ទម្លាយប្រវត្តិខ្លះៗពី ឧកញ៉ា ឫទ្ធី សំណាង ដែលជាប្រធានក្លិបភ្នំពេញក្រោន ដែលជាបុគ្គលឆ្នើមម្នាក់ និងជាអ្នកជំនួញជោគជ័យទៀត

នៅព្រឹកថ្ងៃទី ១១ ​ខែឧសភា ឆ្នាំ ២០២២ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ពីមរណភាពរបស់ លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានទទួលអនិច្ចកម្មនាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ ដោយរោគាពាធ ជារឿងដ៏គួរឱ្យសោកស្ដាយ និង រំជួលចិត្តបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧកញ៉ា ឫទ្ធី សំណាង បានឈានជើងចូលក្នុងពិភពសហគ្រិន តាំងពីអាយុ ១៦ ឆ្នាំ ហើយបានប្រឹងប្រែងឆ្ពោះទៅរកភាពជោគជ័យតាមរយៈការខិតខំប្រឹងប្រែង តស៊ូជាមួយការលំបាក និង បញ្ហាប្រឈមនានា ដោយបានផ្លាស់ប្តូរការតស៊ូ ទៅជាជ័យជំនះ ដើម្បីបង្កើតទម្រង់អាជីវកម្មដ៏រឹងមាំ និង ក្លាយជាអ្នកអភិវឌ្ឍន៍ជាតិដ៏ល្អម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីសមត្ថភាព និង ការរួមចំណែកក្នុងសង្គមវិញ លោក​ឧកញ៉ា ឫទ្ធី សំណាង អាចនិយាយបានបួនភាសាផ្សេងគ្នា រួមមាន ចិន អង់គ្លេស ថៃ និង វៀតណាម។ លោកខិតខំផ្តល់ការអប់រំ និង លើកទឹកចិត្តមនុស្សជំនាន់ក្រោយ ឱ្យងើបពីទុក្ខលំបាក ព្រមទាំងបានសាងសង់សាលារៀនជាច្រើននៅក្នុងស្រុក និង ផ្តល់អាហារូបករណ៍ដល់យុវជន ដែលមានទេពកោសល្យ មានក្ដីសុបិន្តចង់ផ្លាស់ប្តូរពិភពលោក ខណៈលោកក៏​បាន​បង្កើត​ក្រុម​បាល់ទាត់ ហើយ​ស្រឡាញ់​ការ​ចូលរួម​ក្នុង​ការងារ​សហគមន៍ ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែពិសេសទៀតនោះ បើយើងក្រឡេកទៅមើលអាជីវកម្មរបស់លោកវិញ គឺលោកក្ដោបក្ដាប់ក្រុមហ៊ុនធំៗ ក្នុងដៃជាច្រើនផងដែរ ដែលមានដូចជា ក្រុមហ៊ុន Pi Pay, ក្លិបបាល់ទាត់ភ្នំពេញក្រោម, K.B Hotel, RSX Investment Co., Ltd និង KBX Invesment Co. Ltd ជាដើម៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ភរិយា ឆាយ វីរៈយុទ្ធ ទម្លាយរឿងខ្ទេចគ្មានសល់ពីចំណងស្នេហ៍ ប៉ុន្មានឆ្នាំមកនេះថា…(មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច តារាចម្រៀងប្រុសសម្លេងពីរោះ លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ចូលមកក្នុងជីវិត ដោយពេលនេះ កូនស្រីលោកមានអាយុក៏កាន់តែធំទៅហើយ។ ជាពិសេស ក្រោយលូតលាស់ធំជាងមុន ក្មេងស្រីរូបនេះ កាន់តែគួរឲ្យស្រលាញ់ និងជាទីចាប់អារម្មណ៍សម្រាប់ទស្សនិកជនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ ក្រោយមានកូនស្រី តារាប្រុសរូបនេះ តែងតែថតរូបបង្ហាញពីសុភមង្គលក្នុងគ្រួសារ បង្ហោះលើបណ្ដាញសង្គមជាញឹកញាប់ថែមទៀតផង។ មិនតែប៉ុណ្ណោះ បើទោះបីរវល់ជាមួយនឹងការងារច្រើនយ៉ាងណាក្ដី ក៏តារារូបនេះ នៅឆ្លៀតពេលនៅក្បែរ ភរិយា និងកូនស្រីបណ្ដូលចិត្ត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងភាពស្និទ្ធស្នាលទៅកាន់គ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសជាងនេះទៅទៀតនោះគឺ កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះក៏ត្រូវភរិយាទម្លាយនូវរឿងរ៉ាវចំណងស្នេហ៍ ថែមទាំងសរសើរស្វាមីពេញមាត់ៗ ថាលោកជាបុរស ដ៏ល្អដែលតែងតែមើលថែផ្តល់តម្លៃឲ្យភរិយា តាំងពីពេលចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្ន មិនដែលធ្វើឲ្យគ្រួសារមានការខកចិត្តម្ដងណាឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អស់ទាស់! អ្នកម៉ាក់កូន ១ ពេជ្រ សូលីកា បង្ហាញរូបភាពប៉ុន្មានសន្លឹកនេះ សម្រស់ញាក់ម្លឹងៗ ក្រមុំសុំចាញ់

ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងស្រី ពេជ្រ​ សូលីកា បច្ចុប្បន្នកំពុងតែ មានសន្ទុះនៃការគាំទ្រកក្រើកខ្លាំង លើបណ្តាញសង្គម ជាតារាស្រីមានជីវិតដែលមនុស្សគ្រប់គ្នា ហៅថាPerfect មានគ្រួសារតូចដ៏រីករាយ ជំនួយគ្រួសារកំពុងមានល្បីលើទីផ្សារ និងជាតារាល្បីឈ្មោះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មិនត្រឹមតែមាន ទេពកោសល្យច្រៀងយ៉ាងពិរោះនោះទេ តែតារាចម្រៀងរូបនេះ ក៏ត្រូវបណ្តាអ្នកគាំទ្រខ្លួន ផ្ទុះការចាប់អារម្មណ៍ពី រូបសម្រស់ស្អាតពីធម្មជាតិស្អាតមួយដងខ្លួន មិនធ្លាប់បានឆ្លងកាត់វះកាត់ មុខកាំបិតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសថ្មីៗនេះ អ្នកម៉ាក់កូនមួយរូបនេះក៏បានចេញមកបង្អួតសម្រស់ដ៏ចែងចាំងរបស់នាងសាជាថ្មី ជាមួយនឹងឈុតឈុតអាវក្រៅសំពត់ខ្លី បូករួមនឹងស្ទាយ៍អាវពាក់កណ្ដាលខ្លួន បញ្ចេញសាច់សខ្ចី រូបរាងដ៏ស្លីម មើលទៅពិតជាស្រស់ស្អាតទាក់ទាញ បើមិនប្រាប់ថាមានប្តីមានកូនក៏គ្មានអ្នកណាដឹងថា ពេជ្រ សូលីកា មានគ្រួសាររួចនោះឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

មិនគួរឲ្យជឿ នេះជាសម្រស់គូស្នេហ៍ នាយចឺម កាលពីមុនខុសគ្នាដាច់ នៅពេលបច្ចុប្បន្ននេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ នាយចឺម ធ្លាប់បង្ហាញភិនភាគ និង បើកចំហទំនាក់ទំនងស្នេហារបស់ខ្លួន ជាច្រើនលើកច្រើនសា ជាមួយនឹងតារាស្រីខ្មែរក៏មិនតិចនាក់ ប៉ុន្តែ ជឿជាក់ថា បងប្អូនប្រាកដជាជ្រាបច្បាស់ហើយថា សង្សារថ្មីនេះ នាយចឺម ស្រឡាញ់ខ្លាំងថ្នាក់ណា ប៉ុន្តែក៏ត្រូវគេស្គាល់ថា ជាស្ត្រីមេម៉ាយកូនមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ធ្លាប់មានសង្សារច្រើនហើយ តែម្តងនេះ នាយចឺម ហាក់បង្ហាញភាពផ្អែមល្អែម និងស្និទស្នាលជាមួយគ្នា ខុសប្លែកពីដៃគូមុនៗ បណ្តើរពេញទឹកពេញដី ហៅសុទ្ធតែប្រពន្ធ ពេញៗមាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង អ្នកគាំទ្រភ្ញាក់អារម្មណ៍ព្រឺត ក្រោយឃើញ សម្រស់របស់សង្សារ នាយចឺម ដែលបច្ចុប្បន្នខ្ញង់ស្អាត ដូចទេពអប្សរ មុខមាត់ដូចកូនកាត់ ច្រមុំស្រួច ចង្កេះមួយក្តាប់ ក្រមុំៗសុំខ្មាស់ ការពិត កាលពីប៉ុន្មានឆ្នាំមុន រូបនាងមានរូបរាងសម្បត្តិយ៉ាងដូច្នេះ ក្រឡេកមួយភ្លែត ស្ទើរតែមិនគួរឲ្យជឿថា ជាមនុស្សតែមួយទាល់តែសោះ ខុសគ្នា១៨០ដឺក្រេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ព្រះនាងតូច នរោត្តម ជេនណា រំជួលព្រះហឫទ័យ ក្រោយទទួលដំណឹង អ្នកម្នាង ឌួង ឌីយ៉ាត ជីដូនបង្កើត បានទទួលមរណភាពព្រឹកមិញនេះ

នៅរសៀលថ្ងៃទី ១១​ ខែឧសភា ឆ្នាំ ២០២២ នេះ តាមរយៈផេកព្រះនាងតូច នរោត្តម ជេណា Jenna Norodom បានបញ្ជាក់ពីដំណឹងដ៏រំជួលចិត្ត និងរន្ធត់ក្តុកក្តួលជាអនេក ដោយជីដូនបង្កើតរបស់ព្រះនាង គឺ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ បានទទួលមរណភាព​ កាលពីម៉ោង ១១ : ៣៩ នាទីព្រឹក​នាថ្ងៃទី ១១​ ខែឧសភា​ ឆ្នាំ ២០២២ នេះ​ នៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមទៅនឹង ដំណឹងមរណទុក្ខដ៏សោកសៅនេះ ព្រះនាងតូច នរោត្តម ជេណា បានបង្ហោះសារយ៉ាងរំជួលចិត្តថា « ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ​ ចៅស្តាយណាស់​ដែលចៅមិនបានជួប​ និងនៅក្បែរម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។​ ចៅតែងតែបន់ស្រន់សុំឱ្យម៉ាក់យាយនៅជាមួយចៅឱ្យបានយូរ​ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ​ ទៅគ្មានថ្ងៃបានជួបវិញ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះ ព្រះនាងបានបន្តទៀតថា «ឱ! ម៉ាក់យាយអើយ!​ ចៅ​នៅតែនឹក​ នឹក​ នឹក​ និងចងចាំពីការស្រឡាញ់​ ការអប់រំ​ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់​ នាងខ្ញុំ​ និងទូលថ្វាយ​ជម្រាប​ ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ​ នៅពេលក្រោយ​»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ស្មានមិនដល់ ចំថ្ងៃរៀបការ ៧ ឆ្នាំ ស្រាប់តែភរិយា កែវ វាសនា បានទម្លាយរឿងមួយនេះចេញមកថា….

មិនថាអ្នកស្ថិតក្នុងចង្កោមសិល្បៈ ឬមហាជនអ្នកគាំទ្រវិស័យសិល្បៈនោះទេ ភាគច្រើនសុទ្ធតែបានដឹងច្បាស់ដូចថ្ងៃថា តារាចម្រៀង កែវ វាសនា បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាដែលមានសម្រស់មិនចាញ់តារា ថែមទាំងមានចំណងដៃកូនប្រុសស្រី ២ នាក់ដ៏គួរឱ្យស្រឡាញ់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារឿយៗ មហាជននាំគ្នាកោតសរសើរជាខ្លាំងពីជីវិតឯកជនរបស់តារាចម្រៀង កែវ វាសនា ដែលមានប្រពន្ធពូកែរកស៊ីចេះទុកដាក់ ធ្វើឱ្យពួកគេរស់នៅក្នុងជីវភាពមួយដែលសប្បាយហ៊ឺហារមិនខ្វះអ្វី មិនថាលុយ ឡានទំនើប ផ្ទះវីឡា បច្ចុប្បន្នពួកគេសុទ្ធតែមានជារបស់ផ្ទាល់ខ្លួនអស់ទៅហើយ ក្រោយចាប់ដៃគ្នារៀបការសាងគ្រួសាររយៈពេល ៧ ឆ្នាំមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថា កែវ វាសនា និង ភរិយាទើបក្រាបផ្ទឹមជាប្ដីប្រពន្ធរយៈពេល ៧ ឆ្នាំ ប៉ុន្ដែអ្នកទាំងពីរបានទាក់ទងស្គាល់ចិត្តថ្លើមគ្នារយៈពេល ១៤ ឆ្នាំមកហើយ។ រឿងដែលគួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃខួបរៀបការ ៧ ឆ្នាំ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ ភរិយាតារាចម្រៀងប្រុសខាងលើ បានទម្លាយពីរឿងអតីតកាលមួយថា ឪពុកម្ដាយនាងមិនពេញចិត្ត កែវ វាសនា នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាឪពុកម្ដាយខាងស្រីមិនពេញចិត្តឱ្យអ្នកទាំងពីររស់នៅជាមួយគ្នា ប៉ុន្ដែ កែវ វាសនា និង ប្រពន្ធប្រឹងតស៊ូស្រឡាញ់គ្នាជម្នះឧបសគ្គរហូតទទួលបានការអនុញ្ញាតពីចាស់ទុំទាំងសងខាង ហើយចាប់ដៃគ្នាខំប្រឹងរកស៊ីដោយមិនពឹងផ្អែកលើទ្រព្យសម្បត្តិឪពុកម្ដាយរហូតមានបានដូចសព្វថ្ងៃ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អ៊េមណាស់! អីយ៉ា ស្ងាត់ៗ ផន ស្រីខួច បង្ហាញរូបភាពប៉ុន្មានសន្លឹកនេះ មើលសឹងមិនដាក់ភ្នែក ស្រស់ស្អាតខ្លាំងពេក

ភ្នំពេញ៖ កញ្ញា ផន ស្រីខួច ជាតារាចម្រៀងមួយរូបដែលមានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទបុរាណ បទសម័យ បែបមនោសញ្ចេតនា ឬញាក់កន្រ្ទាក់អារម្មណ៍នោះទេ សុទ្ធសឹងតែពីរោះគ្រប់បទតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេស ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែមានឈ្មោះល្បីល្បាញ និងកាន់តែមានការងារច្រើនសឹងតែគ្មានពេលទំនេរ។ មិនត្រឹមតែមានសមត្ថភាពផ្នែកចម្រៀងសម័យ និង បុរាណនោះទេ តែបើងាកទៅមើលរូបសម្ផស្ស កញ្ញា ផន ស្រីខួច ក្នុងពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងកាន់តែមានសម្រស់ស្រស់ស្អាតជាងមុន ជាពិសេស ស្ទាយ៍តែងខ្លួនក៏កាន់តែលេចធ្លោ និង ស៊ីវិស័យគួរឲ្យចាប់អារម្មណ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង បើក្រលេកមើលការតុបតែងខ្លួន ស្រីខួច បច្ចុប្បន្ននេះគឺឃើញថា រឹតតែស្អាតទាក់ទាញជាំពិសេសកាន់តែលើកសម្រស់នាងមើលទៅកាន់តែក្មេងជាងវ័យ ទាំងខណៈដែលតារាស្រីរូបនេះក៏មានវ័យជ្រេគួរសមហើយដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

កម្រឃើញណាស់! ធ្លាយវីដេអូ បង្ហាញពីជីវិតប្តីប្រពន្ធ ឱក សុគន្ធកញ្ញា ក្រោយឆាក ញុំាបាយជាមួយគ្នាយ៉ាងសាមញ្ញ ពិតជាមានសុភមង្គល និងស្រលាញ់គ្នាណាស់…(មានវីដេអូ)

បើនិយាយដល់គ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងទទួលបានការកោតសរសើរ និងចិត្តច្រណែនជាខ្លាំងពីបណ្ដាទស្សនិកជនអ្នកគាំទ្រ ព្រោះថាជារឿយៗគ្រួសារតារាស្រីរូបនេះ តែងបង្ហាញសកម្មភាពផ្អែមល្ហែម កក់ក្ដៅ ស្ដែងពីក្ដីសុខក្នុងរង្វង់គ្រួសារយ៉ាងពេញទំហឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ថ្មីៗនេះ ជីវិតគ្រួសារដ៏កក់ក្ដៅរបស់ កំពូលតារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយឃើញវីដេអូខ្លីមួយនៃសកម្មភាពរបស់ អ្នកនាង និងស្វាមី យ៉ាងផ្អែមល្ហែម និងហាក់មានក្ដីសុខខ្លាំង ខណៈកំពុងធ្វើការងារជាមួយគ្នា ញ៉ាំបាយបណ្ដើរធ្វើការបណ្ដើរ រួមសុខទុក្ខជាមួយគ្នា ដែលជាសកម្មភាពដ៏គួរឱ្យសរសើរក្នុងជីវិតប្ដីប្រពន្ធរបស់ទាំងពីរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូខ្លីនេះ កំពុងផ្ទុះការចែករំលែកពីអ្នកគាំទ្រពេញបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យពេចន៍សរសើរគ្រប់គ្នាជាមួយនឹងក្ដីសុខរបស់ជីវិតគ្រួសារ កំពូលតារាចម្រៀងរូបនេះ និង ស្វាមីផងដែរ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Read More

សូមចូលរួមរំលែកទុក្ខផង! លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលមរណភាពហើយ

ជារឿងដ៏គួរឱ្យសោកស្ដាយ និង រំជួលចិត្តបំផុត នៅព្រឹកថ្ងៃទី ១១ ​ខែឧសភា ឆ្នាំ ២០២២ នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ពីមរណភាពរបស់លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានទទួលអនិច្ចកម្ម នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ ដោយរោគាពាធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា លោកឧកញ៉ា ឫទ្ធី សំណាង ជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើ​ន ចំពោះសង្គមជាតិ ជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និង មនុស្សធម៌ ជាដើម ដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោមការដឹកនាំ ក្លិបបាល់ទាត់ភ្នំពេញក្រោន អស់រយៈកាលជាង ១០ ឆ្នាំ របស់លោកឧកញ៉ា ឫទ្ធី សំណាង លោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើនដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និង ជាពិសេសសម្រាប់អ្នកគាំទ្រក្លិបភ្នំពេញក្រោន ជាទីស្រឡាញ់របស់លោកផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Phnom Penh Crown FC

Read More

អីយ៉ា! ទៅអាមេរិក មិនទាន់បានប៉ុន្មានផង ស្រាប់តែ យ៉ាន់ លីនដា នាំកូនស្រីបណ្តូលចិត្ត វិលត្រឡប់មកស្រុកខ្មែរម្តងទៀត

គេចាំបានថា កាលពីដើមខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងអ្នកនាង យ៉ាន់ លីនដា បាននាំកូនស្រី ព្រមទាំងគ្រួសារមកលេងស្រុកខ្មែររយៈពេលប្រមាណជា ១ ខែទើបអ្នកនាង និង គ្រួសារចាកចេញពីបន្តបេសកកម្មឡើងឆាកតន្រ្តីច្រៀង និង សម្ដែងឱ្យបងប្អូនប្រជាជនខ្មែរស្ដាប់កម្សាន្តនៅសហរដ្ឋអាមេរិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការសម្ដែងនៅអាមេរិកលើកនេះ យ៉ាន់ លីនដា មិនបានឡើងឆាកច្រៀងតែម្នាក់ឯងទេ តែអ្នកនាងបានដឹកដៃកូនស្រីឡើងច្រៀងជាមួយគ្នាយ៉ាងជោគជ័យ និង ទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនខ្មែរដែលរស់នៅទឹកដីប្រាក់ដុល្លារនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយកើបលុយនៅអាមេរិកមួយរយៈ ស្រាប់តែនៅយប់ថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ យ៉ាន់ លីនដា ហាក់មិនទាន់ដាច់អាល័យពីមិត្តភក្ដិ បងប្អូននៅស្រុកខ្មែរ នាងក៏បាននាំគ្រួសារត្រឡប់មកប្រទេសកំណើតម្ដងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការបញ្ជាក់ពីតារាសម្ដែង គង់ ចាន់ស្រីមុំ ដែលបានទៅទទួល យ៉ាន់ លីនដា និង គ្រួសារដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង បានឱ្យដឹងថា តារាចម្រៀងស្រីខាងលើត្រឡប់មកខ្មែរលើកនេះត្រឹម ២-៣ ថ្ងៃប៉ុណ្ណោះ គឺឆ្ពោះទៅលេងទឹកដីអង្គរ ខេត្តសៀមរាប ហើយបន្ទាប់ពីនោះអ្នកនាង និង គ្រួសារនឹងត្រឡប់ទៅអូស្រ្តាលីវិញ ក៏មិនដឹងថាពេលណាទើបអាចមកលេងទឹកដីកំណើតនេះម្ដងទៀតនោះទេ៕

Read More