ភ្ញាក់ផ្អើលខ្លាំង! ម្ចាស់បំណុលខឹង ផេនខេក ដល់ថ្នាក់ស្រែកដាក់មួយទំហឹងៗ…(មានវីដេអូ)

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី ផេនខេត ដែលធ្លាប់ត្រូវគេស្គាល់ជា តារាខ្មែរតែងធ្វើឲ្យគេឯង ទស្សនាការសម្តែងរបស់ខ្លួនហើយ ផ្ទុះសំណើច ផ្តល់តែភាពរីករាយឲ្យមហាជននោះ ពេលនេះ កំពុងជួបរឿងផ្ទួនៗគ្នា អស់ពីរឿងបំណុល មកអតីតស្វាមីក្បត់ចិត្ត ឥលូវនេះ ម្ចាស់បំណុលក៏ផ្អើលទារលុយរាប់ម៉ឺន ពេញហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក្តី បើងាកទៅមើល ម្ចាស់បំណុលរូបនេះវិញ រូបនាងក៏ចេញមក បកស្រាយLiveទាំងទឹកភ្នែក ក្រោយរូបនាង បានបង្ហោះទារប្រាក់ ស្រាប់ត្រូវហ្វេនៗរបស់តារាស្រីរូបនេះ នាំគ្នាសុំឲ្យ ម្ចាស់បំណុលយោគយល់ដល់រូបនាងផង មិនតែប៉ុណ្ណោះ ថែមទាំងនាំគ្នាកាន់ជើងដល់កូនបំណុលទៀត ព្រោះនរណាៗក៏ថា ពេលនេះ តារាស្រី ផេនខេត ក៏កំពុងតែប្រឹងដោះហើយ តែធ្វើយ៉ាងណា បើគាត់មិនទាន់មានប្រាក់ដោះទៅម្ចាស់បំណុល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹង ម្ចាស់បំណុលខឹងរឿងមិនព្រមដោះឲ្យខ្លួន ហើយចូលចិត្តលើកថ្ងៃសងប្រាក់ ម្តងថ្ងៃនេះម្តងថ្ងៃនោះ ដល់ទៅ១ឆ្នាំកន្លះ ក្នុងទឹកប្រាក់២ម៉ឺនដុល្លារ ធ្វើឲ្យខ្លួន ត្រូវលក់គ្រឿងអលង្ការក្នុងគ្រួសារ ដើម្បីបង្វិលដើមទុនរកស៊ីស្រាប់តែ ក្នុងការLiveលក់ដូរ កាលពីយប់មិញរបស់ តារាស្រី ផេនខេត ក្នុងនោះគេឮម្ចាស់បំណុល ហាក់ខឹងសម្បា.រនឹងរូបនាងជាខ្លាំង ស្រែកស្តីឲ្យមួយទំហឹង សឹងតែបែកទូរសព្ទ ធ្វើឲ្យគេឯង ភ័.យក្នុងចិត្តជំនួស៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា! សុខៗ ថន លក្ខិណា ទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ សម្រស់ពិតជាស្អាត មើលសឹងមិនស្គាល់

ហ្វេសប៊ុក៖ ពិតណាស់ ពិធីការិនី ថន លក្ខិណា បានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ នៅតែមានប្រជាប្រិយភាពខ្លាំងខ្លាដូចពេលមុន មិនត្រឹមតែប៉ុណ្ណោះ ធ្វើការកាន់តែច្រើន អាយុកាន់តែជ្រេ តារាស្រីរូបនេះ ត្រូវបណ្តាអ្នកគាំទ្រ សម្គាល់ឃើញ សម្រស់កាន់តែក្មេងទៅៗ មួយឆ្នាំទៅមួយឆ្នាំ ស្អាតឡើងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញតារាស្រីរូបនេះ បានទម្លាយរូបភាពប៉ុន្មានសន្លឹក ថតចំពាក់កណ្តាលខ្លួន ជាប់ទម្រង់ផ្ទៃមុខចំៗ ធ្វើឲ្យហ្វេនៗនេះ ចំណាំរូបនាង ស្ទើរតែមិនបាន មុខមាត់ដូចកូនតុក្កតា រកកន្លែងទាល់គ្មានឃើញសូម្បីតែបន្តិច មិនតែប៉ុណ្ណោះ មើលទៅសាច់ឈា.ម រូបនាង ក៏គ្មានប្រែប្រួល សូម្បីតែបន្តិច បើប្រៀបធៀបនឹងជំនាន់ ចូលសិល្បៈដំបូងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹង ឈុតពណ៌ខៀវលេច បូកនឹង មុខមាត់បែបស្រគត់ស្រគុំ ស្នាមញញឹមបែបសុភាពរាបសា ថែមទៀតនោះ ធ្វើឲ្យ ពិធីការនី ថន លក្ខិណា កាន់តែទាក់ទាញ ធ្វើឲ្យគេឯងមើលមិនដាក់ភ្នែក៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អេដវីន អោបពាក្យម្តាយផ្តែផ្តាំជាប់ក្នុងទ្រូង ហាក់ជាកម្លាំងចិត្តជំរុញឲ្យកាន់តែរឹងមាំឡើង

មួយរយៈចុងក្រោយនេះ តារាសម្ដែងរូបសង្ហា យិត មាសឧស្សាហ៍ ហៅ អេដវីន បានបង្ហាញមុខយ៉ាងសកម្មនៅក្នុងវិថីសិល្បៈជាថ្មីម្ដងទៀត ក្រោយផុតខ្លួនដល់ចំណុលសូន្យ ត្រូវជាប់ពន្ធនាគារបន្ទាប់ពីប្រើអំពើហិង្សាលើអតីតគូស្នេហ៍កាលពីពេលកន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិត ជួបប្រទះនូវរឿងរ៉ាវអាស្រូវភ្លូកទឹកភ្លូកដី ត្រូវមហាជនស្ដីបន្ទោសកក្រើកបណ្ដាញសង្គម ពេលនេះ អេដវីន បានត្រឡប់មកសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈម្ដងទៀត ព្រោះថាកន្លងមក អេដវីន ធ្លាប់ក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីស្រទាប់មហាជនតាមរយៈសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ បូករួមទាំងរូបរាងស្រស់សង្ហារបស់លោកទៀតនោះ បានធ្វើឱ្យនារីៗមិនតិចនោះទេដែលឈ្លក់វង្វេង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ អេដវីន បានជួបពិភាក្សាជាមួយលោកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធដ៏ឆ្នើម ក្នុងនោះលោកថែមទាំងទម្លាយពីបណ្ដំាម្ដាយយ៉ាងមាន​ន័យថា ៖ «ម៉ែប្រាប់ថា៖ ពេជ្រនៅតែជាពេជ្រ ទោះបីជាពេជ្រនោះធ្លាក់កប់ជ្រៅក្រោមទឹក ក្រោមភក់ប៉ុនណាក៏ដោយ ពេជ្រនៅតែមានពន្លឺចែងចាំង វាមិនបានអាប់រស្មីនោះទេ គ្រាន់តែត្រូវការកែច្នៃ និងដុសខាត់ឡើងវិញ នោះពេជ្រនឹងបញ្ចេញពន្លឺឡើងវិញជាក់ជាមិនខាន»៕

Read More

គំរូល្អ! អីយ៉ា ខួបកំណើតអតីតប្តីមុន ស៊ឹម សូលិកា បង្ហោះរូបភាពជាច្រើនសន្លឹក ថែមទាំងជូនពរពេញៗមាត់ថា…

ភ្នំពេញ៖ ទោះមួយរយៈចុងក្រោយនេះ ពិធីការិនីស្រីជើងចាស់ អ្នកនាង ស៊ឹម សូលិកា មិនសូវលេចមុខក្នុងសិល្បៈដូចមុនក្ដី ក៏ប៉ុន្តែរូបនាង តែងបង្ហាញពីជីវភាពដ៏ហ៊ឺហា និងសុភមង្គលជាមួយកូនស្រី និងស្វាមីដែលជាពិធីករដ៏ល្បី លោក អេង ឬទ្ធី ធ្វើឲ្យហ្វេនៗចាំតាមដានជាប់ជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឲ្យសរសើរពី ស៊ឹម សូលិកា នោះគឺអ្នកនាង នៅតែរក្សាទំនាក់ទំនងជាមួយ អតីតស្វាមី ព្រមទាំងគ្រួសារថ្មីរបស់លោក ហើយតែងបង្ហាញសកម្មភាពស្និទ្ធិស្នាល ស្រលាញ់គ្នាដូចជាបងប្អូន។ លើសពីនេះ កាលពីប៉ុន្មានម៉ោងមុននេះ ស៊ឹម សូលិកា បានបង្ហោះរូបថតរបស់ អតីតស្វាមីជាមួយភរិយាថ្មីជាច្រើនសន្លឹក ដោយរួមទាំងរូបភាពកូនស្រីរបស់នាង ប្រារព្ធពិធីខួបកំណើតជូនលោកប៉ាទៀតផង មើលទៅមានសុភមង្គលណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ តាមរយៈការបង្ហោះរូបភាពលើកនេះ ស៊ឹម សូលិកា​ រួមទាំងបានសរសេរពាក្យជូនពរ អតីតស្វាមី យ៉ាងមានន័យថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សូមរីករាយថ្ងៃចម្រើនអាយុ បងប្រុសជាទីគោរពស្រលាញ់ សូមជូនពរបងមានសុខភាពល្អអាយុវែង មានសំណាងល្អជោគជ័យគ្រប់ភារកិច្ច ជួបតែសេចក្ដីសុខសុភមង្គលគ្រប់ពេលវេលា” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញការបង្ហោះមួយនេះដែរ មានមហាជនជាច្រើនបានចុចឡាកពេញចិត្តលើរូបទាំងនោះ ថែមទាំងបញ្ចេញមតិសរសើរទឹកចិត្ត ស៊ឹម សូលិកា ដែលជាអតីតភរិយា ចិត្តរឹងមាំនៅតែរាប់អានអតីតស្វាមី ចាត់ទុកជាបងប្រុសបែបនេះ៕

Read More

អីយ៉ា ចំថ្ងៃទិវាគុណម្តាយ ស្រាប់តែអ្នកនាង អម្ពរ ទេវី ទម្លាយរូបភាពជាច្រើនសន្លឹក ថែមទាំងពោលពាក្យផ្តាំទៅកូនៗ យ៉ាងចាក់ដោតបំផុតថា…

កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាទិវាបុណ្យម្តាយ ដែលស្របនឹងឱកាសបុណ្យនេះគេបានសង្កេតឃើញមហាជនទូទៅ ពិសេសតារាប្រុសស្រីក្នុងសង្គមសិល្បៈជាច្រើនបានបង្ហោះរូបខ្លួន និង ម្តាយជាទីស្រឡាញ់ ដោយភ្ជាប់ជាមួយការបង្ហាញក្តីដឹងគុណ និង ទំហំចិត្តស្រឡាញ់ចំពោះម្តាយ យ៉ាងផុសផុលលើបណ្តាញសង្គមហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញតែការបង្ហោះរបស់កូនៗចំពោះម្តាយលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែបើងាកទៅមើលអ្នកនាង អម្ពរ ទេវី ដែលតារាសម្តែងកុនខ្មែរដ៏ល្បីជំនាន់ទសវត្សរ៍ឆ្នាំ ៨០ និង ៩០ វិញ ក្នុងនាមជាម្តាយម្នាក់ អ្នកនាងបែរជាបានបង្ហោះសារចំពោះកូនៗរបស់ខ្លួនទៅវិញ ក្នុងថ្ងៃទិវាបុណ្យម្តាយនេះ ជាមួយពាក្យពេចន៍ផ្តាំផ្ញើយ៉ាងមានអត្ថន័យ និង ចាក់ដោតបំផុត ដែលធ្វើឱ្យមហាជន និង បណ្តាមិត្តភក្តិអ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើនភ្ញាក់ផ្អើល ហើយផ្ទុះចុច Like និង ចែករំលែកនូវពាក្យពេចន៍ទាំងនោះព្រាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារផ្តាំកូនៗក្នុងទិវាបុណ្យម្តាយនោះ អ្នកនាង អម្ពរ ទេវី បានរៀបរាប់បែបនេះថា ៖ «Happy Mother’s Day to all the beautiful mothers out there កូនៗជាទីស្រឡាញ់ ចូលកូនចេះស្រឡាញ់បងប្អូនមើលថែរក្សា ការពារ ជួយគ្នាណាកូន។ ម៉ាក់ស្រឡាញ់កូនទាំងអស់គ្នាណាស់ សូមឱ្យកូនម្ដាយបានប្រកបដោយសេចក្ដីសុខ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ភ្ញាក់ព្រឺត! អីយ៉ា មាស នីតា ចូលរួមប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol បើនិយាយពីទឹកដមសំឡេង ឆក់យកបេះដូងគណៈកម្មការ រួចសរសើរពេញៗមាត់…(មានវីដេអូ)

ពិតណាស់ ក្នុងសប្ដាហ៍ទី ១ នៃ កម្មវិធី Cambodian Idol រដូវកាលទី ២ វគ្គ Judge Audition បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យចម្រៀងចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយការបង្ហាញខ្លួន ក៏ដូចជាសមត្ថភាពរបស់បេក្ខភាពជាច្រើនសុទ្ធសឹងតែមានចំណុចខ្លាំងបកស្រាយចម្រៀងទាក់ចិត្តគណៈកម្មការ និងអាចទៅកាន់វគ្គបន្តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក វគ្គ Judge Audition ក្នុងសប្ដាហ៍ដំបូងនេះដែរ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត ក្រោយពីឃើញ កញ្ញា មាស នីតា ដែលត្រូវបានគេស្គាល់ថាជាអ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ជាបទចម្រៀងផ្ទុះការគាំទ្រខ្លាំងពីមហាជនកាលពីថ្មីៗកន្លងទៅ ដែលនាងក៏ជាបេក្ខភាពនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះដែរ ដោយកំពុងតែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្របទ Cover របស់នាងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់រូបនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ អ្នកច្រៀង Cover ដ៏ល្បីរូបនេះ បានលើកយកបទ «ខ្លាចឃ្លាត» ដើម្បីបង្ហាញសមត្ថភាពដល់កណៈកម្មការក្នុងការប្រឡងវគ្គនេះ ដែលនាងពិតជាធ្វើបានល្អខ្លាំងរហូតធ្វើឱ្យគណៈកម្មការទាំងបួនមានការភ្ញាក់ផ្អើល និងសរសើរពេញៗមាត់ ដោយអាចឱ្យនាងឆ្លងទៅកាន់វគ្គបន្តទៀតផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ខានឃើញយូរ ឃុឃ ម៉ីហៀង កាន់តែធំកាន់តែស្រស់ស្អាត បើសម្លេងវិញ ស្ដាប់ហើយឡើងព្រឺសម្បុរ….(មានវីដេអូ)

កម្សាន្ត៖ អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ កុមារី ឃុយ ម៉ីហៀង បានក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស ក្រោយបញ្ចប់ការប្រឡងជាស្ថាពរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ កាលនោះបើទោះបីជាក្មេងស្រីរូបនេះមិនទទួលបានពានរង្វាន់ក៏ដោយ ប៉ុន្តែទទួលបានការលើកស្ទួយចូលផលិតកម្មដោយសារមានទឹកដមសម្លេងផ្អែមស្រទន់ និងពីរោះក្រអួន​ក្រអៅគួរឱ្យចាប់អារម្មណ៍។ យ៉ាងណាមិញ ថ្មីៗនេះ កុមារី ឃុយ ម៉ីហៀង បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាវ័យក្មេងរូបនេះ បញ្ចេញសំនៀងច្រៀងគោកក្នុងបទចម្រៀមួយបទ យ៉ាងពិរោះរណ្តុំស្តាប់ឡើងព្រឺសម្បុរ ដូចនៅក្នុងស្ទូឌីយូ៉អញ្ចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយមិនត្រឹមតែប៉ុណ្ណោះ ម៉ីហៀង ត្រូវបានមហាជននិយាយថា សរសើរមិនដាច់ ព្រោះថានាងពេលនេះ មិនត្រឹមតែស្អាតនោះទេ ឯសម្លេងរបស់នាងវិញ អាចបទបែនបានគ្រប់ទម្រង់ មិនថាបទមរតកដើម ឬបទសម័យនោះទេ គឺម៉ីហៀងច្រៀងបានទាំងអស់៕ សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Read More

ផ្តល់កម្លាំងចិត្តម្នាក់មួយផង! ស៊ន សៀវម៉ី បង្ហើបចង់ដណ្តើមមេដាយមាសទី ៤ ជូនជាតិមាតុភូមិជាលើកចុងក្រោយ

ម្ចាស់មេដាយមាសការប្រកួតស៊ីហ្គេម ៣ ជំនាន់ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ធ្លាប់ធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលមានមោទកភាពយ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីរូបនេះ បញ្ចេញសមត្ថភាពដណ្ដើមយកមេដាយមាសជូនជាតិមាតុភូមិចំនួន ៣ លើកនៅក្នុងការប្រកួតស៊ីហ្គេម ដោយលើកទី ១ នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ក្នុងឆ្នាំ ២០១៣, លើកទី ២ នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៧ និង លើកទី ៣ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ ២០១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបច្ចុប្បន្ន កីឡាការិនី ស៊ន សៀវម៉ី ក៏ទទួលបានងារជាជំទាវ និង បានរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយលោក កែវ ដេវីត ថែមទាំងបង្កើតបានកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះថា Jessi។ ចាប់តាំងពីមានស្វាមី មានកូនមក ជំទាវ ស៊ន សៀវម៉ី ហាក់ឃ្លាតកាន់តែឆ្ងាយពីវិស័យកីឡាតេក្វាន់ដូ ដោយលោកជំទាវបានយកពេលវេលាទៅមើលថែគ្រួសារ ជាពិសេសគឺកូនស្រីដែលទើបសម្រាលយ៉ាងដិតដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបន្សាត់ខ្លួនពីអាជីពតេក្វាន់ដូរបស់កីឡាការិនី ស៊ន សៀវម៉ី បានធ្វើឱ្យមហាជនអ្នកគាំទ្រិស័យកីឡាមួយនេះ នឹករឭកដល់ទិដ្ឋភាពទទួលភាពជោគជ័យលើគូប្រកួតដើម្បីឆ្ពោះទៅក្លាយជាម្ចាស់មេដាយមាសរបស់លោកជំទាវជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកស្រាប់តែថ្មីៗនេះ ស៊ន សៀវម៉ី បានបង្ហើបហាក់ផ្ដល់ក្ដីសង្ឃឹមនឹងត្រឡប់មកទីលានប្រកួតស៊ីហ្គេមវិញនៅឆ្នាំក្រោយ ដើម្បីដណ្ដើមយកមេដាយមាសលើកទី ៤ ជូនជាតិមាតុភូមិ។ ស៊ន សៀវម៉ី បានស៊ែរការផុសរបស់លោក Sokvisal Nhan លើកឡើងថា ៖ «មនុស្សម្នាក់ដែលមិនដែលភ្លេចខ្ញុំមិនថាពេលនៅជាអ្នកកីទ្បា ឬឈប់ហើយក៏ដោយ បើមានឱកាសខ្ញុំឆ្នាំក្រោយនឹងយកមេដាយជូនជាតិជាលើកចុងក្រោយ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ភ្ញាក់ព្រឺត! អីយ៉ា សុខៗ កូនស្រី នាយកុយ បានចូលរួមប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol បើសំឡេងវិញ ពីរោះប្លែកម្យ៉ាង

ពិតណាស់ នៅរាត្រីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានចាប់ផ្ដើមប្រឡងវគ្គ Judge Audition ហើយ ដែលធ្វើការជ្រើសរើសបេក្ខភាពប្រឡងចម្រៀងជាបន្តបន្ទាប់ក្នុងសប្ដាហ៍ទី ១ នេះ សុទ្ធសឹងតែមានសមត្ថភាពច្រៀងបានពីរោះៗខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្នុងវគ្គ Judge Audition យប់មិញនេះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ ក្រោយពីបានដឹងថាបេក្ខភាពម្នាក់ ជាកូនស្រីរបស់ តារាកំប្លែងល្បីឈ្មោះ នាយ កុយ មានឈ្មោះថា ជី ស្រីណែត បានចូលប្រឡងចម្រៀង សាងភាពភ្ញាក់ផ្អើលដល់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ការបង្ហាញសមត្ថភាពប្រឡងចម្រៀងនេះដែរ ជី ស្រីណែត បានបកស្រាយបទចម្រៀងមានចំណងជើងថា «នឹកភូមិភ្នំធំ» ដែលនាងធ្វើបានយ៉ាងល្អខ្លាំង ទទួលបានការសរសើរ និង Yes ពីគណៈកម្មការចំនួន ៣ ដែលអាចឆ្លងទៅកាន់បន្តទៀតផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More