បើមិនជឿ កុំប្រមាថ! សុវត្ថិឌី ធារិកា ទៅដល់កន្លែងឪពុកម្តាយស្លា.ប់.ភ្លាម ស្រាប់តែ កាបូបនោះអណ្តែងឡើងតែម្តង…(មានវីដេអូ)

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមគ្រួសាររបស់តារាចម្រៀងស្រីកញ្ញា សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នា.ក់.ច.រា.ច.រ.ណ៍.ដ៏រ.ន្ធ.ត់មួយនៅឯខេត្តព្រះវិហារ ដែលបានបណ្តាលឲ្យឪពុកម្តាយរបស់តារាចម្រៀងស្រីរូបនេះ បានបាត់បង់ជីវិតទាំងពីរនាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងប្រុស អ៊ាម វន្នី បានបង្ហោះសារនិយាយពីលម្អិតអំពីមូលហេតុនៃគ្រោះថ្នា.ក់មួយនេះបែបនេះថា៖ “តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា រថយន្តបែ.កកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើឱ្យទាញចង្កូតទៅស្តាំក្រ.ឡា.ប់.ធ្លា.ក់ប្រឡាយរហូតដល់មានគ្រោះថ្នា.ក់ដល់ជីវិត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗ ស្រាប់តែឃើញស្នាមកា.ច់ចង្កូតទៅស្តាំសឹងតែ ៩០ដឺក្រេទៅវិញ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងហេតុការគ្រោះថ្នា.ក់.ក្រ.ឡា.ប់ឡានបានបណ្តាលឲ្យឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតនេះដែរ បានធ្វើឲ្យមហាជនជាច្រើន មានការអាណិតអាសូរ ខ្លោចផ្សារក្នុងចិត្ត ព្រមទាំងសម្តែងការសោកស្តាយជាពន់ពេកដល់នាងជាខ្លាំង ព្រោះថាត្រឹមមួយប៉ប្រិចភ្នែកសោះមនុស្សជាទីស្រលាញ់ដល់ទៅពីររូប បានឃ្លាតចាកឆ្ងាយទៅព្រមគ្នាគ្មានថ្ងៃវិលត្រឡប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក រាប់ចាប់ពីថ្ងៃជួបបញ្ហារហូតដល់ពេលនេះ គឺដល់ទៅ ២០ ថ្ងៃហើយ សមត្ថកិច្ចខំចុះស្វែងរក កាបូបលុយរបស់ ម្តាយតារាចម្រៀង ធារិកា ប៉ុន្តែរកពុំឃើញទាល់តែសោះ សូម្បីតែអ្នកជិតខាងម្តុំនោះ ក៏មិនប្រទះឃើញដែរ ស្រាប់តែកូនៗនាំគ្នាទៅកន្លែងកើតហេតុកាលពីរសៀលមុននេះ ក៏អណ្តែងឲ្យឃើញនឹងភ្នែកតែម្តង ក្នុងនោះលោកជំទាវ ម៉ែន ចិន្តា ជាអ្នកឃើញមុនគេ ។ សូមជម្រាបផងដែរថា ក្នុងការបូបលុយនោះ គឺមានទឹកប្រាក់សរុប ១៦០០ ដុល្លារ និងគ្រឿងអលង្ការមាសពេជ្រ មួយកញ្ចប់ លើសពីនេះទៅទៀតអ្នកជិតខាងបង្ហើបថា យប់ថ្ងៃកើតហេតុ គេឯងឮសម្លេងទ្រហោយំនៅទីនោះ ពិសេសគឺ នៅថ្ងៃសីលកន្លងទៅនេះ ក៏ឮសម្លេងចម្លែងនៅទីនេះផងដែរ ដែលធ្វើឲ្យគេឯងព្រឺសម្បុរតែម្តង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអីខាងក្រោមនេះ ។

Read More

សមសួនដល់ហើយ! អីយ៉ា កែវ ចាន់និមល ដឹកដៃទាំងគ្រួសារ ថតរូបឈុតប្រពៃណី នាថ្ងៃកំណើតខ្លួន មើលទៅពិតជាស្រស់ស្អាតដល់ហើយ រួចទម្លាយអារម្មណ៍ខ្លួនថា…

ហ្វេសប៊ុក៖ មហាជនបានដឹងហើយថា ពិធិការិនី កែវ ចាន់និមល បានឡើងងារជាលោកជំទាវ ក្រោយស្វាមីរបស់អ្នកនាងឡើងឋានៈជា ឯកឧត្តម ក៏ពិតមែន តែការងារសិល្បៈវិញ តារាស្រីរូបនេះ មិនព្រមដកឃ្លាបន្តិចសោះ ទុកងារជាជំទាវមួយកន្លែង ប្រឡូកការងាសិល្បៈពេញមួយទំហឹងដូចមុនៗចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃខួបកំណើតរបស់ខ្លួន គេក៏បានឃើញពិធីការិនីរូបនេះ ដឹកដៃលោកប៉ាអ្នកម៉ាក់ ស្វាមី រួមទាំងកូនស្រីបណ្តូលចិត្ត ទៅថតឈុតប្រៃពណី លក្ខណៈៈគ្រួសារ មើលមានសុភមង្គលណាស់ ហើយម្នាក់ៗពោរពេញដោយស្នាមញញឹម បង្ហាញភាពកក់ក្តៅពេញទីតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ថ្ងៃកំណើតឆ្នាំនេះចាត់ទុកថាពិសេសសម្រាប់ខ្ញ៉ំ ព្រោះខ្ញ៉ំប៉ងចង់ថតរូបជ៉ំប៉ាម៉ាក់ក្នុងឈុតបែបនេះយូរហើយ អរគុណលោកទាំងពីរដែលផ្តល់កំណើតដល់កូន លោកទាំងពីរមិនមែនជាសេដ្ឋីតែលោកតែងតែអោយកូនគ្រប់យ៉ាងមិនថាតម្លៃប៉ុន្មានអោយតែកូនចង់បាន” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ញ៉ាក់សាច់! មិត្តភក្តិ គង់ ចាន់ស្រីមុំ ធ្លោយមាត់ប្រាប់តម្លៃកាបូបមួយ តាំងក្នុងបន្ទប់ ដែលមានតម្លៃដល់ទៅ….(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គង់ ចាន់ស្រីមុំ នោះ ដែលជាពិធីការិនីមួយរូបដ៏ល្បីឈ្មោះ ពូកែខាងវេហោស័ព្ទចាក់ទឹកមិនលិច ហើយរូបនាងក៏ត្រូវគេស្គាល់ថា ជាបុគ្គលកំពុងមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម លើរឿងជីវិតហាយសូ សម្ភារៈនិយមមិនធម្មតាឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត តារាស្រីរូបនេះ ក៏ធ្លាប់បានបើកបង្ហាញទិដ្ឋភាពក្នុងបន្ទប់សំអាង មើលទៅមិនចាញ់ហាងលក់កាបូប និងសម្លៀកបំពាក់ប៉ុន្មានឡើយ តាំងសុទ្ធតែកាបូបតម្លៃថ្លៃៗ ប៉ុន្តែកន្លងមករូបនាង ក៏ធ្លាប់បង្ហើបថា កាបូបថ្លៃបំផុតរបស់ខ្លួន មានតម្លៃត្រឹម ៥ ពាន់ដុល្លារប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីពេលថ្មីៗនេះ គេបានឃើញតារាប្រុស រ៉េននី ដ៉ារ៉ា ដែលត្រូវគេស្គាល់ថា ជាមិត្តភក្តិរបស់នាង បានចូលទៅមើលក្នុងបន្ទប់នោះដោយផ្ទាល់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានទម្លាយតម្លៃកាបូបមួយដាក់តាំងលើទូ មានតម្លៃដល់ទៅ ២ ម៉ឺនដុល្លារ ឯណោះ ដែលធ្វើឲ្យហ្វេនៗស្ដាប់ឮហើយ ភ្ញាក់អារម្មណ៍ព្រឺត ឃើញទិញដូចព្យុះ មិនមែនតម្លៃធូរៗប៉ុន្មានឡើយ មួយៗខ្លឹមមិនធម្មតាដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

អុញនោះ! ហ្វីយ៉ាតា ត្រូវបានគេរិះគន់ រឿងស្លៀកឈុតប្រពៃណី ថតរូបត្រៀមភ្ជាប់ពាក្យស្វីតពេក មានអីស្រាប់តែ ហ្វីយ៉ាតា ឆ្លើយតបវិញដាក់ផាំងៗថា…

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ហ្វីយ៉ាតា នោះ ទោះបីជាបរាជ័យរឿងស្នេហាជាច្រើនដឹងហើយក្តី តែនាពេលថ្មីៗមកនេះ រូបនាង បានរកឃើញម្ចាស់បេះដូងថ្មីហើយ ម្តងនេះជាតារាម៉ូដែលកូនកាត់បារាំង មុខមាត់សង្ហា ខ្ពស់ស្រឡះ សាកសមនឹងគ្នាខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ដោយកាលពីពេលថ្មីៗមកនេះ តារាស្រី ហ្វីយ៉ាតា បានកាន់ដៃគូស្នេហ៍របស់ខ្លួន បង្ហាញក្នុងឈុតប្រពៃណី ហាក់កំពុងត្រៀមខ្លួននឹងភ្ជាប់ពាក្យនាពេលឆាប់ៗនេះហើយ មិនតែប៉ុណ្ណោះ រូបនាងថែមទាំង ទម្លាយវីដេអូសកម្មភាពថតរូបក្នុងស្ទួឌីយូ ទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយទម្លាយវីដេអូមិនទាន់ប៉ុន្មានផង ស្រាប់តែរូបនាងទទួលបានមតិរិះគន់ ដោយមានគណនីសង្គម TikTok មួយបានបញ្ចេញមតិរិះគន់បែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ស្លៀកពាក់បុរាណ សូមជួយធ្វើខ្លួនអោយដូចបុរាណផង កុំអោយគេមើលងាយ សីលធម៌ខ្មែរយើង” ។ ជាការឆ្លើយតបទៅមតិរិះគន់ខាងលើនេះ ហ្វីយ៉ាតា ក៏បាន ខំមិន ទៅវិញថា៖ “កន្លែងណាធ្វើឲ្យគេមើលងាយ បែ. កឱសថមែន? មើលយាយមើល…. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្នឹងឈុតសំលៀកបំពាក់រៀបការខ្មែរយើងហើយគេថតជាមួយស្នេហាគេ គេថតកូនកំលោះកូនក្រមុំ គេស្វីតអត់បាន? ខូចសីលធម៌កន្លែងណា? ទៅជាគេស្រឡាញ់គ្នាថតុឈុតប្រៃណីរៀបការខ្មែរធ្វើឲ្យខូចសីលធម៌,បែ.កកា.វមែន?” ។ មិនទាន់អស់ ហ្វីយ៉ាតា ក៏បានបង្ហោះសារមួយទៀតថា៖ “មើលអ្នកមានសីលធម៌ ចូលមកបកស្រាយតិចមើល. នាងឯងហ្នឹងត្រឹមខ្លួនទៅ តិចទៀតមានអ្នកមើលងាយដូចចិត្តដែរប្រាថ្នាហើយ. យប់ហើយមិនដេកទេ ខលលួងប្ដីឲ្យមកផ្ទះអត់. ឃើញនៅម្នាក់ឯងកើតជំងឺអផ្សុកពេno ដើរទើសនឹងសម្រស់គេអត់. ថីគិតថាខ្ញុំមើលមិនឃើញខ្ញុំខមមិនរបស់អ្នកឯងមែន? ស្អីក៏ខ្ញុំឃើញដែរ ចឹងប្រយ័ត្នមួយខ្ញុំបន្តិចនាងមានសីលធម៌. ឃើញដូចជាមានកូនស្រីដែល ចឹងកុំប៉ិនទើសគេពេក ប្រយ័ត្នពាវាឆ្លង. ហាហា” ៕ សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Read More

លើកដំបូង រ៉េត សារីតា និង វិច័្ឆយ ចាប់ដៃគ្នាធ្វើជាពិធីការិនី និងពិធីករ និយយាភាសាអង់គ្លេស ឡើងរអិលស៊ីចង្វាក់គ្នាដល់ហើយ…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ មហាជនបានឃើញខាងក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Smart Consumers Event ដែលក្នុងនោះ មានវត្តមានរបស់តារាខ្មែរល្បីៗ និង Influencer ជាច្រើនបានអញ្ជើញចូលរួម ដើម្បីស្វែងយល់បន្ថែមពី ផលិតផលថ្មីៗ ប្រម៉ូសិនថ្មី របស់ Smart ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងពិធីករ និងពិធីការិនី ដែលនេះជាលើកទីមួយហើយ ដែលបានឃើញ បវរកញ្ញាចក្រវាឡកម្ពុជា ២០២០ កញ្ញា រ៉េត សារីតា និងលោក អៀង វិច្ឆិ័យ បានចាប់ដៃគូជាមួយគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញកញ្ញា រ៉េត សារីតា និងលោក អៀង វិច័្ឆយ បានចាប់ដៃគ្នាជាលើកដំបូងរួមការងារជាមួយគ្នា ដោយមានហ្វេនៗពេញចិត្តស្តូក ក្នុងពេលត្រូវប្រើប្រាស់ភាសាអង់គ្លេស ដើម្បីអរគុណទៅដល់ អ្នកតំណាងរបស់ក្រុមហ៊ុន Smart ដែលជាជនបរទេស ដោយជំនាញភាសាបរទេស របស់អ្នកទាំងពីរ ពិតជារលូន លើកដាក់សម្លេងបានយ៉ាងល្អ ថែមទាំងនិយាយយ៉ាងពីរោះស្ដាប់ថែមទៀតផង ដល់ថ្នាក់ហ្វេនៗសរសើរថា សាកសមចាប់ដៃគូនឹងគ្នាមែន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

រំភើបជំនួស! យក់ ថិតរដ្ឋា ទទួលបានប្រាក់ឧបត្ថម្ភទឹកប្រាក់ពីលោកជំទាវ ហ៊ុន សីណាត, រំភើបចិត្តពេក រដ្ឋា ទម្លាយអារម្មណ៍បែបនេះចេញមកថា…

មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ គូស្វាមីភរិយាដែលជាតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ដែលបច្ចុប្បន្ននេះកំពុងមានជីវភាពធូរធារទៅហើយ បែរជា ថ្មីៗនេះ លេចឮដំណឹងថា អ្នកទាំងពីរបានធ្លាក់ខ្លួនខ្លាំង រហូតត្រូវខ្ចីលុយមិត្តភក្តិ ដើម្បីទិញបាយហូប និងទឹកដោះគោកូន ដែលល្បីតៗគ្នាថា រូបលោកកំពុង មានក្តីក្តាំងនឹងអ្នកជំនួញល្បីឈ្មោះ នៅតុលាការ ដែលត្រូវលក់ទ្រព្យក្នុងខ្លួនស្ទើរអស់រលីង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ គ្រាន់តែដឹងថា ជីវភាព Idol ត្រូវជួបរឿងរ៉ាវបែបនេះ ហ្វេនៗនាំគ្នាអាណិតអាសូរជាខ្លាំង ព្រោះតាំងពីផ្តើមការងារសិល្បៈ ល្បីដល់ថ្នាក់សព្វថ្ងៃ អ្នកទាំងពីរមិនធ្លាប់ជួបរឿងអាស្រូវមិនល្អឡើយ ជាពិសេសក៏ជាតារាចម្រៀងគម្រូផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ យក់ ថិតរដ្ឋា បានបង្ហោះសារដោយក្តីរំភើបចិត្តជាខ្លាំង ក្រោយរូបនាង និងស្វាមី ព្រមទាំងគ្រួសារបានទទួលប្រាក់ឧបត្ថម្ភពី លោកជំទាវ ហ៊ុន ស៊ីណាត ក្រោយបានទៅសួរសុខទុក្ខ លោកជំទាវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ យក់ ថិតរដ្ឋា បានសម្តែងអារម្មណ៍រំភើបជាខ្លាំងដោយបានភ្ជាប់សារប្រាប់បន្ថែមទៀតថា៖ “អរុណសួរស្តីបងប្អូន ទាំងអស់គ្នា នាងខ្ញុំ និង ស្វាមីព្រមទាំងកូនៗទាំងបី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជំទាវម៉ែ ហ៊ុន ស៊ីណាត ដែលបានផ្តល់ថវិកាចំនួន ១,០០០,០០០៛ ដល់ចៅៗ និងបានផ្តល់ថវិកាមួយចំនួនទៀតទុកគ្រាន់ដោះស្រាយជីវភាពចំនួន$200 កូនទាំងពីរមានតែម្រាមដៃដប់សំពះអរគុណអ្នកម៉ែ មានសុខភាពល្អ ដើម្បីជាម្លប់ដល់កូនចៅ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្រស់ស្អាតខ្លាំង! អីយ៉ា សំណាង អេលីណា ដាក់ប៉ុន្មានសន្លឹកនេះ ជាមួយឈុតពណ៌ទឹកមាសស្រស់ស្អាតចែងចាំងដូចគ្រាប់ពេជ្រ…(មានវីដេអូ)

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ បវរកញ្ញាចក្រវាឡកម្ពុជាកញ្ញា សំណាង អេលីណា នោះ បន្ទាប់ពីបានបញ្ចប់ការប្រឡងក្នុងកម្មវិធី Miss Universe កាលពីឆ្នាំ ២០១៩ មក មហាជនសង្កេតឃើញថា ទីផ្សារការងាររបស់នាងក៏កាន់តែមមាញឹក និងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន តាមរយៈទេពកោសល្យ និងរូបសម្រស់ដ៏ទាក់ទាញរបស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត នាពេលកន្លងមកនេះ បើងាកទៅមើលពីការលេងស្ទាយ៍របស់បវរកញ្ញា អេលីណា នាងក៏មានភាពទាក់ទាញជាខ្លាំង ជាមួយភាពលេចធ្លោគ្រប់ទម្រង់មិនថាសម័យឬបុរាណនោះឡើយ ដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងទាក់ភ្នែកមហាជនជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញបវរកញ្ញារូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹក ហ្វេនៗឃើញហើយនាំគ្នាសរសើរសឹងតែគ្រប់គ្នា ព្រោះតែឈុតដែលរូបនាងបានស្លៀកនោះ ពិតជាស្រស់ស្អាតខ្លាំង ដូចទេពអប្សរអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយរូបភាពប៉ុន្មានសន្លឹក អមជាមួយរ៉ូបពណ៌ទឹកមាសយ៉ាងស្រស់ស្អាតចែងចាំង ឈរបង្ហាញរាងដ៏ឥតខ្ចោះ មើលទៅពិតជាស្រស់ស្អាតខ្លាំង សាកសមជាឈ្មោះជាបវរកញ្ញាតែម្តង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More