ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយរួចមកហើយ ពីប្រវត្តិស្នេហារបស់លោកជំទាវ ស៊ន សៀវម៉ី ជាមួយនឹងលោក កែវ ដេវីត ដើមឡើងពីចិត្តនឹងចិត្តបន្ទាប់មកទើបពួកគេប្រាប់ម៉ាក់ប៉ាទាំងសងខាងឲ្យដឹងឮកនោះ ។ ក្រោយស្វែងយល់ចិត្តគ្នារួចមក ម្ចាស់មេដាយមាសកីឡាអាស៊ីលោកជំទាវ ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយលោក កែវ ដេវីត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ ហើយក៏មានការចូលរួមពីចាស់ទុំទាំងសងខាង និងមិត្តភក្តិជាច្រើនផងដែរ ។ បន្ទាប់ពីភ្ជាប់ពាក្យរួចមក លុះមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ខណៈស្ថានភាពកូវីដ-១៩ កំពុងផ្ទុះឡើងលោកជំទាវ ស៊ន សៀវម៉ី បានសម្រេចចិត្តសែនព្រេនបន្តិចបន្ទួចជាមួយនឹងគូដណ្តឹង ដោយមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ ។ ក្រោយពីសែនព្រឹនរួចបានប៉ុន្មានខែមក លោកជំទាវ ស៊ន សៀវម៉ី ក៏ទទួលបានចំណងដៃកូនក្នុងផ្ទៃម្នាក់ ដោយកូនស្រីរបស់លោកជំទាវ មានឈ្មោះថា កែវ ពេជ្រសិរីមរកត ហៅថា Devid Jessi កើតនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៩ យប់ ។ ខណៈមានកូនម្នាក់រួចហើយ ខិតខំចេញរកលុយដើម្បីកូននោះ ត្រូវបានគេគិតថាខ្លួនលោភលន់មិនចេះស្កប់ស្គល់ ទើបម្ចាស់មេដាយមាសស៊ីហ្គេមទ្រាំមិនបានក៏បង្ហោះសារឆ្លើយតបនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ នេះ លោកជំទាវ ស៊ន សៀវម៉ី បានលើកឡើងថា៖ “មនុស្សស្រីបើនៅតែផ្ទះគេក៏មើលងាយតែបើចេញរកហើយពេលដែលរកបានខ្លាំងហើយនៅតែខំរកទៀតគេថាយើងលោមលន់មិនចេះគ្រប់គ្រាន់ មិនបានជួយនិយាយល្អហើយបែរជាដុតភ្លើងថែម ខ្ញុំធ្លាប់ក្រធ្លាប់គេមើលងាយបានខ្ញុំខំរកទុកអោយកូនខ្ញុំកុំអោយកូនខ្ញុំបាកហើយគេមើលងាយដូចខ្ញុំ មិចបានទៅជាចេញពាក្យថាខ្ញុំលោមលន់មិនចេះស្កប់ស្កល់វិញ?” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read MoreDay: May 14, 2022
មិនចាំបាច់រៀបចំធំដុំអ្វីទេ ថ្ងៃកំណើតមានមិត្តភក្តិជិតស្និទ្ធពីរបីនាក់ដូច យូប៊ីន យកក្តីសុខទៅណាមិនអស់
ហ្វេសប៊ុក៖ ពិតណាស់ កញ្ញា ស៊ីន យូប៊ីន គឺជាតារាសម្តែងមួយរូបដែលមានភាពល្បីល្បាញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហើយជាពិសេសនោះ កាលពីពេលថ្មីៗមកនេះ នាងថែមទាំងបានលេចមុខនៅក្នុងខ្សែភាពយន្តភាគខ្មែរជាបន្តបន្ទាប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។ ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញ ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលកំពុងប្រារពន្ធពិធីខួបកំណើតយ៉ាងសាមញ្ញា របស់កញ្ញា ស៊ីន យូប៊ីន ជាមួយនឹងសកម្មភាណយ៉ាងស្និទ្ធស្នាលបែលលក្ខណៈមិត្តភក្តិពីរបីនាក់ អមជាមួយនឹងការតុបតែងដេគ័របែប Out Door បូករួមនឹងទេសភាពធម្មជាតិទៀតនោះ មើលទៅពិតជាប្លែកភ្នែកដល់ហើយ ។ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រតារាស្រីរូបនេះ បានចូលទៅ ខំមិន ជូនពរអាយដលរបស់ពួកគេយ៉ាងព្រោងព្រាតតែម្តង នៅក្នុងថ្ងៃខួបកំណើតរបស់នាង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreអបអរផង! ទីបំផុត ស្រីនា បានសម្រេចក្តីស្រមៃបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិកហើយ
នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់ ជា ស្រីនា ដែលអ្នកគាំទ្របានស្គាល់មកហើយថា នាងគឺជា Youtuber វ័យក្មេងស្រស់ស្អាតម្នាក់សម្បូរដោយសមត្ថភាព និង ជំនាញខាងផាត់មុខ គ្រប់ស្ទាយ៌បែបឃ្យូតៗត្រូវចិត្តមិត្តយុវវ័យនាពេលកន្លងមក។ យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែឧសភា ស្រីនា បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងក្នុងបណ្តាញសង្គម កោតសរសើរ និង ចូលរួមត្រេកអរដល់រូបនាងជាខ្លាំង ដោយនាងបានសម្រេចក្តីសុបន្តិដ៏យូរមកហើយរបស់ខ្លួន ទៅទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សាអស់រយៈពេល ៤ឆ្នាំ ជំនាញផ្នែក Business Administration ដោយជោគជ័យ នៅឯសហរដ្ឋអាមេរិក។ នេះបើតាមបង្ហោះនៅបណ្តាញសង្គមផ្ទាល់ខ្លួន និង រៀបរាប់ពីអារម្មណ៍ពិតរបស់នាង យ៉ាងដូច្នេះថា៖ «យំបោកក្បាលម្តងៗ ដោយសារធ្វើ Assignment អត់ចេញ ភ័យផង យំផងដោយសារដាច់ internet ពេល quiz រត់ចេញពីថតមកប្រលងក៏មាន ខឹងខ្លួនឯងដោយសារអត់យល់មេរៀនក៏មាន រៀនផង ធ្វើការផង ពិន្ទុក៏មិនពូកែដូចមុន ខ្ញុំមិនដែលគិតថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយះពេល ៤ ឆ្នាំចុងក្រោយ ខ្ញុំធ្វើបានហើយ»៕
Read Moreជា សុជាតិ ក្រុមចម្រៀងក្មេងខ្មែរ សាងព្រះផ្នួស សងគុណ ក្រោយអ្នកម្តាយបានទទួលមរណភាព
ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមទទួលបានដំណឹងដ៏គួរឱ្យសោកស្ដាយបំផុតកើតចំពោះ តារាចម្រៀង ជា សុជាតិ ដែលជាសមាជិកក្រុមក្មេងខ្មែរដ៏ល្បីឈ្មោះ បានជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ គឺម្ដាយរបស់លោកបានទទួលមរណភាពហើយ ។ នេះបើតាមបណ្ដាញសង្គមរបស់ក្មេងខ្មែរ ដែលបានប្ដូររូបប្រូហ្វាល់កាន់ទុក្ខ និងបានជូនដំណឹងឱ្យដឹងថា ម្ដាយរបស់ លោក ជា សុជាតិ បានទទួលមរណភាពហើយនៅវេលាម៉ោង ៦:៥០ នាទីល្ងាច ។ ជាមួយគ្នានោះ ក៏បានឃើញបណ្ដាញសង្គម តារាចម្រៀងប្រុសរូបនេះ ធ្វើការស៊ែរបន្តពីការបង្ហោះរបស់ប្អូនស្រីដោយភ្ជាប់ជាមួយសារដ៏រំជួលចិត្តថា ៖ «ម៉ាក់ទៅបានសុខហើយ» ។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងបានចូលរួមរំលែកទុក្ខដល់តារាប្រុសរូបនេះ និងក្រុមគ្រួសារជាផងដែរ ។ ចំណែកឯ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញតារាចម្រៀងសមាជិកក្រុមក្មេងខ្មែរ ដែលកំពុងមានប្រជាប្រិយភាពលោក ជា សុជាតិ បានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃហើយ ខណៈពេលដែលរូបថតជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពដែលតារាចម្រៀងរូបនេះ កំពុងគ្រងស្បង់ចីពរនៅក្នុងវត្ត ។ តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតធ្វើឲ្យមហាជន និងហ្វេនៗជាអ្នកគាំទ្ររូបលោកជាច្រើន ត្រូវបានសង្ស័យថា ការសាងព្រះផ្នួសរបស់តារាចម្រៀងរូបនេះ ជាកិច្ចតបស្នង រូបលោក ចង់សាងព្រះផ្នួសសងគុណ អ្នកមានគុណ ៕ សូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreមើលរូបភាពប៉ុន្មានសន្លឹកនេះ របស់ ឱក សុគន្ធកញ្ញា ហាក់មានក្តីសុខ្លាំងបំផុត
ឌូបៃ៖ អាចនិយាយបានថា ក្រោយកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា រៀបការកសាងជីវិតគ្រួសាររួច គេតែងតែឃើញស្នាមញញឹមលើផ្ទៃមុខនាងជានិច្ច។ មិនតែប៉ុណ្ណោះ ពេលនេះកាន់តែមានសុភមង្គលជាងមុន បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់ ដែលឆ្លាត ឃ្យូតគួរឲ្យស្រលាញ់យ៉ាងដូច្នេះ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេដឹងថាអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមមាញឹកនឹងការងារសិល្បៈ មិនថាច្រៀង ឬថតស្ពតនោះទេ ប៉ុន្តែគេក៏ឃើញអ្នកម្ដាយរូបនេះ តែងតែដឹកដៃស្វាមី និងកូនដើរកម្សាន្តគ្រប់ពេល។ អាចបញ្ជាក់បានថា ក្រោយរៀបការមានស្វាមី និងកូនរួច ជីវិតរបស់កំពូលតារាចម្រៀងរូបនេះ កាន់តែល្អប្រសើរជាងមុនទ្វេដង ដែលធ្វើឲ្យហ្វេនៗប៉ងចង់បានដូចនាងគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានដឹកដៃស្វាមី និងកូនប្រុសទៅដើរកម្សាន្តជាថ្មីម្ដងទៀតនៅឯប្រទេសឌូបៃ ហើយនាងក៏មិនភ្លេចថតរូបបង្ហោះឲ្យហ្វេនអ្នកគាំទ្របានឃើញផងដែរ។ ដិយរូបភាពជាច្រើនសន្លឹកលើទឹកដៃឌូបៃ គេមើលឃើញថាទឹកមុខតារារូបនេះពិតជារីករាយ និងមានក្ដីសុខខ្លាំងៗ ខណៈបានដើរលេងលឱហែកាយយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ក្រោយហ្វេនបានឃើញរូបទាំងនេះរួច ពួកគេបានពោលពាក្យសរសើរពីជីវិតគ្រួសារនាងគ្រប់ៗគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖
Read More