ហេតុតែគូគេ! គ្រាន់តែឮថា ស៊ីន យូប៊ីន ចង់ទៅលេងសមុទ្រ ខាត់ វ៉ៃហាំង ស្ទុះវឹងនាំបណ្តូលចិត្តទៅភ្លែត

ហ្វេសប៊ុក៖ តារាសម្តែងប្រុសស្រីវ័យក្មេង ដែលមហាជនតែងតែកោតសរសើរថាជាគូស្នេហ៍ដ៏ស័ក្តិសម គឺប្រុសរូបសង្ហា ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ដែលសព្វថ្ងៃនេះអ្នកទាំងពីរកាន់តែរឹតចំណងស្នេហ៍ឲ្យកាន់តែល្អូកល្អិនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយជារឿយៗតារាប្រុសស្រី ២ ដួងនេះ តែងចំណាយពេលវេលានៅក្បែរគ្នា មើលថែផ្តល់ភាពផ្អែមល្ហែមដល់គ្នា បង្ហោះនៅលើគណីហ្វេសប៊ុកធ្វើឲ្យអ្នកគាំទ្រឃើញហើយញ័របេះដូងមិនស្ទើរនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង ខាត់ វ៉ៃហាំង គឺជាសង្សារដែលល្អ ស្រលាញ់មើលថែផ្គាប់ចិត្ត ស៊ីន យូប៊ីន សឹងតែគ្រប់ពេលវេលា ។ ដោយកាលពីពេលថ្មីៗមកនេះ វ៉ៃហាំង បានបំពេញបំណងមិត្តស្រីជាទីស្រលាញ់ទៅដើរលេងសមុទ្រភ្លាមៗ គ្រាន់តែ ស៊ីន យូប៊ីន រអ៊ូថាចង់ទៅស្រូបខ្យល់អាកាសនៅមាត់សមុទ្រ ។ ក្នុងនោះតារាប្រុសខាងលើនេះក៏បានបង្ហោះសារថា៖ “Because ឮថាខ្លារអ៊ូចង់ទៅស្រូប Vitaminsea ខ្ចិលនិយាយ ទៅហ្មង……” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសកម្មភាព និងការបង្ហោះរបស់ ខាត់ វ៉ៃហាំង ខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ហើយការយកចិត្តទុកដាក់របស់លោកចំពោះសង្សារបណ្តូលចិត្តដែលជាបុរសក្នុងក្តីស្រមៃរបស់នារីជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមទៀតនោះ ភាពជាសុភាពបុរសរបស់ វ៉ៃហាំង ការយកចិត្តទុកដាក់ ការផ្តល់តម្លៃឲ្យមិត្តស្រីជាទីស្រលាញ់នេះហើយទើបធ្វើឲ្យ យូប៊ីន ស្រលាញ់លោកខ្លាំងមិនសម្លឹងបុរសណាផ្សេងឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អបអរសាទរផង! ពិធីករ សុខ រ៉ាស៊ី ទើបតែទទួលបានសមាជិកថ្មីម្នាក់មុខមាត់ឃ្យូត ថែមទាំងដាក់ឈ្មោះឲ្យកូនយ៉ាងពីរោះទៀត

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក សុខ រ៉ាស៊ី ដែលជាពិធីករម្នាក់ប្រចាំប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ហើយក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២២ នេះ រូបលោកបានប្រកាសដំណឹងល្អមួយ ដោយរូបលោកទទួលបានសមាជិកថ្មី ដែលជាកូនប្រុសមានមុខមាត់ឃ្យូតគូរឲ្យស្រលាញ់ណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការប្រកាសពីដំណឹងល្អមួយនេះ ពិធីកររូបលោកនេះ ក៏បានដាក់ឈ្មោះកូនទើបនឹងសម្រាលនោះយ៉ាងពីរោះថា អៀង រាសីសន្តិភាព ទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្តីរីករាយនឹងទទួលបានកាដូជីវិតថ្មីនេះ លោក សុខ រ៉ាស៊ី ក៏បាននិយាយប្រាប់ទៀតថា៖ “សូមស្វាគមន៍ សមាជិកថ្មី៖ អៀង រាសីសន្តិភាព – កើតថ្ងៃច័ន្ទ ដើមទ្រព្យ សម័យរីកចម្រើន និង អស់កូវីដ!” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តភក្តិក្នុងចង្កោមសិល្បៈ បានចូលទៅអបអរសាទរដល់ពិធីករ សុខ រ៉ាស៊ី តាមរយៈការផុសរបស់លោកយ៉ាងព្រោងព្រាតផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ហើយឡើងក្មេង! អីយ៉ា វីរៈ និច បង្ហាញប៉ុន្មានសន្លឹក ក្នុងការតុបតែងខ្លួនចងសក់ទីទុយ រ៉ូបខ្វែងក ស្បែកជើងប៉ាតា មើលទៅឡើងខឃ្យូតកប់ហ្ម៎ង

ហ្វេសប៊ុក៖ តារាចម្រៀង វីរៈ និច គឺជាតារាចម្រៀងស្រីវ័យក្មេងមួយរូបកំពុងតែ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងទៅលើសមត្ថភាពការច្រៀងរបស់នាង បូករួមនឹងរូបសម្រស់ដ៏ស្រស់ស្អាត បើទោះបីជាតារាស្រីរូបនេះទើបតែរៀបការមានស្វាមីរួចហើយក្តី តែនាងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានបានយ៉ាងច្រើនដដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានសម្លេងពីរោះមួយមុខនោះទេ តែបើងាកទៅមើលរូបឆោមនាងឯណោះវិញ គេសង្កេតឃើញថា នាងពិតជាមានសម្រស់ស្រស់សោភាពខ្លាំងតែម្តង រាល់ការបង្ហាញខ្លួនរបស់នាងតែងទទួលបានការកោតសរសើរជានិច្ច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីពេលថ្មីៗមកនេះ វីរៈ និច កាន់តែធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងកាន់តែខ្លាំងឡើង ដោយចេញមកបង្ហាញខ្លួនបែបឃ្យូតៗ ក្នុងការតុបតែងខ្លួនចងសក់ទីទុយ រ៉ូបខ្វែងក ស្បែកជើងប៉ាតាថែមទៀតនោះ ធ្វើឲ្យរូបសម្រស់នាងកាន់តែក្មេងមើលទៅដូចនារីក្រមុំទើបតែពេញវ័យអញ្ជឹង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

គួរឲ្យអាណិតណាស់! Brid ពោលពាក្យប៉ុន្មានឃ្លា យ៉ាងកម្សត់ក្នុងថ្ងៃខួបកំណើតខ្លួន ខណៈគ្មាន Tangmo នៅក្បែរដូចរាល់ឆ្នាំ

ថៃ៖ មកទល់បនឹងពេលនេះជាង ២ ខែមកហើយដែល Bird មិត្តប្រុសរបស់ Tangmo រស់នៅកណ្តោចកណ្តែងគ្មានមនុស្សជាទីស្រលាញ់នៅក្បែរដូចមុននោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតជាសង្សារបណ្តូលចិត្តឃ្លាតឆ្ងាយទៅគ្មានថ្ងៃវិលត្រឡប់ក៏ពិតមែន តែចិត្តរបស់ Bird ហាក់មិនរំសាយការចងចាំឡើយ លោកនៅតែបង្ហោះសារនឹងរឭកដល់សង្សារបណ្តូលចិត្តជាចិន្ច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់ Bird ដោយរាល់ឆ្នាំធ្លាប់តែមានមនុស្សជាទីស្រលាញ់នៅក្បែរ Surprise ផ្តល់ភាពកក់ក្តៅ តែឆ្នាំនេះមិនដូចឆ្នាំមុនៗឡើយដោយ Brid បានត្រឹមតែពោលពាក្យយ៉ាងកម្សត់ ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែកគ្រប់គ្នាថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ថ្ងៃកំណើតឆ្នាំនេះគ្មានវត្តមានអ្នកនៅចាំ Surprise ទៀតឡើយ មានតែពួកបងៗដែលបានមក Surprise ជំនួសអូន អរគុណអ្នកទាំងអស់គ្នាណាស់សម្រាប់ការស្រឡាញ់” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងពាក្យប៉ុន្មានឃ្លានេះ ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែក ព្រោះធ្លាប់តែឃើញអ្នកទាំងពីរនៅក្បែរគ្នា ផ្តល់ស្នាមញញឹមជូនគ្នា តែពេលនេះបែរជាគ្មានវត្តមានមនុស្សម្នាក់នៅលើលោកនេះទៅវិញ ៕

Read More

ក្តីស្រមៃមនុស្សស្រីចង់បាន! អីយ៉ា ក្នុងថ្ងៃពិសេស ផន សុផារី និងស្វាមី ដាក់ប៉ុន្មានប៉ុស្តិ៍ជាមួយគ្នា ស្វីតមិនចាញ់ប្តីប្រពន្ធថ្មីថ្មោងប៉ុន្មានឡើយ

ហ្វេសប៊ុក៖ ពិតណាស់ ក្រោយរៀបការមានឈ្មោះជាប្តីប្រពន្ធ រស់នៅយ៉ាងមានសុភមង្គល ដោយកាលពីពេលថ្មីៗមកនេះ អតីតារាកំប្លែង អ្នកនាង ផន សុផារី បានសាងភាពផ្អែមល្ហែមយ៉ាងខ្លាំង បង្អួតដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានបង្ហាញរូបថត នៅក្នុងថ្ងៃខួបអាពហា៍ពិពាហ៍ ៥ ឆ្នាំរបស់ខ្លួន និងស្វាមី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ អ្នកនាង ផន សុផារីក៏បានបង្ហោះរូបភាពរំលឹកអនុស្សាវរីយ៍ ជាមួយនឹងស្វាមីក៏ដូចជាកូនៗជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងថ្ងៃពិសេសដូច្នេះ អតីតតារាកំប្លែងរូបនេះក៏មិនភ្លេច សាងភាពផ្អែមល្ហែមនឹងស្វាមីនោះទេ បើទោះបីជាមានកូនតូចៗយ៉ាងណាក្តី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ អ្នកនាង ផន សុផារី ក៏បានបង្ហោះរូបភាពរំលឹកអនុស្សាវរីយ៍ ជាមួយនឹងស្វាមីក៏ដូចជាកូនៗ ជាច្រើនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង អ្នកនាង ផន សុផារី នឹងស្វាមី ក៏បានបង្កើនអនុស្សាវរីយ៍បន្ថែមទៀត ដោយមានការញុំាអារហារពេលល្ងាចជាមួយនឹងគ្រួសារតូចរបស់នាង បែបរ៉ូម៉ែនទិច បន្ថែមភាពស្និទ្ធស្នាលឲ្យគ្នា មើលទៅពិតជាក្តីសុខ សុភមង្គលខ្លាំងបមផុត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

លង់ស្នេហ៍បាត់! រឿន ណាត តុបតែងខ្លួនបែបនេះ ហ្វេនៗមើលហើយចង់ច្រឡំជាព្រះនាងស៊ីនដឺរេឡា

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ រឿង ណាត ដែលទស្សនិកជាច្រើនបានស្គាល់ថាជា បវរកញ្ញាចក្រវាឡកម្ពុជាក្នុងឆ្នាំ ២០១៨ បានបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសម្រស់របស់ខ្លួន ទៅកាន់ហ្វេនៗដែលនិយមគាំទ្រខ្លួនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះផ្ទាល់ បានបង្ហោះរូបភាពថ្មីៗប៉ុន្មនានសន្លឹក ជាមួយនឹងឈុតសម្លៀកបំពាក់រ៉ូពណ៌ផ្ទៃមេឃខ្ចី ជាមួយនឹងស្បែកជើងប៉ាតាពណ៌សមួយគូ ដែលឈុតនេះមានលក្ខណសមខ្លាំងជាមួយរូបរាងតូចច្រឡឹង ស្បែកសខ្ចី និងទម្រង់មុខបែបពងក្រពើដ៏មានមន្តស្នេហ៍បែបនេះណាស់ សរុបមកគឺមើលទៅហាក់បីដូចជាតួអង្គឯកក្នុងខ្សែភាពយន្តដូច្នេះដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនឹងនេះផងដែរ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនពោលពាក្យសរសើរជាហូរហែរទៅកាន់ កញ្ញា រឿន ណាត ដែលមានសម្រស់ស្អាត ព្រមទាំងតុបតែងខ្លួនកាន់តែស្អាតមួយកម្រិតទៀត មើលមួយភ្លែតស្មានតែព្រះនាងស៊ីនដឺរេឡាអញ្ចឹង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អបអរសាទរផង! ស្ងាត់ៗ ហេង ឡុង ឡើងងារជា ឧកញ៉ា ម្នាក់ទៀតហើយ ផ្អើលអស់អ្នកសិល្បៈ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ប្រាកដណាសជាបានស្គាល់ច្បាស់ហើយ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ហើយក៏ជាស្វាំមីរបស់ តារាសម្តែងជើងចាស់ និងប្រធានសមាគមន៍សិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា ជាគូស្វាមីភរិយា ដែលតែងតែលេចវត្តមាន ក្នុងការងារសង្គមនានាជាញឹកញាប់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពេលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ឡើងជា ឧកញ៉ា មិនទាន់បាន ១ ថ្ងៃស្រួលបួលផង ស្រាប់តែ លេចក្រដាសព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង ឡុង ជា ឧកញ៉ា បន្តបន្ទុយពីតារាចម្រៀងជើងចាស់រូបនេះ តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ មហាជនក្រឡេកឃើញ មានសិល្បករ សិល្បការិនីជាច្រើន ក្នុងចង្កោមសិល្បៈខ្មែរ បង្ហោះសារអបអរសាទរ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយទទួលដំណឹងល្អមួយនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More