សុភាពរម្យទមណាស់! អីយ៉ា សុខ ស្រីនាង ដាក់ប៉ុន្មានប៉ុស្តិ៍នេះ បែបសាមញ្ញ ថ្លៃថ្នូ មើលទៅពិតស្រស់ស្អាត គួរឲ្យគយគន់សម្រស់មិនចេះជិនណាយ

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីសំឡេងផ្អែម សុខ ស្រីនាង នោះ ហើយរាល់គ្រប់បទចម្រៀងទាំងអស់ដែលបានចេញនៅលើទីផ្សារ សុទ្ធសឹងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន មិនថាប្រុសស្រីក្មេងចាស់នោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ក្រោយពីទេពកោសល្យគួរឲ្យស្ញើចសរសើរ ក្នុងវិស័យសិល្បៈតាមរយៈទឹកដមសំនៀងដ៏ក្រលួចមានមន្តស្នេហ៍ តារាស្រីរូបនេះ ក៏មានរូបសម្ភស្សស្រស់ស្អាតខ្លាំងផងដែរ មិនចាញ់ក្មេងៗប៉ុន្មាននោះឡើយ ដែលធ្វើឲ្យអ្នកគាំទ្រគយគន់សម្រស់មិនចេះជិនណាយឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នៅមុននេះបន្តិច នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មនាប៉ុស្តិ៍នេះ ដែលបានបង្អួពីសម្រស់ដ៏ស្រស់ល្អឯក តាមរយៈសាច់សខ្ចី មុខសគ្មានមុនគ្មានស្នាម រួមជាមួយឈុតខោអាវពណ៌សវែងជិតមួយឈុត រំលេចភាពសម្រស់សោភា មើលទៅសាមញ្ញៗ បែបថ្លៃថ្នូរ ប្លែកភ្នែក គួរឲ្យចង់គយគន់ណាស់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា ក្រោយធ្វើពិធីក្រុងពីលីចប់ យ៉ែម ស្រីពេជ្រ បានបង្ហាញសកម្មភាពខ្លះៗថតរឿងថៃ រួមក៏បានទម្លាយពីចរិកតារាប្រុស Toey ទៀត

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ខាងក្រុមហ៊ុនផលិតខ្សែភាពយន្តមួយក្នុងប្រទេសថៃ The Win Organizer បានធ្វើពិធីក្រុងពាលីផលិតរឿងថ្មីរបស់ខ្លួនមួយ ដែលមានចំណងជើងជាភាសាថៃ «พระร่วง พระราชาผู้ทรงธรรม» ។ ហើយខ្សែភាពយន្តមួយនេះ គឺជាប្រភេទខ្សែភាពយន្តដែលបើកបង្ហាញពីប្រវត្តិសាស្រ្តដ៏យូរលង់របស់ថៃ នៅសម័យសុខោទ័យ ។ ក្នុងធ្វើពីធីក្រុងពាលីនោះ គេក៏បានឃើញវត្តមានកំពូលតារាសម្តែងប្រទេសថៃរូបសង្ហាលោក Toey Pongsakorn ក្តោបបានតំណែកជាតួឯកប្រុសផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បន្ទាប់ពីបានធ្វើពិធីក្រុងពាលីចប់មិនទាន់បានប៉ុន្មានថ្ងៃ ពេលនេះខ្សែភាពយន្តខាងលើនេះ ក៏បានចាប់ផ្តើមដំណើរការថតបណ្តើរៗហើយ ក្នុងនោះផងដែរ យ៉ែម ស្រីពេជ្រ ក៏បានបង្ហាញពីសកម្មភាពខ្លះៗដែលរូបនាងកំពុងថតនៅប្រទេសថៃ ថែមទាំងបង្ហើបពីអត្តចរិតមិត្តរួមការងារថត ក៏ដូចជាដៃគូសម្តែងរបស់នាង គឺតារាប្រុស Toey Pongsakorn ថាលោកគឺជាមនុស្សដែលចិត្តល្អម្នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ យ៉ែម ស្រីពេជ្រ ក៏បានបង្ហោះពីសកម្មភាពថតរឿងថ្មីរបស់នាង ជាមួយនឹងក្រុមការងារថតនៅប្រទេសថៃនៅលើបណ្តាញសង្គម ដោយបានភ្ជាប់សារយ៉ាងខ្លីថា៖ “He’s so kid” បើក្រឡេកទៅមើលទឹកមុខតារាសម្តែងប្រុស Toey វិញ តែងតែញញឹម គឺជាមនុស្សដែលចិត្តល្អ និងរួសរាយរាក់ទាក់ជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងដែរថា រឿង «พระร่วง พระราชาผู้ทรงธรรม» នេះ គឺជាប្រភេទខ្សែភាពយន្តដែលបើកបង្ហាញពីប្រវត្តិសាស្រ្តដ៏យូរលង់របស់ថៃ នៅសម័យសុខោទ័យ នឹងផលិតឡើងបែបរួមសម័យគ្នា ពេលគឺផ្សារភ្ជាប់ពីអតីតកាលសម័យបុរាណរបស់ថៃ និងសម័យបច្ចុប្បន្ន ហើយរឿងនេះក៏ជារឿងដំបូងគេបង្អស់ហើយក្នុងប្រទេសថៃ ដែលបានបើកបង្ហាញពីប្រវត្តិសាស្រ្តសម័យកាលកើតទឹកដីដំបូងរបស់ខ្លួន ដែលនិយាយពីភាពសាមគ្គីការរួមគ្នាកសាងជាតិមាតុភូមិរបស់ជនជាតិថៃនាសម័យបុរាណ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ខណៈរឿងរ៉ាវ ទុំ សុវត្ថិ នៅក្លាយជាប្រធានបទដ៏ក្តៅគគុក ពូឃ្លាំង បានចេញមុខមកបង្ហោះសារប្រកាសជួយរឿងនេះ ចំពោះបេក្ខភាពបានធ្លាក់ទាំងអស់បែបនេះថា…

មហាជនបានដឹងហើយថា នាប៉ុន្មានថ្ងៃមកនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ បន្ទាប់ពីមហាជនមួយចំនួនយល់ឃើញថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានយ៉ាងពីរោះអាចទទួលបាន ប៉ុន្តែបែរជាធ្លាក់ មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៅវិញ បង្កឲ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយរឿងរ៉ាវមួយនេះ ក៏កំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមនៅឡើយ ហើយគេក៏បានឃើញមានបណ្តាអ្នកសិល្បៈមួយចំនួន កំពុងតែធ្វើការជួយជ្រោមជ្រែង លើកទឹកចិត្ត ក៏ដូចជាផ្តល់ឱកាសដល់បេក្ខភាពរូបនេះក្នុងដំណើរវិស័យចម្រៀងនេះ ជាបន្តបន្ទាប់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញតារាចម្រៀងជើងចាស់មួយរូបខាង HipHop ដ៏ល្បីឈ្មោះ ពូឃ្លាំង ដែលទើបនឹងវិលត្រឡប់ក្នុងវិស័យចម្រៀងសារជាថ្មីវិញ ក៏បានចេញមុខមកប្រកាសចូលរួមជួយលើកទឹកចិត្តដល់បេក្ខភាព ទុំ សុវត្ថិ ក៏ដូចជាបេក្ខភាពដែលបានធ្លាក់ទាំងអស់ ដែលមានសមត្ថភាព និងឆន្ទៈលើវិស័យមួយនេះពិតប្រាកដទទួលចូលក្នុងក្រុមហ៊ុន Media ផ្ទាល់ខ្លួនរបស់លោកឈ្មោះថា ណយណយណា ដែលមានផលិតបទចម្រៀង MV ក៏ដូចជាសាច់រឿងខ្លីៗ ដើម្បីផ្តល់ឪកាសឲ្យពួកគេបានបង្ហាញពីសមត្ថភាពលើវិថីនេះបន្តទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ ពូឃ្លាំង ក៏បានសរសេររៀបរាប់ជុំវិញរឿងរ៉ាវ ទុំ សុវត្ថិ ដែលបានផ្ទុះការភ្ញាក់ផ្អើលនាប៉ុន្មានថ្ងៃនេះយ៉ាងដូច្នេះថា៖ “ខ្ញុំទើបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ ដែលបានចូលរួមកម្មវិធីប្រឡងមួយ ហើយក៏មានចិត្តរំភើបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ និង សំឡេងដែលស្តាប់ទៅពីរោះម្យ៉ាងរបស់ប្អូន ។ តាមពិតខ្ញុំគិតថាការសម្រេចចិត្តរបស់គណៈកម្មការប្រហែលជាគេបានគិតច្បាស់ហើយ និង បានឃើញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា និង លីន សុទ្ធតែជាអ្នកមានបទពិសោធលើចម្រៀងរាប់ឆ្នាំ និង មានបទពិសោធធ្វើគណៈកម្មការកម្មវិធីប្រឡងពិភពលោកនេះជាច្រើនដងមកហើយ ក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី ឬ យ៉ាងណាបានគេសម្រេចចិត្តបែបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ ដែលឃើញប្អូនឧកញ៉ា សេរីមន្ត និង ខាន់…

Read More

អេមណាស់! ចាន់ ស្រីខួច ដាក់ប៉ុន្មានប៉ុស្តិ៍នេះ សម្រស់ប្រែស្អាតខ្លាំង ក្នុងឈុតស៊ីវិល័យ

ប្រិយមិត្តចង់ជាច្រើនប្រហែលជាចាំបានមិនទាន់ភ្លេចនោះទេ កុមារី ចាន់ ស្រីខួច ដែលជាអតីតបេក្ខភាពដ៏ឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ទោះបីជាមិនទទួលបានជោគជ័យក៏ដោយ ប៉ុន្តែរូបនាងទទួលបានការស្រលាញ់ និងគាំទ្រជាខ្លាំងពីសំណាក់មហាជនមិនតិចនាក់នោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រោយពីបានបញ្ចប់ការប្រឡងចម្រៀងនោះផងដែរ គេសង្កេតឃើញថា នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ចាន់ ស្រីខួច ក៏មានទីផ្សារសិល្បៈខ្លាំងណាស់ផងដែរ ដោយឃើញលេចមុខលើឆាកប្រគុំតន្រ្តី និងការងារសិល្បៈផ្សេងៗជាបន្តបន្ទាប់ជាហូរហែរផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែចាប់អារម្មណ៍ទៀតនោះ ខណៈឈានចូលវ័យដល់ ១៧ ឆ្នាំ ចាន់ ស្រីខូច តែងតែត្រូវបានមហាជនជាច្រើន បានចាប់អារម្មណ៍ជាខ្លាំង និងសរសើរជាខ្លាំងជាមួយនឹងការប្រែប្រួលរូបរាងរបស់នាង ដែលតារាស្រីវ័យក្មេងរូបនេះ កាន់តែធំពេញរូបពេញរាងមានរូបសម្រស់កាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងកាលពីពេលថ្មីៗមកនេះ នៅលើបណ្តាញសង្គមរបស់ ចាន់ ស្រីខួច ក៏បានបញ្ចេញរូបភាពប៉ុន្មានប៉ុស្តិ៍នេះ ដែលកំពុងឆក់បានការចាប់អារម្មណ៍មិនតិចនោះឡើយ ពីសំណាក់មហាជន និងបណ្តាអ្នកគាំទ្រ ដែលនាងបានបង្អួតសម្រស់ក្នុងឈុតមួយបញ្ចេញសាច់សខ្ចីជាមួយរូបរាងដ៏ស្រឡូនមើលទៅពិតជាស្រស់ស្អាតប្លែកទាក់ភ្នែកខ្លាំងមែនទែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយរូបភាពប៉ុន្មានប៉ុស្តិ៍នេះផងដែរ ចាន់ ស្រីខួច កំពុងត្រូវបានមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសបណ្តាអ្នកគាំទ្ររបស់នាង បានធ្វើការចែករំលែកភ្ចាប់នឹងពាក្យសរសើរជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតឆើតក្នុងឈុតមួយនេះផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More