សំណាងមើលមិនឃើញ! ទិញសន្លឹកឆ្នោត តាមស្លាកលេខរថយន្តរបស់ខ្លួន មានអីស្រាប់តែត្រូវបានរង្វាន់ធំហ្ម៎ង

ថៃ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ មានស្រ្តីវ័យចំណាស់ម្នាក់អាយុខ្ទង់ ៥៦ ឆ្នាំ បានឈ្នះឆ្នោតរង្វាន់ធំទីមួយ នៃចំនួនទឹកប្រាក់ ១២ លានបាត (ប្រមាណជា៤៩,២៦៨ដុល្លារអាមេរិក) បន្ទាប់ពីបានទិញសន្លឹកឆ្នោត ២ សន្លឹក ដោយការផ្សងសំណាងចៃដន្យប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តីវ័យចំណាស់នោះមានឈ្មោះថា Wanna Takham មុខរបរជាអ្នកលក់ម្ហូបអាហារនៅពីមុខមន្ទីរពេទ្យឡាំប៉ាង ហើយគាត់មិនបានមានបំណងចង់ផ្សងសំណាឆ្នោតអ្វីនោះឡើយ ដែលដំបូងឡើយ រថយន្តគាត់មួយគ្រឿង ដែលមានស្លាកលេខ ៣១៩៦ បានចតចោលនៅមុខតូប ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បានបើកមកបុកពីក្រោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ក៏មានតូបលក់ឆ្នោតមួយដែលនៅក្បែរ ដែលអ្នកលក់ឆ្នោតបានឲ្យគាត់ទិញសន្លឹកឆ្នោតផ្សងសំណាងលេខ ១៩៦ ព្រោះវជាលេខដូចនឹងស្លាកលេខរថយន្តរបស់គាត់ ហើយឃើញដូច្នេះ ស្រ្តីវ័យចំណាស់ក៏បានសម្រេចចិត្តទិញតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួចមក អ្នកស្រី Wanna នឹងយកប្រាក់ទៅសងបំណុល ផ្គត់ផ្គង់កូនៗចំនួនពីរនាក់របស់គាត់ និងធ្វើបុណ្យ ។ ហើយគាត់ក៏នឹងចែកប្រាក់ខ្លះទៅកាន់អ្នកលក់សន្លឹកឆ្នោតឲ្យគាត់ និងបន្តការលក់ម្ហូបអាហាររបស់គាត់ដដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ប្រភព: Sanook / mgronline

Read More

ឈប់ឆ្ងល់ទៀតទៅ! សុគន្ធ និសា ទម្លាយមូលហេតុដែលស្វាមី មិនសូវជាបានបង្ហាញខ្លួន ក្នុងបណ្តាញសង្គមជាមួយគ្នា ដោយសារតែ….(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង សុគន្ធ និសា នោះ ដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំណាស់មកហើយ តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ មិនដែលធ្លាក់ចុះនោះឡើយ ទោះបីជាមានវ័យកាន់តែជ្រេបន្តិចក៏ដោយ ក៏តារាចម្រៀងស្រីរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើនិយាយដល់ពីជីវិតគ្រួសាររបស់តារាចម្រៀងស្រីរូបនេះវិញ ក្រោយពីរៀបការតាមប្រពៃណីខ្មែរ អស់រយៈពេលជាច្រើនឆ្នាំទៅហើយ យើងឃើញថាតារាចម្រៀងដែលមានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា និងស្វាមីហាក់បីដូចជាមិនសូវជាបានបង្ហាញសកម្មភាព ផ្អែមល្ហែមណាមួយ ជាមួយគ្រួសារ បង្ហាញដល់មហាជន នៅលើបណ្តាញសង្គមច្រើនប៉ុន្មានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តារាចម្រៀងស្រីស្រគត់ស្រគុំរូបនេះ ក៏បានលើកឡើងថា ដោយហេតុថា ស្វាមីរបស់អ្នកនាង ក៏មានកិច្ចការងារផ្ទាល់ខ្លួនដែលប្រើខួរក្បាលហត់ច្រើន មិនសូវជាមានពេលវេលាចេញមុខនៅលើបណ្តាញសង្គមឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងស្រីរូបនេះ បានបន្តទៀតថា សូម្បីតែអ្នកនាងក៏មិនអាចទៅធ្វើការងាររបស់ស្វាមីកើតឡើយ ម្យ៉ាងវិញទៀត ស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈ ដូច្នេះហើយមិនអាចយកគាត់មកសម្តែងជាមួយបានឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បទស្សនាវីដេអូ ។

Read More

គង់ ចាន់ស្រីមុំ ឆេះដុំខ្លាំង ខណៈមានអ្នកសុំកូនស្រីថតរូបជាមួយ តែបែរជាអ្នកសុំថតនិយាយពាក្យសម្តីបែបនេះ ទៅកាន់ស្រី….(មានវីដេអូ)

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង គង់ ចាន់ស្រីមុំ នោះ ដែលជាតារាស្រីម្នាក់ដែលពោរពេញដោយសមត្ថភាព ទាំងការងារសិល្បៈ និងមុខជំនួញរកស៊ី ហើយក៏ជាភរិយា និងជាអ្នកម្តតាយដ៏គំរូមួយរូប ដែលមើលថែគ្រួសារបានយ៉ាងល្អផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយភាពល្បីល្បាញរបស់តារាស្រីរូបនេះ គង់ ចាន់ស្រីមុំ មិនត្រឹមតែមានប្រជាប្រិយភាពតែម្នាក់ឯងនោះទេ តែបើជីវិតគ្រួសាររបស់អ្នកនាងវិញ ក៏ត្រូវបានហ្វេនៗជាច្រើន ចូលចិត្តតាមដានស្រលាញ់ទៀតផងដែរ ពិសេសគឺ កូនស្រីឈ្មោះ ម៉ូម៉ូ ដ៏គួរឲ្យស្រលាញ់ដែលតែងតែធ្វើឲ្យគេឯងគ្រឺតស្រលាញ់គ្រប់ៗគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ ហាក់បង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងមានការខឹងជាខ្លាំង ទៅលើអ្នកដែលថាខ្លួនជាហ្វេនស្រលាញ់គាំទ្រអ្នកនាង ខណៈបុគ្គលនោះបានជួបជាមួយនិងកូនស្រី គង់ ចាន់ស្រីមុំ ហើយបានសុំថតរូមជាមួយ ប៉ូន្តែជាហេតុថា ម៉ូម៉ូ មិនស្រួលខ្លួនធ្វើឲ្យក្មេងតូចមិនបានសើចនៅមុខកាំមេរ៉ា បង្កឲ្យអ្នកសុំថតរូបជាមួយប្រើពាក្យសម្តីថា ខ្លួនខំគាំទ្រស្រលាញ់ចូលចិត្ត គង់ ចាង់ស្រីមុំ តែបែរជាកូនមិនសើចពេលថតជាមួយទៅវិញ លើសពីនេះថែមទាំងនិយាយថា អ្នកនាង គង់ ចាន់ស្រីមុំ យកកូនមករកស៊ីទាំងឈឺទៀត ដោយជាហេតុធ្វើឲ្យតារាស្រីរូបនេះមានការខឹងសម្បារខ្លាំងមែនទែន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បទស្សនាវីដេអូ ។

Read More

ប្លែកភ្នែកណាស់! ចន ច័ន្ទលក្ខិណា បង្ហាញរូបភាពកូនស្រីរបស់ខ្លួនប៉ុន្មានសន្លឹកនេះ អង្រួនបេះដូងហ្វេនៗមិនតិចទេ មើលកាន់តែយូរកាន់តែស្រស់ស្អាត មុខមាត់ដូចម៉ាក់ៗដល់ហើយ…

ហ្វេសប៊ុក៖ ពិតណាស់ ទោះបីជាប្រឡូក្នុងវិស័យសិល្បៈជាច្រើនឆ្នាំហើយក្តី ថែមទាំងមានវ័យកាន់តែច្រើនបន្តិចក៏ពិតមែន តែតារាសម្តែងស្រីជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ទៅលើសមត្ថភាព និងរូបសម្រស់របស់អ្នកនាងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ភាពស្រស់ស្អាតរបស់តារាសម្តែងស្រីជើងចាស់រូបនេះ ក៏ទាក់ទាញបានពីសំណាក់ទស្សនិកជនមិនតិចនាក់នោះផងដែរ ហើយមហាជនជាច្រើន កាន់តែសង្កេតឃើញ និងតាមដានមើលទៅលើ កូនស្រីរបស់នាង ក៏ដូចជាចង់ឃើញពីមុខមាត់ដ៏ទាក់ទាញ នៅក្នុងពេលពេញវ័យ ពេញរូបរាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់កូនស្រីខ្លួន នៅលើបណ្តាញសង្គម ពិតជាធ្វើឲ្យហ្វេនៗជាច្រើននឹកស្មានមិនដល់ ចំពោះមុខមាត់ និងសម្រស់ដ៏ផូរផង់របស់កូនស្រីនាង ក្នុងការតុបតែងខ្លួនក្នុងរូបខ្មៅបង្ហាញរាង ពោរពេញទៅដោយភាពទាក់ទាញជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹករបស់កូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា នេះផងដែរ កំពុងតែអង្រួនចិត្តអ្នកទស្សននាជាខ្លាំង ជាពិសេស បើពិនិត្យមើលឲ្យច្បាស់ៗ ឃើញថា ពេលពេញរូបពេញរាងធំឡើងបែបនេះ ទម្រង់មុខមាត់កូនស្រីនាងកាន់តែស្រស់ស្អាត ដូចមុខអ្នកម៉ាក់យ៉ាងខ្លាំង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អុញនោះ! ផេនខេក ទម្លាយខ្ទេចគ្មានសល់ពីដើមចមអតីតស្វាមីលួចក្បត់ចិត្ត ក្រោយបើកបង្ហាញមុខជនទី៣….(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តបានដឹងហើយថា រឿងរ៉ាវជីវិតស្នេហាប្រេះឆារបស់ពិធិការិនីប្រចាំកម្មវិធី 3FUN ផេនខេក នោះ ដែលត្រូវស្វាមីក្បត់ចិត្តលួចទៅមានអ្នកថ្មី បានធ្វើឲ្យបណ្តាមហាជនជាច្រើន ក៏ដូចជារង្វង់អ្នកសិល្បៈ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងកាលពីចុងខែមេសា ដោយពួកគេមានការអណិតអាសូរដល់ ផេនខេក ជាខ្លាំងមិនគួរណាមកជួបស្នេហ៍ខកបំណងធ្វើឲ្យមានការឈឺចាប់បែបនេះឡើយ ខណៈអ្នកទាំងពីរទើបតែក្រាបផ្ទឹមរៀបការបានជាង ១ ខែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវស្វាមីដែលក្បត់ចិត្តនោះ ផេនខេក ក៏ធ្លាប់ទម្លាយតាមរយៈការឡាយវីដេអូនិយាយក្តែងៗទាំងឈឺចាប់ពេញទ្រូងឲ្យដឹងថា ជនទី៣ ដែលជាបុរសដូចគ្នាអ្នកបំបែកបំបាក់ប្តីជាទីស្រលាញ់ចេញពីទ្រូង គឺជាមនុស្សដែលនាងទុកចិត្តបំផុត ជាមនុស្សក្បែរខ្លួនដែលនាងគោរពបំផុត ហើយក៏ជាមនុស្សដែលរាប់អានគ្នាដូចបងប្អូនក្នុងក្រុមគ្រួសារតែមួយដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីចំណងអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់ និងផ្ទុះរឿងជនទី៣ ប៉ុន្មានជិត ២ ខែមកកន្លង ដោយទីបំផុតថ្មីៗនេះ គេក៏បានឃើញអតីតប្តី ផេនខេក ដាច់ចិត្តទម្លាហមុខមាត់គូស្នេហ៍ថ្មីដែលជាបុរសដូចគ្នានោះហើយ ដែលគេស្គាល់ថាតួប្តីរបស់អ្នករាប់អានគ្នាជិតដិតរបស់ ផេនខេក ទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈវីដេអូលើបណ្តាញសង្គម TikTok របស់អតីតប្តី ផេនខេក គឺលោក វិច្ឆ័យ ដែលបានបង្ហោះរូបភាពកៀកកើយនឹងបុរសដែលជាគូស្នេហ៍ថ្មី ថែមទាំងបានភ្ជាប់ជាមួយនឹងសារមួយឃ្លាទៀតថា៖ “គ្រាន់តែជ្រើសរើសក្ដីសុខខ្លួនឯង ក៏ខុសដែរពិបាកណាស់សង្គមតែស្ករឥឡូវ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះផងដែរ ពេលបានឃើញអតីតស្វាមីបង្ហាញមុខមាត់ជនទី៣ ដែលជាគូស្នេហ៍ថ្មី គេក៏បានឃើញថា ផេនខេក និងអ្នករាប់អានហៅ សោរ ដែលត្រូវស្វាមីក្បត់ចិត្តដែរនោះ បានធ្វើការឡាយវីដេអូនិយាយទម្លាយខ្ទេចខ្ទីពីដំណើរដើមទងដែលអតីតប្តីរបស់អ្នកទាំងពីរបានលួចក្បត់ចិត្តពួកគេទៅទាក់ទងគ្នា ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More