អ្នកណាមិនលង់ស្នេហ៍ បើសម្រស់ សំណាង អេលីណា តុបតែងខ្លួនបែបនេះទៅ ពិតជាស្រស់ស្អាតទាក់ទាញដល់ហើយ

ហ្វេសប៊ុក៖ ពិតណាស់ បវរកញ្ញាចក្រវាទជំនាន់ទី ៣ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយយ៉ាងខ្លាំង កាលពីឆ្នាំ ២០១៩ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចប់ការប្រកួតលើឆាកអន្តរជាតិភ្លាម រូបនាងក៏ទទួលបានការងារជាច្រើន ថែមទាំងបានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងពិតជាមានសមត្ថភាព និងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សនាងវិញ គេឃើញថាតារាស្រីរូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាតរូបរាងស្លឹម ហើយថែមទាំងមានកម្ពស់ខ្ពស់ថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ សំណាង អេលីណា តែងតែធ្វើឲ្យបណ្តាអ្នកគាំទ្រប្លែកភ្នែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណៈដែលរូបនាងបានតុបតែងខ្លួនម្តងៗ គឺឃើញថាពិតជាស្រស់ស្អាតផូរផង់ខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ សំណាង អេលីណា បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាលង់នឹងសម្រស់នាងជាថ្មីម្តងទៀតហើយ ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ និងលេចធ្លោណាស់ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ផ្ទុះការសើរព្រោងព្រាត ក្រោយឃើញរូបភាព ២ សន្លឹកនេះរបស់ ទេព បូព្រឹក្ស ក្រោយកែចម្រុះ មើលទៅពិតជាប្លែកស្អាតទាក់ទាញណាស់

ហ្វេសប៊ុក៖ ហ្វេនៗដែលនិយមជាអ្នកគាំទ្រតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ហាក់កំពុងមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងការបង្ហាញរូបសម្រស់ថ្មីយ៉ាងជឿជាក់របស់នាង ក្រោយពីការ.វះ.កា.ត់កែកុនច្រ.មុះបន្ថែមជាលើកទី ២ ដែលមើលទៅប្លែកខ្លាំង ខ្ទង់ច្រ.មុះខ្ពស់ជាងមុខសមទម្រង់មុខមាត់នាង ដោយកាន់តែលើកសម្រស់របស់នាង ឲ្យកាន់តែស្រស់ស្អាតមួយកំរិតទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បន្ទាប់ពីការបង្ហាញសម្រស់ថ្មីក្រោយវះកាត់យ៉ាងជឿជាក់កាលពីប៉ុន្មានថ្ងៃមុន ដោយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ បូព្រឹក្ស បានឆក់យកបានការចាប់អារម្មណ៍ និងផ្ទុះការសសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពីនាងបញ្ចេញរូបភាព ២ សន្លឹក តុបតែងខ្លួនក្នុងឈុតក្រហម ថតរូបស្ទីលថ្មីបែបគូរឲ្យស្រលាញ់ជាមួយទម្រង់មុខថ្មីប្លែកនេះ ដែលមើលទៅនាងពិតជាស្រស់ស្អាតខ្លាំងប្រៀបដូចជាតុក្កតាអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ទេព បូព្រឹក្ស ក៏បានប្រាប់ដល់អ្នកគាំទ្ររបស់នាងឲ្យបានដឹងដែរថា នេះជាការផ្លាស់ប្តូរនៃរូបសម្រស់បន្តិបន្តួចសម្រាប់ឆ្នាំ ២០២២ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមើលទៅពិតជាការផ្លាស់ប្តូរនៃរូបសម្រស់ថ្មីប្លែកភ្នែកយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ ដែលកំពុងទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់ទស្សនិកជនឡើយ ៕

Read More

អីយ៉ា ថ្ងៃខួបកំណើតខុសគ្នាតែ ១ ថ្ងៃ ឪពុកកូន ឈិន មុន្នីនាថ បង្ហោះសារជូនពរពោរពេញដោយភាពកក់ក្តៅ

ហ្វេសប៊ុក៖ ពិតណាស់ ជារាងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ ១៩-២០ ខែឧសភា ម្តងៗ គេបានឃើញតារាចម្រៀងលោក ឈិន កុសល និងកូនស្រីបណ្តូលចិត្តគឺតារាសម្តែង ឈិន មុន្នីនាថ តែងតែរៀបចំកម្មវិធីខួបកំណើរួមគ្នា ព្រោះថាថ្ងៃកំណើតរបស់ឪពុកកូនអ្នកទាំងពីរនេះ ខុសត្រូវគ្នាតែមួយថ្ងៃប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅក្នុងឆ្នាំនេះក៏មិនសូវខុសគ្នាប៉ុន្មានដែរ ឪពុកកូន ឈិន មុន្នីនាថ បានផ្តល់ភាពកក់ក្តៅ ក្តីស្រលាញ់ការយកចិត្តទុកដាក់ចំពោះគ្នាតាមរយៈការបង្ហោះសារជូនពរថ្ងៃកំណើតគ្នាទៅវិញទៅមក ជាមួយនឹងពាក្យសម្តីយ៉ាងផ្អែមល្ហែមស្តែងពីទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងឪពុក និងកូនស្រី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតកូនស្រី គេក៏បានឃើញលោក ឈិន កុសល បានបង្ហោះសារជូនពរកូនប្រកបដោយភាពកក់ក្តៅបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “Happy birthdayកូនស្រីសម្លាញ់ ថ្ងៃ១៩ ០៥ ២០២២នេះប៉ាសូមជូនពរកូនមានសុខភាពល្អនិងជោគជ័យការងារ និងមានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងវិថីសិល្បៈជួបតែមនុស្សល្អសំណាងល្អជោគជ័យក្នុងឆាកជីវិតណាកូន” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ងាកទៅមើល ឈិន មុន្នីនាថ ឯណោះវិញក៏បានជូនពរថ្ងៃកំណើតលោកប៉ាវិញយ៉ាងដូច្នេះផងដែរថា៖ “រីករាយថ្ងៃកំណើតអ្នកមានគុណរបស់កូន កូនសូមជូនពរអោយប៉ាអាយុវែង រីករាយសប្បាយចិត្តច្រើនកុំអោយឆាប់ចាស់ ជូនពរប៉ាសុខភាពល្អរហូត ជាម្លប់ដល់កូនៗ ស្រឡាញ់ប៉ា កែវភ្នែកកូន” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More