ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះតេ ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងស្រី ប៊ីរីយ៉ា នោះ ដែលបច្ចុប្បន្ននេះ រូបនាងមិនសូវជាបានបង្ហាញខ្លួនលើវិថីសម្តែងដូចឡើយ ដោយសារតែរវល់ជាមួយនឹងកាងារផ្ទាល់ខ្លួន ដ៏កាក់កបរបស់នាង ថែមទាំងឆ្លៀតពេលវេលាសម្រាប់មើលថែកូនស្រីបណ្តូចលិត្តតែមួយរបស់នាងផងដែរ ។ ពិតណាស់ ធ្មេចបើកៗនាប៉ុន្មានឆ្នាំមកនេះ គេក៏បានឃើញកូនស្រី របស់តារាសម្តែងស្រីរូបនេះ កាន់តែធំធាត់យ៉ាងឆាប់រហ័ស ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះគឺ រូបសម្រស់របស់ក្មេងស្រីតូចនេះ កាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ កាត់តាមអ្នកម៉ាក់គេណាស់ ។ មួយវិញទៀត បើនិយាយពីសម្រស់របស់ ប៊ីរីយ៉ា ឯណោះវិញ ទោះបីជារូបនាងមានអាយុរៀងច្រើនបន្តិច និងថែមទាំងមានគ្រួសារ និងកូនស្រីមួយទៅហើយ តែរូបនាងនៅតែអាចរក្សាសម្រស់ស្រស់ស្អាត នៅតែក្មេងជាងវ័យ ។ ជាក់ស្តែង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ហ្វេនៗជាច្រើនបានចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ប៊ីរីយ៉ា ដាក់ប៉ុន្មានសន្លឹកនេះ មើលទៅស្រស់នៅតែក្មេងស្អាតដូចកាលពីនៅក្រមុំអ៊ីចឹង ដល់ថ្នាក់ហ្វេនៗឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នា ។ បើក្រឡេកទៅមើល កូនស្រីរបស់តារាសម្តែងស្រីរូបនេះវិញ មើលទៅសម្រស់របស់ក្មេងស្រីតូចរូបនេះ កាត់ទៅតាមអ្នកម្តាយគេខ្លាំងណាស់ ទោះបីជាមិនទាន់ពេញរូបពេញរាង តែយ៉ាងណា នាងតូចគឺស្អាតតាំងពីក្មេងតែម្តង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read MoreDay: June 9, 2022
ទោះបីស្នេហាបែកបាក់ជាង ១ ឆ្នាំហើយក្តី តែ ឆឹម សក្កដា មិនភ្លេចធ្វើរឿងមួយនេះ ក្នុងថ្ងៃខួបកំណើត ពេជ្រ សោភា
ហ្វេសប៊ុក៖ ពិតណាស់ ទោះបីជាសំណងស្នេហាដើរដល់ផ្លូវបែកបាក់រយៈពេលជាង ១ ឆ្នាំទៅហើយក្តី តែតារាសម្តែង ឆឹម សក្កដា មិនភ្លេចធ្វើរឿងមួយនេះឡើយ ចំពោះកំពូលតារាចម្រៀង ពេជ្រ សោភា ដោយបានផ្ញើនំខេក អមជាមួយនឹងពាក្យពេចន៍ជូនពរទៅឲ្យនាង ក្នុងថ្ងៃខួបកំណើតរបស់នាង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២២ នេះ ។ ហើយនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុករបស់ ឆឹម សក្កដា បានបង្ហោះសារជូនពរដល់ ពេជ្រ សោភា ទោះបីជាសារនោះលោកមិនបានបញ្ជាក់ឈ្មោះឲ្យច្បាស់ក៏ដោយ ។ ក្នុងសារនោះ ឆឹម សក្កដា បានសរសេរជូនពរបែបនេះថា៖ “Happy birthday to you09.06.2022សូមអោយមានតែស្នាមញញឹមគ្រប់ពេល…” ។ ដោយឡែក នាថ្ងៃដដែលផងនេះ តារាចម្រៀង ពេជ្រ សោភា ក៏បានបង្ហោះនំខេកមួយនេះឡើង ថែមទាំងបានភ្ជាប់ជាមួយនឹងសារបង្ហោះថា៖ “គ្មានឈ្មោះ ពាក្យជូនពរដូចធ្លាប់បានឃើញរកនឹកដែរតែគិតមិនចេញ យ៉ាងណាអរគុណម្ទាស់នំអត់ឈ្មោះ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreរឹងមាំណាស់! បេក្ខនារីម្នាក់ មកប្រឡងបវរកញ្ញាចក្រវាល ទាំងកាន់ឈើច្រត់ មិនព្រមបោះបង់ ខណៈរូបនាងទើបនឹងថ្លោះជើង…(មានវីដេអូ)
ហ្វេសប៊ុក៖ ប្រិយមិត្តដែលនិយមតាមដានវិស័យបវរកញ្ញា ពិតជាបានដឹងហើយថា ការប្រកួតសម្រស់បវរកញ្ញាចក្រ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយមានអ្នកតាមដានតាំងពីដំណើរកាប្រកួតដំបូង រហូតស្វែងរកឃើញម្ចាស់មកុដ ការប្រកួតសម្រស់ឆ្នាំ ២០២២ ក៏កំពុងដំណើរការ ដោយមានវត្តមានបេក្ខនារីខ្លាំងៗបានចូលរួមជាច្រើន មិនចាញ់រាល់ឆ្នាំមុនប៉ុន្មានឡើយ ។ ចំណែកឯ កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់បានឃើញវត្តមានរបស់ បេក្ខនារីពាក់ស្លាកលេខ ១ កញ្ញា សាមឿន អង្គារាសី ខណៈបេក្ខនារីរូបនេះទើបនឹងថ្លោះជើង ក្រោយធ្លា.ក់ពីលើជណ្តើរ ក្នុងពេលហាត់សម កាលពីល្ងាចថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ។ ទន្ទឹមនឹងនេះផងដែរ មហាជនជាច្រើនបានផ្ទុះការកោតសរសើរយ៉ាងខ្លាំង ពីការខិតខំប្រឹងប្រែងរបស់រូបនាងជាខ្លាំង ទោះបីជាត្រូវកាន់ឈើច្រត់ដើរបង្ហាញម៉ូតលើឆាកខុសប្លែកពីគេក្តី តែមើលទៅទឹកមុខរបស់បេក្ខនារី ពោរពេញដោយទំនុកចិត្ត និងមានស្នាមញញឹមស្រស់បំព្រង ដែលធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្របេក្ខនារីរូបនេះ នាំគ្នាស្រែកហោ លើកទឹកចិត្តរូបនាងជាខ្លាំង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreអីយ៉ា! ចំថ្ងៃខួបកំណើត ៣៩ ឆ្នាំ ពេជ្រ សោភា តុបតែងខ្លួនដោយមានស្បៃពណ៌សលើក្បាល ដូចកូនក្រមុំ ឆ្លៀតបង្ហាញចិញ្ចៀនលើ នាងដៃខាងឆ្វេងទៀត
ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយកំពូលតារាចម្រៀង ពេជ្រ សោភា នោះ ទោះបីជាប្រឡូកក្នុងវិស័យចម្រៀងជាច្រើនឆ្នាំមហើយ តែប្រិយជាប្រិយភាពរបស់នាងមិនធ្លាក់ស្រុតចុះឡើយ បើនិយាយពីរូបសម្រស់វិញ ក៏ហាក់គ្មានប្រែប្រួលអ្វីទាល់តែសោះ នៅក្មេងជាងវ័យ ទោះបីជាវ័យក្បែរ ៤០ ឆ្នាំទៅហើយ ។ ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២២ នេះ តារាចម្រៀង ពេជ្រ សោភា បានថតរូបក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដូចរាល់ឆ្នាំអ៊ីចឹង ដោយគ្មានលាក់បាំងអាយុពិតរបស់ខ្លួនឡើយ អ្វីដែលខុសប្លែករាល់ឆ្នាំនោះ គឺរូបនាងត្រូវបានហ្វេនៗកំពុងផ្តល់តម្រុយអ្វីជាក់ជាមិនខាន ឬមួយតារាស្រីរូបនេះ រកឃើញម្ចាស់បេះដូងហើយ ? ។ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹករបស់ ពេជ្រ សោភា គេបានឃើញការតុបតែងខ្លួន ដោយមានស្បៃពណ៌សលើក្បាល ដូចជាកូនក្រមុំ ហើយក៏ឆ្លៀតបង្ហាញចិញ្ចៀនលើ នាងដៃខាងឆ្វេងទៀតផង ដែលជាទូទៅ ទាល់តែមនុស្សរៀបការ ឬភ្ជាប់ពាក្យរួច ទើបពាក់ចិញ្ចៀនបែបនេះ ។ រួមជាមួយគ្នានេះផងដែរ ពេជ្រ សោភា ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “Happy birthday to me ឆ្នាំនេះគឺថាសុំប្លែកបន្តិចហើយ អ្នកដឹងបានដឹង អរគុណគ្រប់យ៉ាងចំពោះភាពជឿជាក់នឹងនៅមើលពីរក្រោយខ្នងតែងអោយកម្លាំងចិត្ត ខ្ញុំលែងមានសង្សារហើយ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreការពិត បេក្ខភាពប្រឡង Cambodian Idol ណាន វីសារ មានទំនាក់ទំនងល្អបែបនេះសោះ ជាមួយបវរកញ្ញា ងិន ម៉ារ៉ាឌី
ដូចដែលប្រិយមិត្តបានដឹងហើយថា លោក ណាន វីសារ គឺជាបេក្ខភាពការប្រឡងចម្រៀងលំដាប់ ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលបក្ខេភាពរូបនេះ មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ អាចទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនមិនចេះតិចនាក់ ។ បេក្ខភាពរូបនេះ ក៏បានលើកយកបទចម្រៀងមួយបទ «តើបងមានថ្ងៃនោះទេ» យកមកធ្វើការបកស្រាយ ដែលបេក្ខភាពរូបនេះពិតជាធ្វើបានល្អខ្លាំ សំឡេងពីរោះពោរពេញដោយមនោសញ្ចេតនា ដល់ថ្នាក់គណៈកម្មការ សុខ សីឡាលីន ស្រក់ទឹភ្នែកមិនដឹងខ្លួន ។ ដោយសារ អំណោយផងពីធម្មជាតិ បេក្ខភាព ណាន វីសារ មកពីខេត្តសៀមរាប អាឆក់បានការសរសើរពីសំណាក់គណៈកម្មការពេញៗមាត់ ថែមទាំងទទួលបានការឆ្លើយ YES ព្រមៗគ្នាទៀតផងដែរ ពិតជាគួរឲ្យរំភើបជំនួស ។ ខណៈពេលដែរ បេក្ខផាព ណាន វីសារ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាខ្លាំងនោះ គេក៏បានឃើញគណនីហ្វេសប៊ុកផេកមួយឈ្មោះថា «We love Visa Nan» បានទម្លាយរឿងរ៉ាវមួយរវាងលោក និងបវរកញ្ញាចក្រវាលកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ឲ្យដឹងដែរថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងពិសេសមួយ ដែលឃើញថា ណាន វីសារ ក៏ធ្លាប់ជាអ្នកជួយជម្រោមជ្រែងជាច្រើនដល់ បវរកញ្ញារូបនេះ ពេលចូលប្រកួត Miss Universe Cambodia 2021 នោះ ។ ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកផេក «We love Visa Nan» ក៏បានបង្ហោះរូបភាពលោក ណាន វីសារ និងកញ្ញា ងិន ម៉ារ៉ាឌី ជាច្រើនសន្លឹករួចភ្ជាប់សារឲ្យដឹងទៀតថា៖ “ទាំងអស់គ្នាមានដឹងទេថានៅពីក្រោយភាពជោគជ័យរបស់កញ្ញា Ngin Marady – Rosa នៃការឈ្នះម្កុដ…
Read Moreអីយ៉ា! ស្ងាត់ៗ គ្រូជោគជ័យ ប៊ុន ផាក កាន់ដៃគូស្នេហ៍ទៅលំហែកាយដល់ កោះម៉ាឌៀវបាត់ ថែមទាំងទម្លាយរូបភាពបែបស្វីតៗជាច្រើនសន្លឹក ស្អាតៗណាស់ រួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍ថា…(មានវីដេអូ)
ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយលោក ប៊ុន ផាក នោះ ដែលរូបលោក គឺជាលោកគ្រូបង្រៀនមេរៀនជោគជ័យ ជាពិសេសមួយរយៈពេលចុងក្រោយមកនេះ រូបលោក ត្រូវគេឯង ហាក់មិនពេញចិត្តជាខ្លាំងចំពោះខ្លួន ក្រោយបែកធ្លាយចំណងស្នេហាត្រីកោណជាមួយ នឹងម្ចាស់ហាងសម្លៀកបំពាក់នារីល្បីឈ្មោះមួយ ។ ដោយឡែក បន្ទាប់កៀតរឿងអាស្រូវស្នេហាត្រីកោណ ដែលបង្កឲ្យមានការភ្ញក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុករួចហើយនោះ ដែលបានពេលប៉ុន្មានខែមកនេះ រឿងរ៉ាវមួយនេះហាក់មានភាពស្ងប់ស្ងាត់ទៅវិញ បើពេលនេះក្រឡេកទៅមើលជីវិតដៃគូរបស់លោក ប៊ុន ផាក វិញ ក៏ត្រូវបានមហាជនជាច្រើន បានមើលឃើញថា មានសុភមង្គលខ្លាំង គួរឲ្យច្រណែនណាស់ ។ ជាក់ស្តែងនាពេលថ្មីៗមកនេះ រូបលោក និងគូស្នេហ៍អភិនជនរបស់ខ្លួន មានដំណើរកម្សាន្តនៅឯកោះម៉ាឌៀវ ដែលជាកោះមួយល្បីឈ្មោះទេសភាពស្រស់ស្អាតដូចឋានសួគ៌លើគោកអ៊ីចឹង ។ ជាមួយគ្នានេះផងដែរ គេក៏បានឃើញគណនីហ្វេសប៊ុកផេក «V SHOP BRAND» បានទម្លាយរូបភាពជាច្រើនសន្លឹក ដែលបានផ្តិតយកទេសភាពនៅកោះម៉ាឌៀវ មកបង្អួតមហាជនឲ្យបានឃើញ រួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍យ៉ាងដូច្នេះថា៖ “ស្នេហាវាអួរអាប់ ពេលដែរឈ្លោះគ្នា តែវាក៏ស្រស់បំព្រងខ្លាំងនៅពេលដែរត្រូវគ្នា ចឹងកុំទុកពេលអោយខឹងគ្នាយូរ នាំខាតពេល ខូចមនោសញ្ចេតនា (ឆាប់លួងឆាប់បាត់ ក្រលួង ក្របាត់) date គ្នារូមែនតិចរាងរាល់អាទិត្យគឺសំខាន់ មិនថារវល់យ៉ាងណា កុំចោលអោយសោះ កុំរំពឹងថាស្នេហាវានឹងផ្អែមល្ហែមគ្រប់ពេល ជួនកាលក៏មានពេលធុញគ្នាជារឿងធម្មតា តាតិចទៅអារម្មណ៍នេះនឹងបាត់ទៅវិញដោយឯង ចំពោះមនុស្សស្រលាញ់ មិនដូចសត្រូវដែរចង់ឈ្នះចាញ់ទេ និយាយពាក្យសុំទោសដោយដឹងពីកំហុសពិត មិនមែននិយាយអោយតែរួច ជៀសវាងបញ្ហារដដែលកើតមានទៀត មុនចូលគេង ចំណាយពេលកន្លះម៉ោង និយាយពាក្យក្នុងចិត្តដោយបើកចំហរ និងរឿងដែរចង់អោយដៃគូរកែប្រែ និង ផែនការអនាគត ក៏ដូចជាបញ្ហារដែរជួបប្រទះប្រចាំថ្ងៃ។ រក្សារការគ្រែងចិត្តគ្នាជានិច្ចដោយខានមិនបាន មុនចូលគេង kiss say good night, ពេលព្រឹកភ្ញាក់ kiss say good morning, មុនបែកគ្នា kiss say…
Read Moreអីយ៉ា! ស្ងាត់ អ្នកមេម៉ាយកូនមួយ ទូច ស្រីល័ក្ខ ដាក់ប៉ុន្មានស្លឹកនេះ កាន់តែស្រស់ស្អាតបែបស៊ីវិល័យខ្លាំង
ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពីតារាចម្រៀង ទូច ស្រីល័ក្ខ នោះ ដែលជាតារាចម្រៀងដែលមានភាពក្រមិចក្រមើម និងមានកាយវិការរស់រវើកធ្វើឲ្យអ្នកទស្សនាហើយ មានការសប្បាយរីករាយនៅពេលឃើញមានវត្តមានដែលនៅលើឆាកតន្រ្តីម្តងៗ ។ មួយវិញទៀត បើងាកទៅមើលជីវិតឯកជនវិញ តារាចម្រៀងស្រីរូបនេះ បន្ទាប់ពីប្រកាសលែងលះជាមួយស្វាមីខ្លួន និងរស់នៅជាប់ឈ្មោះជាមេម៉ាយកូនមួយរួចមក រូបនាងហាក់ភាពស្រស់ស្អាត និងតែងតែបង្ហាញភាពស្រស់ស្អាតស៊ីវិល័យមិនចាញ់ ក្រមុំៗមួយចំនួនប៉ុន្មានឡើយ ។ ចំណែកឯ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ទូច ស្រីល័ក្ខ បង្អួតសម្រស់ និងរាងរូវរបស់ខ្លួន ដល់ថ្នាក់ធ្វើឲ្យក្រមុំៗមួយចំនួនសុំចាញ់ មានស្បែកភ្លឺម៉ត់រលោង ចង្កេះមួយក្តាប់ ប៉ុន្តែ មកទល់នឹងពេលនេះ រូបនាងមិនខ្វាយខ្វល់រកអ្នកស្អំបេះដូងថ្មីនៅឡើយ សំងំរស់នៅជាមួយកូនប្រុសយ៉ាងមានក្តីសុខ ៕
Read Moreទាក់ទាញណាស់! អីយ៉ា សុខ និដាណាត់ ដាក់មួយឈុតពណ៌លឿងនេះ មើលទៅពិតជាស្រស់ប្លែកភ្នែក រួចភ្ជាប់ពាក្យប៉ុន្មានម៉ាត់អរគុណដល់ហ្វេនៗបែបនេះថា…
ហ្វេសប៊ុក៖ ពិតណាស់ ជាច្រើនខែមកហើយ ដែលបវរកញ្ញា Miss Teen International Cambodia 2022 គឺបានស្វែងរកឃើញនូវម្ចាស់មកុដ ។ ដោយបវរកញ្ញា យុវតីអន្តរជាតិកម្ពុជា ២០២២ គឺបានទៅលើ យុវតី សុខ និដាណាត់ ដែលរូបនាងជាបវរកញ្ញាមួយរូបមានភាពលេចធ្លោខ្លាំងក្នុងអំឡុងពេលប្រកួត ហើយបើនិយាយពីសមត្ថភាពនាងពិតជាខ្លាំង បើទោះបីនៅក្មេងបន្តិចក៏ពិតមែន ។ ខណៈពេលគ្រងមកុដ Miss Teen International Cambodia 2022 យុវតី សុខ និដាណាត់ ក៏ទទួលបានការងារជាបន្តបន្ទាប់ ទាំងថតម៉ូត និងថតស្ពតពាណិជ្ជកម្ម ។ បន្ថែមពីនេះទៀត មួយរយៈពេលចុងក្រោយមកនេះ គេតែងតែឃើញយុវតីរូបនេះ បានបង្ហោះរូបភាពស្អាតៗ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនគ្រប់ពេល ដោយរូបភាពនីមួយៗ មើលទៅរូបនាងពិតជាស្រស់ស្អាតខ្លាំងតែម្តង ។ យ៉ាងណាមិញ ហ្វេនៗធ្លាប់តែឃើញពីសម្រស់របស់យុវតី សុខ និដាណាត់ រួចទៅហើយថាពិតជាស្រស់ស្អាតកម្រិតណានោះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គឺរូបនាងបានផុសរូបភាពថ្មីមួយសន្លឹកស្លៀកឈុតពណ៌លឿងចងពុង បញ្ចេញសាច់ស្មាយ៉ាងទាក់ទាញ ។ មួយវិញទៀត ការផាត់មុខរបស់នាងក៏ស្រស់សោភា ដែលធ្វើរូបភាពមួយសន្លឹកទាក់ភ្នែកបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ថែមទាំងពោលពាក្យអរគុណដល់ហ្វេនៗបែបនេះថា៖ “អរគុណសម្រាប់ការគាំទ្រដល់រូបនាងខ្ញុំ សូមបន្តគាំទ្ររូបនាងខ្ញុំដែលនាងខ្ញុំមានឪកាសបានតំណាងអោយប្រទេសកម្ពុជាយើងទៅប្រឡងលើឆាកអន្តរជាតិនាខែ ១១ នេះ សូមជូនពរអោយបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreទើបរៀបការថ្មីថ្មោង ចេន និងភរិយា មិនខ្វល់ជីវិតហាយសូរដូចគេឯង តែកាន់ដៃគ្នាទៅលំហែកាយយ៉ាងសាមញ្ញ អមបរិយាកាសធម្មជាតិក្នុងព្រៃ
ហ្វេសប៊ុក៖ មិត្តយុវវ័យជាច្រើនមិនតិចនាក់នោះទេ ទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀង Original Song រូបសង្ហា កម្ពស់បាន សម្លេងពីរោះស្រទន់នោះ គឺ ចេន ដែលតែងតែធ្វើឲ្យមហាជន ជាពិសេសហ្វេនៗមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ ក្នុងការបកស្រាយបទចម្រៀង និងភាពស្រស់សង្ហារបស់លោកផ្ទាល់តែម្តង ។ ចំណែកឯ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ ចេន បានលះបង់ភាពនៅលីវហើយ ដោយបានកាន់ដៃនារីស្រស់ស្អាតរៀបការយ៉ាងអធិកអធម ជាមួយកូនក្រមុំរូបស្រស់ក្រៅរង្វង់សិល្បៈម្នាក់ឈ្មោះ លក្ខិណា ។ ក្នុងថ្ងៃមង្គលការរបស់តារាចម្រៀងប្រុសរូបសង្ហា ចេន បានរៀបចំឡើងយ៉ាងធិកធអធមដោយមានវត្តមានអ្នកសិល្បៈ និងភ្ញៀវកិត្តយសជាច្រើនបានអញ្ជើញចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី តែក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនលួចយំខូចចិត្តដោយសារ Idol ចូលរោងការចោលមិនតិចនាក់ដែរ ព្រោះថាកន្លងមក ចេន មិនត្រឹមតែមានទឹកដមសំឡេងពីរោះ ឆក់បានដួងចិត្តអ្នកស្ដាប់ទេ តែលោកក៏មានរូបរាងស្រស់សង្ហាឲ្យស្រីៗជាច្រើនលង់ស្នេហ៍ដែរ ។ ដោយឡែក កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញគូស្វាមីភរិយាមួយគូនេះ ហាក់ប្លែកពីគូគេបន្តិចហើយ ដោយអ្នកទាំងពីរ មិនប្រើជីវិតហាយសូរ ក្រេបទឹកឃ្មុំក្នុងសណ្ឋាគារថ្លៃៗទំនើបៗនោះឡើយ បែរជានាំគ្នាទៅបោះតង់រីករាយនឹងបរិយាកាសធម្មជាតិ ក្នុងព្រៃទៅវិញ បានធ្វើឲ្យមហាជនមានការកោតសរសើរ មើលទៅបែបសាមញ្ញដល់ហើយ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read More