គួរឲ្យគយគន់ណាស់! ឌី បញ្ញាវិមាលា ដាក់ប៉ុន្មានប៉ុស្តិ៍ ជានទតឈុតពណ៌ខៀវស្រាល អមនឹងការផាត់មុខគួរឲ្យទាក់ទាញផងនោះ ពិតជាស្រស់ស្អាតខ្លាំងណាស់

ហ្វេសប៊ុក៖ ពិតណាស់ ច្រើនខែកន្លងផុតមកនេះ ដែលកម្មវិធី Miss Teen International Cambodia បានស្វែងរកឃើញម្ចាស់មកុដ ដើម្បីតំណាងទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌា ។ ហើយដោយម្ចាស់ជ័យលាភីគឺបានទៅលើយុវតី ឌី បញ្ញាវិមាលា ដែលនាងទើបតែមានវ័យត្រឹម ១៤ ឆ្នាំប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលគ្រងតំណាង MTIC 2021 យុវតី ឌី បញ្ញាវិមាលា ក៏កំពុងពង្រឹងសមត្ថភាពខ្លួនឯង ផ្នែកភាសាសំណួរចម្លើយ និងការដើរម៉ូត ។ ហើយមួយវិញទៀត បើក្រឡេកទៅមើលការងារសិល្បៈវិញ គេក៏បានឃើញបវរកញ្ញាវ័យក្មេងរូបនេះ ទទួលបានឱកាសថតស្ពតពាណិជ្ជកម្ម និងថតម៉ូតជាបន្តបន្ទាប់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញយុវតី ឌី បញ្ញាវិមាលា កំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាហ្វេនៗ ហាក់ឡើងភ្លឹកនឹងសម្រស់នាងជាថ្មីម្តងទៀតជាមួយរូបភាពរៀបចំខ្លួនស្លៀកឈុតពណ៌ខៀវស្រាល អមនឹងផាត់មុខគួរឲ្យទាក់ទាញផងនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយរូបភាពប៉ុន្មានសន្លឹកនេះ ឃើញថាសម្រស់នាងពិតជាស្រស់ស្អាតផូរផង់ គ្មានកន្លែងណាមួយទាស់ភ្នែកឡើយ ហើយនាងក៏ទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាច្រើននាក់តែម្តង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្អាតបែបសុភាពនារី! ប៉ុន្មានឈុតរបស់ អ៊ីវ៉ា ស្លៀកដើរលេង បែបសាមញ្ញៗ កាន់តែមើលកាន់តែស្រស់ស្អាតទាក់ភ្នែកណាស់

ហ្វេសប៊ុក៖ ពិតណាស់ ក្រោយប្រឡូកក្នុងវិស័យចម្រៀងរយៈពេលជាង ១០ ឆ្នាំ តារាចម្រៀងសម្លេងក្រអួនក្រអៅ កញ្ញា អ៊ីវ៉ា នៅតែជាតារាចម្រៀងដែលស្ថិតក្នុងចិត្តអ្នកគាំទ្រ តាមរយៈបទចម្រៀងល្បីៗជាច្រើនជាបន្តបន្ទាប់ ពិសេសការតុបតែងខ្លួន លេងម៉ូតសម្លៀកបំពាក់បែបឃ្យូតៗគួរឲ្យស្រលាញ់របស់នាងផ្ទាល់តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើក្រឡេកទៅចាប់អារម្មណ៍នូវម៉ូតសម្លៀកបំពាក់ទាំងប៉ុន្មានម៉ូតមួយចំនួនខាងក្រោម ដែលស្លៀកដោយកញ្ញា អ៊ីវ៉ា នៅពេលនាងដើរលេងចេញទៅក្រៅម្តងៗ វាក៏ជាស្ទាយ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយ និងមើលទៅទាន់សម័យសម្រាប់ហ្វេនៗយកទៅស្លៀកតាមផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ជាទូរទៅហើយអ្នកដែលនិយមគាំទ្រតារាស្រីរាងតូចស្រឡូនរូបនេះច្បាស់ជាធ្លាប់ជ្រាបហើយថា គ្រប់ម៉ូតសម្លៀកបំពាក់ដែល អ៊ីវ៉ា ស្លៀកនីមួយៗសុទ្ធតែថ្មីៗប្លែកភ្នែកគ្រប់ពេល ។ ហើយម៉ូតនីមួយៗក៏សុទ្ធតែមានភាពសាមញ្ញៗ ប៉ុន្តែមើលទៅស្អាតបែបស័ក្តិសមគ្រាប់ទីកន្លែង ហ្វេនៗឃើញហើយតែងតែសរសើរគ្រប់ៗគ្នាផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

រំភើបជំនួស! សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ៥០០០ ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ និងមានឱកាសចូលកងទ័ពទៀត

ហ្វេសប៊ុក៖ មហាជនបានដឹងហើយថា នាប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេស៊បុកហ្វេសប៊ុក កំពុងតែផ្ទុះការជជែកវែកញែកទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ ។ ហើយមហាជនមួយចំនួនយល់ឃើញថា បេក្ខជនរូបនោះបកស្រាយបទចម្រៀងបានយ៉ាងពីរោះ អាចទទួលយកបាន ប៉ុន្តែបែរជាធ្លាក់ មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៅវិញ បង្កឲ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈរឿងរ៉ាវមួយនេះកំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុក សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេស៊បុក នាប៉ុន្មានថ្ងៃមកនេះ លុះមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២២ បើយោងតាមរយៈការបង្ហោះជូនដំណឹងចេញពីផេក «សិល្បករកម្ពុជា» បានឲ្យដឹងដែរថា បេក្ខជនរូបនេះ បានទទួលការឧបត្ថម្ភជាថវិការចំនួន ៥០០០ ដុល្លារ ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈផេក «សិល្បករកម្ពុជា» បានឲ្យដឹងទៀតថា៖ “សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីការឧបត្ថម្ភថវិកា៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀលជូនជីដូនរបស់លោក ទុំ រដ្ឋា ផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញតាមរយៈកាកបាទក្រហមកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា…

Read More

រំជួលចិត្តណាស់! ថ្ងៃកំណើតម្តាយមិនអាចជប់លៀងដូចរាល់ឆ្នាំ សុវត្ថិ ឌី ធារីកា បានត្រឹមបង្ហោះរូបថតចាស់ៗរំលឹកអនុស្សាវរី គួរឲ្យស្រណោះស្រណោកខ្លាំងណាស់

ហ្វេសប៊ុក៖ ជិតមួយខែមកហើយដែលឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានលាចាកចោលនាង និងប្អូនប្រុសឲ្យរស់នៅកំព្រាគ្មានទីពឹងពាក់ក្លាយជាកូនកំព្រាគ្មានឪពុកម្តាយហៅនឹងគេដូចពីមុន បន្សល់តែស្នាមញញឹម ភាពសោកក្តី និងក្តីនឹករឭកគ្មានពាក្យអ្វីថ្លែងពុំបាន បើទោះជាចង់ដង្ហើយហៅលោកទាំងពីរឲ្យមករួមរស់ជុំគ្រួសារផ្តល់ភាពកក់ក្តៅដូចកាលពីអតីតកាលវិញក៏មិនបាន គឺមានតែភាពក្រៀមក្រំប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី០៤ ខែមិថុនា គ្រួសារតារាចម្រៀង សុវត្ថិឌី ធារីកា តែងជួបជុំគ្នាធ្វើខួបកំណើតឲ្យម្តាយរបស់នាង តែឆ្នាំនេះមិនដូចរាល់ឆ្នាំទេ ព្រោះឪពុកម្តាយរបស់នាងបានចាកលោកនេះទៅហើយ ដូច្នេះ ធារីកា បានត្រឹមតែបង្ហោះរូបថតចាស់ៗរំឭកអនុស្សាវរីយ៍កាលពីលោកនៅរស់មនបង្ហោះចែករំលែកនៅលើបណ្តាញសង្គម បង្ហាញពីទំហំក្តីស្រលាញ់ និងចិត្តនឹករឭកដល់លោកអ្នកមានគុណប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ សុវត្ថិឌី ធារីកា ក៏បានសរសេរសាររៀបរាប់ជូនពរម្តាយប្រកបដោយភាពស្រណោះស្រណោកផងដែរថា៖ “Happy birthday Mak សូមជូនពរម៉ាក់ និងប៉ាបានទៅកាន់សុគតិភព ដល់ឋានដែលខ្ពង់ខ្ពស់ និងមានភាពស្រស់ស្អាតគ្រប់ពេលវេលា គ្រប់ឋានជាតិ 04.06.20222” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

សូមចូលរួមរំលែកទុក្ខផង! សួស វីហ្សា ជួបទុក្ខធំ ខណៈបាត់បង់មនុស្សជាទីស្រលាញ់ម្នាក់ក្នុងគ្រួសារគ្មានថ្ងៃវិលត្រឡប់

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនជាច្រើន ក៏ដូចជាអ្នកសិល្បៈបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះ តារាចម្រៀងស្រី សួស វីហ្សា ដែលអ្នកនាងកំពុងតែជួបទុក្ខធំបាត់បង់មនុស្សជាទីស្រលាញ់ក្នុងគ្រួសារ គឺលោកអ៊ុំប្រុសបង្កើតរបស់អ្នកនាងបានទទួលមរណភាពហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងអ្នកនាង សួស វីហ្សា ផ្ទាល់បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖ “០៣.០៦.២០២២ ពេលនេះអ៊ំប្រុសជាទីគោរពស្រឡាញ់របស់ក្មួយៗ បានលាចាកលោកនេះទៅចោលក្មួយៗ និង កូនចៅរហូតហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយរោគគាពាធ លោកអ៊ំត្រូវជាបងប្រុសបង្កើតរបស់ឪពុកខ្ញុំ លោកអ៊ំជាមនុស្សមានព្រហ្មវិហារធម៌ អ៊ំតែងប្រដៅទូន្មានកូនចៅគ្រប់គ្នាឱ្យរស់នៅមានគុណធម៌ អ៊ំជាមនុស្សម្នាក់ដែលគួរឱ្យគោរពស្រឡាញ់ណាស់ តែធ្វើម៉េចវាគឺជាច្បាប់ធម្មជាតិ កើត ចាស់ ឈឺ ស្លា.ប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់គេចក៏គេចមិនបាន កូនក្មួយទាំងអស់គ្នា មានតែសូមគោរពជូនដំណើរអ៊ំ សូមលោកអ៊ំបានធ្វើដំណើរទៅកាន់ទីបរមសុខ សូមអ៊ំបានទៅដល់ទីស្ងប់សុខរួចចាកផុតទុក្ខ និង បានទៅដល់សួគ៌ឋាននិព្វានកុំបីឃ្លៀងឃ្លាតឡើយ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំមួយនេះហើយ មហាជនជាច្រើន ក៏ដូចជាអ្នកក្នុងរង្វង់សិល្បៈ បានសម្តែងនូវអារម្មណ៍សោកស្តាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់អ្នកនាង និងក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ឃើញហើយ រំជួលចិត្តណាស់! ហេតុតែស្រលាញ់ ទោះយប់ស្ងាត់ សូដាលីន តស៊ូខ្លាំងជិះម៉ូតអាគប់កញ្ចាក់ម៉ង់ៗម្នាក់ឯង ដើម្បទៅប្រកួតនឹងគេ…(មានវីដេអូ)

ពិតណាស់ ខណៈពេលនេះក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២២ កំពុងតែប្រព្រឹត្តទៅយ៉ាងស្វិតស្វាញក្នុងការស្វែងរកបេក្ខភាពជ័យលាភីម្នាក់ ដើម្បីតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Universe នៅលើឆាកអន្តរជាតិនៅពេលដ៏ខ្លីខាងមុខនេះហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការជ្រើសរើសនេះផងដែរ ក្នុងកម្មវិធីខាងលើក៏បានបង្ហាញរូបសម្រស់បេក្ខភាពទាំង ២០ រូបចុងក្រោយ ដែលបានត្រៀមប្រកួតដណើតមមកុដផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្នុងចំណោមបេក្ខភាពចំនួន ២០ រូបនោះ ក៏មានបេក្ខភាពមួយរូបមកពីខេត្តកំពត គឺកញ្ញា សៀប សូដាលីន ដែលកញ្ញាពីមុនក៏ជាអ្នកគាំវិស័យបវរកញ្ញាម្នាក់ផងដែរ តែនាងមានបំណងប្រថា្នចង់ក្លាយជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា រហូតធ្វើតាមក្តីស្រមៃបោះជំហានមកចូលរួមប្រកួតរហូតអាចជាប់ដល់វគ្គា ២០ នាក់ចុងក្រោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនហាក់ក្តីរំជួលចិត្តជាខ្លាំង ក្រោយឃើញវីដេអូបេក្ខភាពប្រកួតរូបនេះ ជិះម៉ូតូអាគប់កញ្ចាស់តែម្នាក់ឯងម៉ង់ៗទាំងយប់ងងឹតចេញមកពីថតក្នុងកម្មវិធីប្រកួត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយវីដេអូដ៏កម្សត់មួយនេះ បានធ្វើឲ្យមហាជនជាច្រើនកើតក្តីអាណិតចំពោះនាងជាខ្លាំង ដែលប្រឹងប្រែងតស៊ូ ទោះបីជាមានជីវភាពមិនសូវធូរធារក៏ដោយ ។ សូដាលីន គឺជាកូនអ្នកស្រែមកខេត្តកំពត តែសព្វថ្ងៃនេះរូបនាងបានមករស់នៅទីក្រុងភ្នំពេញ ក្នុងបន្ទប់ជួលដ៏តូចមួយកន្លែងដែលស្ថិតនៅខណ្ឌសែនសុខ ដើម្បីនឹងបន្តការសិក្សាថ្នាក់ឧត្តម ។ រឿងដែលសំខាន់នោះ គឹបេក្ខភាបរូបនេះមិនសូវជាមានទ្រព្យសម្បិត្ត ឬ សម្ភារនិយមហ៊ីហាក៏ពិតមែន ប៉ុន្តែកញ្ញា សៀប សូដាលីន ហាក់ចង់បង្ហាញនូវឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមដណើមមកុដនាឆ្នាំនេះយ៉ាងមុតមាំ ។ ដូច្នេះហើយ ពីមួយវគ្គទៅមួយវគ្គបេក្ខភាពរូបនេះ កាន់តែវិវឌ្ឍខ្លួនល្អឡើងរហូតទទួលបានការកោតសរសើរពីសំណាក់មហាជនជាខ្លាំង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Read More

ក្រោយទទួលបានការអាណិតស្រលាញ់ ពីសំណាក់មហាជនគាំទ្រភ្លូកទឹកភ្លូកដី ទុំ សុវត្ថិ បានបង្ហោះសារទាំងរំភើបក្នុងចិត្តថា…

ហ្វេសប៊ុក៖ ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ របស់បេក្ខជន ទុំ សុវត្ថិ ក៏មិនមែនជារឿងអាក្រក់ណាស់ណានោះទេ នេះអាចទុកជាបទពិសោធន៍សម្រាប់ជីវិតមួយនេះ ព្រោះថាដ្បិតថាលោកគ្មានឱកាសទៅកាន់វគ្គបន្តដើម្បីបណ្តើមពានរង្វាន់ក៏ពិតមែនប៉ុន្តែ ទុំ សុវត្ថិ ទទួលបានទឹកចិត្តអាណិតស្រលាញ់ និងអាចនិយាយបានថាលោកបានយកឈ្នះចិត្តអ្នកគាំទ្រស្ទើរកន្ទះប្រទេសកម្ពុជាទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ចាប់តាំពីវីដេអូប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol របស់លោកត្រូវបានស៊ែរចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានមហាជនជាច្រើនបានបញ្ចេញមតិយោបល់លើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ យ៉ាងច្រើនផុសផុល ដែលមតិយោបល់ទាំងនោះសុទ្ធតែលើកឡើងក្នុងអត្ថន័យស្រដៀងៗគ្នាថា លោកមានទឹកដមសំឡេងពីរោះក្រអួនក្រអៅអាចទទួលយកបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ គេក៏បានឃើញមានកំពូលតារាចម្រៀងល្បីៗជាច្រើន បាននាំគ្នាបង្ហោះសារផ្តល់ជាថវិកា ក៏ដូចជាជួយផលិតចម្រៀងឲ្យ ទុំ សុវត្ថិ ក្នុងរូបភាពឲ្យលោកខិតខំប្រឹងប្រែងដើរលើវិថីសិល្បៈមួយនេះកុំចុះចាញ់ឲ្យសោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈមានសំណាងទទួលបានការអាណិតស្រលាញ់ពីសំណាក់មហាជន ភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ទុំ សុវត្ថិ ក៏បានបង្ហោះសាររំភើបចិត្តជាខ្លាំង និងថ្លែងអំណរគុណដល់អ្នកគាំទ្រយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំបាទ!ទុំសុវត្ថិក៏សូមថ្លែងអំណរគុណនិងអរគុណខ្លាំងណាស់ពីសំណាក់អ៊ុំពូមីងបងប្អូនទាំងក្នុងនិងក្រៅប្រទេសដែលមានទឹកចិត្តការស្រឡាញ់ការផ្តល់ជាកម្លាំងចិត្តរួមទាំងភាពកក់ក្តៅសម្រាប់រូបខ្ញុំ ចំពោះខ្ញុំគឺមានតែម្រាបដៃដប់គោរពនិងអរគុណអ៊ុំពូមីងបងប្អូនផង! ហើយខ្ញុំសន្យាថាខ្ញុំនិងប្រឹងប្រែងបន្តទៀតនៅលើវិថីមួយនេះ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អត់អាសូរទ្រូងហ្វេនៗសោះហ្ម៎ង! អីយ៉ា ងិន ម៉ារ៉ាឌី កាន់តែបង្អួតភាពផ្អែមល្ហែម ដោយបានបង្ហោះពីរសន្លឹកនេះ ហ្វេនៗឃើញហើយ រមួលខ្លួនណាស់..

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុនមកនេះ អ្នកនិយមគាំទ្រវិស័យបវរកញ្ញា ហាក់នាំគ្នាបើកភ្នែកធំៗដោយឃើញស្រីស្អាតម្ចាស់មកុដ Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញរូបថតអង្គុយលើភ្លៅបុរសរូបសង្ហាម្នាក់យ៉ាងស្និទ្ធស្នាលបំផុត ដែលមហាជនជាច្រើនយល់ឃើញថានាង និងបុរសរូបសង្ហានោះគឺជាគូស្នេហ៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ចាប់តាំងពីបានបង្ហាញរូបថតស្វីតខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយប្រុសសង្ហាសាច់ដុំមាំដែលមានឈ្មោះថា Vannora Tith ងិន ម៉ារ៉ាឌី ក៏ចាប់ផ្តើមបណ្តើរប្រុសស្អាតនេះដោយបើកចំហដូចគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេក៏បានឃើញ ម៉ារ៉ាឌី បាននាំគូស្នេហ៍ទៅកម្មវិធីបង្ហាញម៉ូដដ៏ធំមួយ ដើរកៀកដៃគ្នាយ៉ាងត្រសង បង្ហាញពីស្នេហាផ្អែមល្ហែមបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ងិន ម៉ារ៉ាឌី ក៏បានបន្ថែមរសជាតិស្ករក្នុងចំណីចក្ខុអ្នកប្រើប្រាស់បណ្តាញសង្គមជាថ្មី ដោយរូបនាងបានបង្ហោះរូបថតកៀកកើយជាមួយមិត្តប្រុសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនប៉ុន្មានសន្លឹក បង្ហាញពីភាពល្អូកល្អិនចំពោះគ្នាកាន់តែខ្លាំងមួយកំរិតទៀតបានធ្វើឲ្យបណ្តាអ្នកគាំទ្របញ្ចេញយោបល់អបអរសាទរ ក៏ដូចជាជូនពរស្នេហរបស់នាងព្រោងព្រាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់អស់ លុះមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ ហ្វេនៗកាន់តែលួចច្រណែនក្រោយពីបានឃើញបវរកញ្ញារូបនេះ បង្ហោះរូបភាពពីរសន្លឹក អោបថើបកៀកកើយគ្នាយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ បានធ្វើឲ្យអ្នកគាំទ្រឃើញហើយអៀនរមួលខ្លួនជំនួស ទៀតផង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More