លោក Huang Luqi បានបញ្ជាក់ថា៖ «ភាគីចិននឹងសម្រេចចិត្តបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា គឺជាសកម្មភាពដ៏សំខាន់ក្នុងការអនុវត្តកុងសុងស៊ីសនៃថ្នាក់ដឹកនាំទាំងពីរប្រទេស»។ អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនរូបនេះ ជឿជាក់ថា ក្រុមវេជ្ជសាស្រ្តចិន មិនត្រឹមតែជួយកម្ពុជា ក្នុងការប្រ.យុ.ទ្.ធ.ប្.រឆាំ.ងនឹង ជំងឺកូវីដ-១៩ប៉ុណ្ណោះទេគឺថែមទាំងជួយជំរុញការអភិវឌ្ឍវិស័យឱសថបុរាណរបស់កម្ពុជា ផងដែរ។ លើសពីនេះទៅទៀត កិច្ចសហការដ៏ជិតស្និទនេះ នឹងចូលរួមចំណែកថ្មីក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។សូមជម្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ គឺជាជំនួយឥតសំណងដែលចិនផ្តល់ឱ្យកម្ពុជា។ ក្រៅពីមន្ទីរពេទ្យនេះ ចិនក៏បានផ្តល់ជំនួយជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងជំនួយបច្ចេកទេស រួមទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាច្រើន ឱ្យកម្ពុជាផងដែរ៕ ប្រភព៖Thmeythmey
Read Moreប្រពៃណាស់!! គណៈប្រតិភូក្រុមហ៊ុនជប៉ុន បានស្នើសុំឱ្យក្រសួងសាធារណការពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃរបស់នេះឱ្យទៅជាបេតុងកៅស៊ូ (AC)
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនជប៉ុន ដឹកនាំដោយលោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអមដំណើរពីជំនាញការ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ កាលពីថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។នៅក្នុងឱកាសនោះ លោក Shu NISHIYAMA បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និងបានស្នើសុំឱ្យក្រសួងពិចារណា លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថា វាមានលក្ខណៈសមស្របអាចប្រើប្រាស់បាន នៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសម្បូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំ ឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មី ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមានការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគ ស្មាញ ក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និងការប្រមូលសំរាមផងដែរ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី នៅតែបង្ហាញការគាំទ្រលើគំនិតផ្ដួចផ្ដើម នៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹងបរិមាណប្លាស្ទិកនៅកម្ពុជាថា តើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និងបានបញ្ជាក់ថា តម្លៃផលិតផល នោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និងត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថាន ដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ។លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលទើបបង្កើតថ្មី ដើម្បីបណ្ដុះបណ្ដាលសិស្សនិស្សិតកម្ពុជាឱ្យក្លាយជាវិស្វករសម្រាប់សាងសង់ផ្លូវថ្នល់ និងប្រព័ន្ធដឹកជញ្ជូន…
Read Moreជិតដល់ហើយ!! មកមើលពេលវេលាល្អក្នុងការអុជធូបក្នុងឪកាសចូលឆ្នាំ…
ចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ដែលតែងតែប្រារព្ធឡើងជារៀងរាល់ ១ ឆ្នាំម្ដង ដែលមានរយៈពេល ៣ ថ្ងៃ ។ ដោយឡែក នៅកម្ពុជាវិញគេកត់សម្គាល់ឃើញមានអ្នកជាប់សែស្រឡាយចិន និង អ្នករកស៊ីព្រមទាំងជនជាតិចិនកំពុងរស់នៅមួយចំនួន តែងបាននាំគ្នាចូលរួមប្រារព្ធពិធីបុណ្យនេះ មិនដែលខានឡើយ ដែលមានដូចជាការសែនព្រេននៅផ្ទះ ក៏ដូចជាការថ្វាយវត្ថុស័ក្តិសិទ្ធិតាមទីកន្លែងផ្សេងៗជាច្រើន។ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ» នឹងទម្លាយពីវិធី និង ពេលវេលាល្អក្នុងការអុជធូបយកហេង ជូនប្រិយមិត្តទស្សនា៖ ១. ពេលព្រឹក នៅពេលព្រឹក គឺជាពេលវេលាល្អបំផុតសម្រាប់ការការអុជធូបគោរពរំឮកអរព្រះគុណដល់វត្ថុស័ក្តិសិទ្ធិ ឬ ទេវតាដែលតែងតែគ្រប់គ្រងថែរក្សានៅផ្ទះយើងឱ្យមានសេចក្តីសុខរហូតមក។ ហើយក្នុងការអុជនេះ គេប្រើធូបចំនួន ៣ សរសៃផងដែរ។ ២. ពេលថ្ងៃត្រង់ នៅពេលថ្ងៃត្រង់ គឺជាពេលវេលាសម្រាប់ការអុជធូបរំឭកដល់បុព្វបុរសជីដូនជីតាដែលបានចែកឋានទៅហើយ។ ការអុជនេះ មិនត្រូវឱ្យហួសពេលថ្ងៃត្រង់ឡើយ ហើយគេប្រើធូបចំនួន ៣ សរសៃ។ ៣. ពេលល្ងាច នៅពេលល្ងាច គឺជាពេលវេលាអុចធូបធ្វើទានសែនឧទ្ទិសបុណ្យកុសលឱ្យទៅពួកវិញ្ញាណអមនុស្សដែលគ្មានញាតិសន្ដាន ហើយភាគច្រើនគេតែងតែសែនបាយម្ហូប និង នំៗផ្សេងៗ ហើយក្នុងនោះគេថែមទាំងមានដុ.ត.កាំ.ជ្រួ.ចដើម្បីបណ្តេញឧ.ប.ទ្រ.ពចង្រៃចេញផងដែរ។ ហើយគេប្រើធូបចំនួន ១ សរសៃប៉ុណ្ណោះ។ ៤. ពេលយប់ នៅពេលយប់ គឺជាពេលល្អសម្រាប់ការអុជធូបគោរពដល់ទេវតានៃជោគលាភ Cai Xing Yee ហើយពេលម៉ោងដែលល្អបំផុត គឺចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៥ ព្រឹក។ នៅឆ្នាំនេះ គេឱ្យរៀបចំថ្វាយដាក់ទុកសម្រាប់គោរពអញ្ជើញទ្រង់នៅទិសខាងកើត ព្រោះគេជឿថាលោកនឹងយាងមកនៅទិសនេះ។ ម៉្យាងទៀតដើម្បីគោរពលោក គេត្រូវប្រើធូប ៥ សរសៃ៕ ប្រភព៖ ប្រជាប្រិយ
Read More