កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មានការសម្តែងនូវផ្ទាំងទស្សនីយភាពក្នុងទម្រង់សិល្បៈបុរាណមួយ ក្រោមចំណងជើងរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវី» នៅក្នុងសាល The Black Box Theatre នៃសាលាអន្តរជាតិ កាណាដា ភ្នំពេញ (កោះពេជ្រ) ដោយមានការចួលរួមសម្តែងពីសិល្បករ-ការិនីបុរាណជាច្រើន ដោយទទួលបានលទ្ធផលយ៉ាងល្អក្នុងការសម្តែងនោះ។ អ្វីដែលពិសេសនៅក្នុងការសម្តែងនោះ គេបានកត់សម្គាល់ឃើញមានតារាសម្តែងស្រីដ៏ល្បីមួយរូបដែរ គឺកញ្ញា នី មុនីនាថ ដោយនាងបានសម្តែងជាតួអង្គសំខាន់ក្នុងខ្សែរឿងនេះ។ ជាមួយការសម្តែងនោះ តារាស្រី នី មុនីនាថ បានសម្តែងរាំយ៉ាងរស់រវើក ស័ក្តិសមបំផុត រហូតធ្វើឱ្យមហាជនអ្នកទស្សនាផ្ទាល់រំភើបចិត្ត ហើយបានលើកសរសើរនាងមិនដាច់ពីមាត់ ព្រោះកន្លងមកគេកម្របានឃើញតារាស្រីរូបនេះបង្ហាញសមត្ថភាពក្នុងទម្រង់សិល្បៈបុរាណបែបនេះណាស់។ តាមរយៈការសម្តែងនេះដែរ បើងាកទៅមើលគណនីហ្វេសប៊ុករបស់តារាស្រី នី មុនីនាថ ក៏បានឱ្យដឹដែរថា នាងបានអាក់ខានរាំ និង បង្ហាញសមត្ថភាពបែបនេះអស់រយៈពេល ១៧ ឆ្នាំមកហើយ ប៉ុន្តែក្រោយការផ្តល់ឱកាស និង បង្ហាត់បង្ហាញពីអ្នកគ្រូ Yok Vanndy ព្រមទាំងអ្នកគ្រូ លោកគ្រូចាស់ព្រឹទ្ធាចារ្យជាច្រើនទៀត ទើបនាងអាចបង្ហាញបាន ហើយទទួលបានលទ្ធផលល្អគាប់ប្រសើរ។ ជាមួយគ្នានេះដែរ តារាស្រី នី មុនីនាថ ក៏បានបង្ហាញអារម្មណ៍រំភើប និង អរគុណផងដែរ ដែលបណ្តាលឱ្យខ្លួនមានឱកាសមួយនេះកើតឡើងក្នុងជីវិត។ នេះជាការរៀបរាប់របស់តារាស្រី នី មុនីនាថ ៖ «ការសម្ដែងរបាំរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្រ្ទទេវី» ត្រូវបានចប់រួចរាល់ នាងខ្ញុំសូមអរគុណខ្លាំងណាស់សម្រាប់បងប្អូនទាំងអស់ដែរបានចូលរួមទស្សនា និង គាំទ្រចំពោះរបាំជាតិខ្មែរ នាងខ្ញុំសូមអរគុណដល់អ្នកគ្រូ Yok Vanndy និង អ្នកគ្រូ លោកគ្រូចាស់ព្រឹទ្ធាចារ្យ ដែលលោកបានផ្ដល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញសមត្ថភាព ដែលបានខានហាត់អស់រយៈពេល ១៧…
Read MoreDay: May 9, 2022
ផ្អើលអស់អ្នកគាំទ្រ! ក្រោយឃើញ ឈីន រតនៈ បង្ហាញវត្តមានជាបេក្ខភាពចូលរួមប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី ៤
នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ យប់មិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលមហាជនអ្នកគាំទ្រវិស័យចម្រៀងទន្ទឹងរង់ចាំបានចាប់ផ្ដើមដំណើរការហើយ គឺកម្មវិធីចាប់ផ្ដើមប្រឡងក្នុងវគ្គ Judge Audition ធ្វើការជ្រើសរើសបេក្ខភាពប្រឡងចម្រៀងជាបន្តបន្ទាប់ក្នុងសប្ដាហ៍ទី ១ នេះ។ ដោយឡែក ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition យប់មិញនេះដែរ ពិតជាបានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ផ្អើលស្រឡាំងកាំងខ្លាំង និងបានបញ្ចេញមតិវែកញែកគ្រប់គ្នា ក្រោយពីបានឃើញវត្តមានរបស់ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ឈីន រតនៈ បានចូលរួមធ្វើជាបេក្ខភាពប្រឡង ដែលបានបង្ហាញសមត្ថភាពដំបូងគេនៃការប្រឡងក្នុងសប្ដាហ៍នេះ និងទទួលបាន Yes ពីគណៈកម្មការទាំងបួននាក់ផងដែរ។ ប៉ុន្តែយ៉ាងណាមិញ ក្រោយពី ឈីន រតនៈ បង្ហាញសមត្ថភាពចប់ កម្មវិធីក៏បានធ្វើការបញ្ជាក់ឱ្យដឹងថា វត្តមានរបស់តារាចម្រៀងស្រីរូបនេះ គ្រាន់តែជាការចូលរួមលើកទឹកចិត្តដល់បេក្ខភាពប្រឡងទាំងអស់ប៉ុណ្ណោះ គឺមិនមែនចូលរួមប្រឡងប្រជែង ដើម្បីយកឈ្នះចាញ់ជាមួយបេក្ខភាពដទៃឡើយ៕ សូមទស្សនាវីដេអូខាងក្រោម៖
Read Moreអីយ៉ា! ចំថ្ងៃទិវាគុណម្តាយ ស្រាប់តែ តារាស្រីល្បីៗប៉ុន្មានដួងនេះ នាំគ្នាបង្ហោះរូបថែមទាំងភ្ជាប់សារជូនពរអ្នកម្តាយយ៉ាងមានន័យ
ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃទិវាគុណម្តាយ ដែលមហាជនសង្កេតឃើញថា មានតារាល្បីៗជាច្រើនដួងបានបង្ហោះសារដ័មានន័យ អមជាមួយរូបថតជាមួយអ្នកម្តាយជាទីស្រលាញ់របស់ពួកគេរៀងៗខ្លួន បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ តារាល្បីៗដែលបានបង្ហោះរូបភាព ព្រមទាំងសារនោះ មានដូចជា៖ “១. ឱក សុគន្ធកញ្ញា ៖ «Happy Mother’s Day» ២. ពេជ្រ សោភា ៖ «Happy Mother’s Day សុំទោសម៉ែឆ្នាំនេះមានវីដេអូ ជូនពរម៉ែសំណាងល្អ សុខភាពល្អ» ៣. មាស សុខសោភា ៖ «សូមអរគុណព្រះគុណព្រះរស់ព្រះម៉ែរបស់កូនដែលបានប្រទានមាស សុខសោភា មកលើលោកនេះព្រះគុណនេះគឺពិតជាធំធេងណាស់មិនអាចកាត់ថ្លៃបានទេ នាងខ្ញុំតំណាងកូនៗគ្រប់អង្គនៅលើលោកនេះសូមប្រសិទ្ធិពរជ័យសេរីសួស្តីជូនដល់ព្រះម៉ែគ្រប់អង្គសូមទទួលបាននូវសុខភាពល្អ សុខចំរើន អាយុវែងៗ សម្រស់ស្រស់ស្អាតសូមគង់គ្រងជាម្លប់ជាពន្លឺរស្មីនិងផ្តល់ស្នាមញញឹមដល់ពិភពលោកនេះព្រមទាំងមនុស្សជាតិទាំងពួងទាំងឡាយរហូតតទៅរៀង។ រីករាយទិវាមាតាអន្តរជាតិ»។ ៤. ចន ច័ន្ទលក្ខិណា ៖ «រីករាយថ្ងៃបុណ្យមាតាពិភពលោក Happy Mother’s Day សូមជូនពរឲម៉ាក់ទាំងពីរ មានសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗគ្នា»។ ៥. គង់ ចាន់ស្រីមុំ ៖ «Happy Mother’s Day អ្វីដែលកូនចង់ជូនពរម៉ាក់គឺកូនមិនសុំអ្វីច្រេីនទេក្រៅពី សុំអោយម៉ាក់ថែរក្សាសុខភាពអោយបានល្អបំផុតតាមដែលម៉ាក់អាចធ្វេីទៅបាន នេះជាកាដូរដ៏ធំបំផុតសម្រាប់កូន ម៉ាក់ជាបេះដូងកូន 𝐈 𝐥𝐨𝐯𝐞 𝐮 𝐦𝐲 𝐐𝐮𝐞𝐞𝐧»។ ៦. ម៉េង ជីមមី ៖ «រីករាយទិវាបុណ្យម្តាយអន្តរជាតិ សូមជូនពរអ្នកម្តាយគ្រប់រូបមានសុខភាពល្អ និង មានសេចក្តីសុខ»។ ៧. រ៉េត ស៊ូហ្សាណា ៖ «ម៉ាក់គឺជាមនុស្សស្រី ដ៏អស្ចារ្យ…
Read Moreសែនស្រណោះខ្លាំងណាស់! ចំថ្ងៃទិវាគុណម្តាយ វី ឌីណែត គ្មានម្តាយហៅនឹងគេ បានត្រឹមពោលពាក្យខ្លោចចិត្តប៉ុន្មានឃ្លានេះថា…
រយៈពេលជាង ១ ឆ្នាំហើយដែលតារាចម្រៀង វី ឌីណែត បានបាត់បង់ម្ដាយជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ដែលកាលនោះគេចាំបានថា តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលត្រូវជាស្វាមី និង កូនៗ ព្រមទាំងអ្នកសិល្បៈជាច្រើនដែលស្រឡាញ់រាប់អានគ្រួសារតារាចម្រៀងជើងចាស់រូបនេះ បង្ហាញក្ដីអាណិតអាសូរដល់គ្រួសារសពជាពន់ពេកដែលត្រូវបាត់បង់សមាជិកគ្រួសារដ៏សំខាន់ដោយមិនបានលា។ ក្នុងរយៈពេលជាង ១ ឆ្នាំដែលម្ដាយ វី ឌីណែត បានលាចាកលោកទៅ គេឃើញកន្លងមកតារាស្រីរូបនេះ តែងបង្ហោះសារនៅលើហ្វេសប៊ុក នឹកស្រណោះស្រឡោះអាល័យដល់វត្តមានអ្នកម្ដាយជាពន់ពេក ហើយសឹងរាល់ពេលដែល វី ឌីណែត បង្ហោះសារសោកសៅនឹកម្ដាយ ធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តភក្ដិក្នុងចង្កោមសិល្បៈក្ដុកក្ដួលអាណិតនាងជាខ្លាំង។ នៅក្នុងទិវាគុណម្ដាយ ៨ ឧសភា ២០២២ ដ្បិតថាម្ដាយលែងមានវត្តមានលើពិភពលោកនេះទៅហើយក្ដី ប៉ុន្ដែ វី ឌីណែត នៅតែរំឭកគុណម្ដាយដោយយកនំខេកទៅសែនមុខចេតិយម្ដាយ ហើយរៀបរាប់ថា ៖ «ម៉ាក់ហា ម៉ាក់មានដឹងថាថ្ងៃនេះជាថ្ងៃអ្វីអត់? គឺទិវាបុណ្យមាតាអន្តរជាតិ ថ្ងៃដែលកូនតែងតែទិញផ្កា ទិញនំ ជូនម៉ាក់ ថ្ងៃដែលកូនទាំងអស់គ្នាបានលុតជង្គង់ថ្វាយបង្គំម៉ាក់ ឱបម៉ាក់ ថើបម៉ាក់ តែងពេលនេះកូនៗលែងបានឱប លែងបានថើបម៉ាក់ទៀតហើយ»៕
Read Moreចំថ្ងៃទិវាគុណម្តាយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះរូបភាពសំពះលោកឪពុកមួយសន្លឹក ព្រមទាំងភ្ជាប់សារប៉ុន្មានឃ្លាយ៉ាងរំជួលក្នុងចិត្ត
កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ជាទិវារំលឹកគុណអ្នកម្ដាយ ដែលគេសង្កេតឃើញមានវត្តមានតារាល្បីៗជាច្រើន ក៏ដូចមហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាបង្ហោះរូបភាព ផ្ញើសាររំឭកគុណបំណាច់ និងជូនសេចក្ដីស្រឡាញ់ ទៅកាន់អ្នកម្ដាយជាទីស្រឡាញ់របស់ខ្លួន។ ទន្ទឹមនឹងនោះផងដែរ នៅក្នុងឱកាសថ្ងៃទិវាអ្នកម្ដាយនោះទៀតសោត គេសង្កេតឃើញ វត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះនូវរូបភាពសំពះលោកឪពុករបស់លោក ដោយពុំមានវត្តមានរបស់អ្នកម្ដាយឡើយ ព្រមទាំងពោលពាក្យទាំងរំជួលចិត្តថា ៖ «ទិវាអ្នកម្ដាយ ខ្ញុំគ្មានម្ដាយទេ មានតែលោកពុកប៉ុណ្ណោះ នឹកអ្នកម៉ែណាស់ មានតែប្រឹងមើលថែលោកពុក»។ តាមរយៈសកម្មភាព ភ្ជាប់ជាមួយការបង្ហោះសារដ៏មានន័យរំជួលដល់បេះដូងមួយនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាផ្ញើសារលើកទឹកចិត្ត ព្រមទាំងបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួន ថាបានយល់ពីអារម្មណ៍មួយនេះដូចគ្នាផងដែរ៕
Read Moreផ្អែមល្ហែមដល់ហើយ! អីយ៉ា បានស្វាមីល្អបែបនេះ ដាញ់ ម៉ូនីកា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ បង្អួតសុភមង្គលគ្រួសារ ឃើញហើយនរៗណាក៏ច្រណែនដែរ
បរទេស៖ ពិតណាស់ ដូចដែរបងប្អូនបានស្គាល់រួចមកហើយថា អតីតតារាសម្តែងស្រី អ្នកនាង ដាញ់ ម៉ូនីកា ធ្លាប់ជាតារាដែលទទួលបានការគាំទ្រនិង ចាប់អារម្មណ៍ជាច្រើន ពីសំណាក់បងប្អូនប្រជាជនខ្មែរ កាលកន្លងទៅ ជាពិសេសគឺរឿង«ទុំទាវ» តែម្ដង។ ជាមួយគ្នានេះ អតីតតារាសម្តែងរូបនេះ បានផ្អាកពីអាជីពសម្តែងក្នុងវិថីសិល្បៈក៏ព្រោះ ត្រូវរៀបការនឹងបន្តកសាងគ្រួសារនៅឯទឹកដីប្រទេសអូស្ត្រាលី ដែលរូបនាងបានរៀបការជាមួយនឹងស្វាមី លោក ប៊ុន ថែល កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១០មកម្ល៉េះ ដោយគិតមកទល់ពេលនេះ គឺមានរយៈពេលជាង១០ឆ្នាំទៅហើយ។ យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យមហាជន លាន់មាត់សរសើរនោះគឺ មិនថាចាប់ដៃគ្នាសាងគ្រួសារមកយូរប៉ុណ្ណានោះទេ សម្រាប់ជីវិតគ្រួសារ ដាញ់ ម៉ូនីកា នៅតែរក្សាបាននូវចំណងស្នេហ៍ដ៏ផ្អែមល្ហែម មិនឲ្យចាញ់ក្មេងៗទើបនឹងរៀបការថ្មីថ្មោងនោះឡើយ ជាពិសេសថែមទាំងបានពោលពាក្យយ៉ាងមានន័យបែបនេះថា៖ “សំណាងរបស់មនុស្សស្រីមិនមែនបានប្ដីជាអ្នកមានទេតែជាប្ដីដែលចេះយល់ចិត្ត មនុស្សជាច្រើនយល់ថាមានលុយច្រើនសន្ធឹកសន្ធាប់គឺជាសុភមង្គលតែតាមកាពិតសេចក្ដីសុខពិតថិតនៅលើខ្លួនយើងនិងពាក្យថា គ្រប់គ្រាន់” ៕ សូមទស្សនារូបភាពខាងក្រោម៖
Read More