មើល សម្រស់ម្តាយកូនគេផង! អីយ៉ា ស្រីអ៊ីត និងកូនស្រី ដាក់ប៉ុន្មានសន្លឹកឈរបង្អួតរាងពីមុខរថយន្តពណ៌លឿង មុខមាត់ដូចគ្នាបេះដាក់ ដល់ថ្នាក់ហ្វេនៗចូល ខំមិន ថា…

ហ្វេសប៊ុក៖ ពិតណាស់ អ្នកនាង សេន ចិន្តា ដែលមហាជនតែងតែហៅថា ស្រីអ៊ីត ជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូបក្នុងស្ថានីយទូរទស្សន៍ CTN ជាមួយសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ កំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយក្អាកក្អាយ រំសាយភាពកង្វល់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត តារាកំប្លែងស្រីរូបនេះ ក៏មានកូនស្រីបណ្តូលចិត្តតែម្នាក់ ឈ្មោះថា ង៉ា ស្រីណា ដែលទទួលបានការចិញ្ចឹមបីបាច់ ទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្តាយជាទីស្រលាញ់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ម្តាយកូនទាំងពីរនាក់នេះ តែងតែថតរូបង្ហាញពីស្នាមញញឹមយ៉ាងមានក្តីសុខ បង្ហោះនៅលើបន្តាញសង្គមហ្វេសប៊ុក បង្អួតរូបសម្រស់ដែលប្រៀបដូចជាបងប្អូនឲ្យបណ្តាអ្នកគាំទ្របានឃើញជារឿយៗមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ស្រីអ៊ី និងកូនស្រី បានដាក់ប៉ុន្មានសន្លឹកនេះជាមួយគ្នា ឈរបង្អួតរាងនៅពីមុខរថយន្តពណ៌លឿង មើលមួយភ្លេតស្មានតែបងប្អូនហ្នឹងគ្នា រួចភ្ជាប់សារប៉ុន្មានឃ្លាទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ចប់ដោយជោគជ័យ អរគុណដល់បងប្រុសសឿន នឹងCNC តែងតែផ្ដល់កិត្តិយសដល់កូនស្រីរបស់នាងខ្ញុំ ណាន ណាន សូមជូនពរអោយជោគជ័យគ្រប់ភាកិច្ច រលូនទៅមុខ ហេង ហេង 12.6.2022” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ បណ្តាអ្នកគាំទ្រច្រើនមើលឡើងភ្លឹក ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន និយាយបែបនេះថា៖ “ស្អាតណាស់, កូនស្រីស្អាតណាស់, ស្រស់ស្អាតណាស់បងស្រីនឹងក្មួយស្រី, មើរមួយផ្លេត ស្មានតែកូនភ្លោះ, ម៉ែនិងកូនស្រដៀងគ្នា” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ាស! ថមមី ដាក់ប៉ុន្មានសន្លឹកនេះ សង្ហាខ្លាំងដល់ថ្នាក់ ភរិយាខ្លួន បង្ហោះសារសរសើរពេញៗមាត់, សូម្បីតែហ្វេនៗឃើញហើយចូលទៅ ខំមិន និយាយថា…

ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា មួយរយៈពេលចុងក្រោយមកនេះ វាសនាគូស្វាមភរិយាអ្នកសិល្បៈមួយគូ សួស វីហ្សា និងលោក ថមមី ហាក់ឡើងខ្ពស់ត្រដែតស្រីតៗតែម្តង អស់ពីបង្អួតរឿងគ្រឿងពេជ្រ មាស រថយន្ត ឆ្លៀតទិញជូនគ្រួសារហើយនោះ ពេលនេះ អ្នកទាំងពីរ ក៏បានបើកបង្ហាញមុខជំនួញថ្មី បន្តកន្ទុយគ្នា ធ្វើឲ្យមហាជនឡើងភ្ញាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជារវល់នឹងការរកស៊ីយ៉ាងណាក៏ដោយ ថមមី នៅតែឆ្លៀតពេលទំនេរ ថតផលិតផលផ្ទាល់ខ្លួនផ្សព្វផ្សាយ ជាមួយនឹងការលេងស្ទាយ៍ប្លែកភ្នែក ធ្វើឲ្យហ្វេនៗជាច្រើនមើលសឹងមិនចំស្គាល់ សម្រស់ស្រស់ស្អាតខ្លាំង មិនចាញ់កាលពីនៅកម្លោះប៉ុន្មានឡើយ ដល់ថ្នាក់ភរិយារបស់ខ្លួន លាន់មាត់សរសើរថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អីយ៉ាស់ប្រុសស្អាតតើនៀក៎ ខានឃើញប្តីតែងខ្លួនបែបយុវវយ័បែបនេះយូរហើយ មានអីដល់តែតែងខ្លួនបែបនេះម្តងនៅឡូយតើ អូ៎ភ្លេច…! មិនអោយគេស្អាតមិចបើគេជាអតីត freshie boyហើយនិង រាល់ថ្ងៃនេះអាណិតគាត់ដែរ មួយថ្ងៃៗរវល់តែរឿងការងារ រឿងគ្រួសារ គាត់មិនដែលសូវរវល់រឿងសម្រស់គាត់ដូចកាលពីមុនទេ អរគុណប្តីសំលាញ់សំរាប់គ្រប់យ៉ាង Buntholl Bunthong Tommy” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ហ្វេនៗជាច្រើនទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ “សង្ហារតាម៉ង តាប៉ាក់ឡាក់, មើលយូដូចកាប៉ាឡាក់, មើលមិចក៏នៅតែជាកាប៉ាកឡាក មិនមែនជាបងTommy, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អីយ៉ាស់ចែតាបាកឡាកតើនៀក, មើលម៉ាភ្លែត ដូចតួកូរ៉េ, ចែ ឡាកតែងខ្លួនធ្វើប្រុសក៏នៅតែស្អាត, យ៉ាងណាក៏នៅតែតាប៉ាកឡាកដដែល, ប៉ាកឡាកអូនប្រែហើយចុមជាប់អន្ទាក់បាត់, កាប៉ាកឡាក អែបគៀន, មើលមិនចងស្គាល់អាយដល” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ចុម! នៅសុខៗ នាយពាក់មី Live ហ្វេសប៊ុកផ្ទាល់ខ្លួន និយាយថាអាចនឹងឈប់ពីស៊ីធីអិនហើយ ដោយមានអ្នក ខំមិន សួរ ឥឡូវបងកំប្លែងនៅស៊ីធីអិនទៀតអត់?

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែង នាយពាក់មី ដែលមានឈ្មោះពិតថា ចែម ចាន់រ៉ា ជាមួយសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ កំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយក្អាកក្អាយ រំសាយភាពកង្វល់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ គេចាំបានថានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេករបស់ នាយពាក់មី បានបង្ហោះសារប្រកាសក្តែងៗ ថានឹងអាចលាឈប់ពីក្រុមហ៊ុន ដែលក្នុងនោះតារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ បានទម្លាយពីមូលហេតុច្បាស់ៗថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រិតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធសង្ឃឹមថាកាឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ទូបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយមានការចេញមុខ បង្ហោះសារទាមទារបែបនេះហើយ នាយពាក់មី ហាក់មានទឹកមាត់ប្រៃ ក៏បានធ្វើឲ្យដឹងលឺដល់អ្នកគ្រប់គ្រងថ្មី បើតាមសម្តីតារាកំប្លែងរូបនេះបានឲ្យដឹងថា ជាជនជាតិឥណ្ឌា ព្រមធ្វើការសម្របសម្រួលជាមួយបុគ្គលិក ។ ដោយឡែក រឿងរ៉ាវមួយនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ នាយពាក់មី បានធ្វើការ Live ហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមានអ្នចូលទស្សនាក្នុងការ Live ផ្ទាល់ នោះ ឆ្លៀតសួរថា «ឥឡូវបងកំប្លែងនៅស៊ីធីអិនទៀតអត់?» ។ ជាការឆ្លើយតបទៅនឹងអ្នក ខំមិន សំណួរបែបនេះ តារាកំប្លែងរូបនេះក៏បាននិយាយប្រាប់វិញថា៖ “បាទបងប្អូនទាំងអស់គ្នា ខ្ញុំមើលទៅប្រហែលជាឈប់ពីស៊ីធីអិនហើយបងប្អូនអើយ គេដកខ្ញុំពីកម្មវិធី «បាទមេ» កម្មវិធី «បាទមេ» ដែលខ្ញុំសម្តែងហ្នឹង គេយកថ្ងៃខ្ញុំអស់ហើយ ឥឡូវគេ ខនសេល គេលុបខ្ញុំចោល…

Read More

បើកបង្ហាញ បងប្អូនភ្លោះ ឈិត សុវណ្ណបញ្ញា ភ្លោះទាំងរូបកាយ ភ្លោះទាំងរូបសម្រស់ ស្រស់ស្អាតដូចគ្នា មើលឡើងច្រឡំគ្នា

ហ្វេសប៊ុក៖ ក្រោយសាងឈ្មោះល្បីល្បាញជាង ១០ ឆ្នាំ ក្នុងវិស័យចម្រៀង តារាចម្រៀងសំឡេងផ្អែមស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា នៅតែស្ថិតក្នុងបេះដូងមហាជន និងបណ្តាអ្នកគាំទ្រមិនផ្លាស់ប្តូរឡើយ ទោះបីជាមួយរយៈពេលមកនេះ តារាចម្រៀងស្រីរូបនេះ ហាក់មិនសូវបានចេញជាបទចម្រៀងច្រើនដូចមុនក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយការបង្ហាញខ្លួនក្នុងវិស័យចម្រៀងរបស់ ឈិត សុវណ្ណបញ្ញា យូរឆ្នាំក៏ពិតមែន តែជឿជាក់ថាមហាជនមួយចំនួន នៅមិនទាន់ធ្លាប់បានដឹងទេថា តារាស្រីរូបនេះ ក៏មានប្អូនភ្លោះម្នាក់ទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយប្អូនស្រីភ្លោះរបស់ ឈិត សុវណ្ណបញ្ញា មានឈ្មោះថា ឈិត សុវណ្ណនុកា ហើយមុខមាត់របស់អ្នកទាំងពីរ គឺមានទម្រង់មុខ និងរាងរៅស្ទើរតែដូចគញនាមួយរយភាគរយទៅហើយ ដល់ថ្នាក់ពេលខ្លះយើងមិនស្ទើរតែច្រឡំថាមួយណាជា ឈិត សុវណ្ណបញ្ញា មួយណាជាប្អូនស្រីឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីសម្រស់របស់ ឈិត សុវណ្ណនុកា ក៏ស្រស់ស្អាតខ្លាំង មិនចាញ់បងស្រី ឈិត សុវណ្ណបញ្ញា ដែលជាអ្នកសិល្បៈប៉ុន្មានឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា ក្រោយភ្ជាប់ពាក្យរួច អេដា និងគូដណ្តឹង ប្រើជីវិតយ៉ាងសាមញ្ញ តែមើលទៅមានក្តីសុខខ្លាំងដល់ហើយ

ហ្វេសប៊ុក៖ ពិតណាស់ តារាចម្រៀង Original Song អេដា ត្រូវបានមិត្តយុវវ័យជាច្រើនពេញចិត្ត និងគាំទ្រយ៉ាងពេញចិត្តជាមួយបទចម្រៀងរបស់រូបនាងជាខ្លាំង ជាពិសេសការបកស្រាយជាភាសាអង់គ្លេស ពីរោះស្រទាន់ជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងជីវិតសិល្បៈខាងវិស័យចម្រៀង ទទួលបានការគាំទ្រយ៉ាងច្រើនកុះករហើយនោះ បើក្រឡេកទៅមើលជីវិតឯកជនវិញ រស់នៅបែបសាមញ្ញ តែមើលទៅមានសុភមង្គលបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ អេដា និងគូស្នេហ៍ បានកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យតាមប្រពៃណីខ្មែរហើយ ដោយពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងស្រីរូបនេះ បានប្រារពន្ធឡើងអធិកអធមមិនចាញ់ពិធីមង្គលការសមល្មមមួយនោះទេ ថែមទាំងមានវត្តមានតារាល្បីៗជាច្រើនដួង ចូលរួមយ៉ាងច្រើនកុះករ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយភ្ជាប់ពាក្យរួចមកនេះ អ្នកទាំងពីរ ហាក់និយមប្រើប្រាស់ជីវិតយ៉ាងធម្មតា មិនហ៊ឺហាដូចគូស្នេហ៍តារាសម័យថ្មីប៉ុន្មានឡើយ ដោយនៅមុននេះបន្តិចនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញគូស្នេហ៍មួយគូនេះ ប្រើជីវិតដូចអ្នកចម្ការ ធម្មតាៗ តែមើលទៅទិដ្ឋភាពជុំវិញស្រស់បំព្រងខៀវស្រងាត់ រីឯទឹកមុខគូស្នេហ៍មួយគូនេះវិញ ពោរពេញដោយក្តីសុខ និងកក់ក្តៅខ្លាំងណាស់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា! ស្ងាត់ៗ ស្រីស្អាត ហាន់ ឌីជូលីន ហៅ អូនផ្កាយ សម្រេចចិត្តចូលរួមប្រឡងបវរកញ្ញា

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែង អូនផ្កាយ នោះ ដែលមានឈ្មោះពេញថា ហាន់ ឌីជូលីន ដែលបច្ចុប្បន្ននេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ នាពេលមួយរយៈចុងក្រោយមកនេះ តារាសម្តែងស្រីរូបស្រស់ កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាងមុន មិនថាថតស្ពត ថតខ្សែភាពយន្ត ឬថតសម្អាងការជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ តារាសម្តែងស្រីរូបនេះ មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតផូរផង់នោះ ទើបធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបនាងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗមកនេះនាងថែមទាំងបានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ខ្លួន មានការរំភើបចិត្តជាខ្លាំង ក្រោយពីបានឃើញនាងបង្ហាញខ្លួនចូលរួមប្រកួតប្រជែងសម្រស់ ក្នុងកម្មវិធីបវរកញ្ញា Miss Grand Cambodia ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះផងដែរ មហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្ររបស់នាងបានពេញចិត្ត និងដាក់ការសង្ឃឹមលើតារាស្រីរូបនេះយ៉ាងខ្លាំង ដោយហេតុថា អូនផ្កាយ មានរូបសម្បត្តិស្រស់ស្អាត រូបរាងខ្ពស់ស្រលះ ទម្រង់មុខក៏ស្រស់ស្អាតអំណោយពីធម្មជាតិទៀត ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា! ស្ងាត់ៗ ជីមមី ទៅដល់អាមេរិកបាត់ ឆ្លៀតបង្អួតរាងដោយដាក់ប៉ុន្មានសន្លឹកនេះ មិនចាញ់តារាហូលីវូដឡើយ

ហ្វេសប៊ុក៖ ជាការពិតណាស់ ក្រៅពីអាជីពជាពិធីការិនី ពូកែខាងវោហាស័ព្ទចាក់ទឹកមិនលិច ជីមមី ដែលជាពិធីការិនីមានទាំងសម្រស់ស្រស់ស្អាត ថែមទាំងអាចនិយាយបានច្រើនភាសា ដូចជា ថៃ អង់គ្លេស ជាភាសាដែលនាងអាចនិយាយបានល្អសឹងតែដូចជនជាតិដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់នោះទេ ក្រៅពីទេពកោសល្យល្អខាងភាសាហើយនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងទៅលើពិធីការិនីវ័យក្មេងរូបនេះ គឺដងខ្លួនដ៏ទាក់ទាញរបស់នាង ដែលអាចនិយាយបានថាសម្រាប់ពិធីការិនីរូបនេះ មានរាងគួរឲ្យទាក់ទាញដែលនារីៗជាច្រើនប្រថ្នាចង់បាន បូករួមជាមួយនឹងកម្ពស់ខ្ពស់ស្រលះ ជើងវែង នឹងដងខ្លួនរាងក្សរ S ដែលមើលទៅមិនចាញ់តារាបង្ហាញម៉ូដឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នាពេលថ្មីៗមយកនេះ ជីមមី ​បានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក បង្អួតរាងនៅលើទឹកដីអាមេរិក ដែលបង្ហាញចេញច្បាស់ៗ នូវដងខ្លួនដ៏ស្រស់ស្អាតរបស់នាង ដែលគ្រប់គ្នាមើលហើយមិនច្រណែននឹងមិនបានតែម្តង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

កូនស្រីបណ្តូលចិត្តតែម្នាក់គត់ របស់ ពិធីការិនីឆ្នើម យុគ ចិន្តា ពេញរូបពេញរាងសម្រស់ស្រស់ស្អាត កាត់រកម្តាយណាស់

ហ្វេសប៊ុក៖ ពិតនាស់ ពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា ដែលត្រូវមហាជនបងប្អូនខ្មែរជាច្រើន មានការគោរពគាំទ្រស្រលាញ់ពេញចិត្តជាខ្លាំង ចំពោះសមត្ថភាព និងទេពកោសល្យការងារសិល្បៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ពិធីការិនីរូបនេះ ក៏ត្រូវបានបណ្តាអ្នកគាំទ្រជាច្រើន ចាត់ទុកជា តារាស្រីខ្មែរមួយរូបដែលមានចរឹកថ្លៃថ្នូរបំផុតផងដែរ ទាំងការរៀបចំខ្លួន និងសម្តីកាយវិការ សុទ្ធតែបង្កប់ភាពរមទម្យ មានបែបបទល្អទាំងអស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការប្រឡូក្នុងវិស័យការងារសិល្បៈជាច្រើនឆ្នាំមកហើយ តារាស្រីរូបនេះ ក៏បានទម្លាយមុខមាត់កូនស្រីបណ្តូលចិត្តតែម្នាក់របស់ខ្លួន ដំបូងឡើយ បានធ្វើឲ្យមហជនភ្ញាក់ព្រឺត តែក្រោយៗ កូនស្រីក៏កាន់តែធំពេញរូបពេញរាង ស្រស់ស្អាតកាត់តាមម្តាយណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងរូបសម្រស់កាត់តាមម្តាយហើយ កូនស្រីរបស់អ្នកនាង យុគ ចិន្តា ចេះគិតគូរពីសុខទុក្ខម្តាយ មើលថែខុសត្រូវភោជនីយដ្ឋានជំនួសម្តាយ ហើយពូកែចំណាប់ខាងរកស៊ីជាខ្លាំង សម្តីសម្តៅក៏មួយៗពីរោះដូចម្តាយណាស់ ។ ហើយថ្មីៗនេះ កូនស្រីរបស់ យុគ ចិន្តា គ្រប់អាយុ ១៨ ឆ្នាំហើយ ដោយគេក្រឡេកឃើញ មានហ្វេនៗរបស់អ្នកម៉ាក់ជាច្រើន បានជូនពររូបនាងពេញបណ្តាញសង្គម ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ http://www.cambodianewspost.com/wp-admin/edit.php

Read More

ស្អាតម្លឹងៗ! សុគន្ធ និសា ដាក់ប៉ុន្មានសន្លឹកនេះ ស្រស់ស្អាតខ្លាំងរកជ្រួញមួយភ្លីគ្មានសោះ ដល់ថ្នាក់ហ្វេនៗឃើញហើយ ទប់មាត់មិនសរសើរមិនបាន

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងអ្នកនាង សុគន្ធ និសា នោះ ដែលជាតារាចម្រៀងស្រីម្នាក់ដែលប្រឡូកក្នុងវិស័យចម្រៀងជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ និសា នៅតែមានការគាំទ្រគោរពស្រលាញ់ពីសំណាក់មហាជនជាច្រើនមិនចេះតិចនាក់នោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត តារាចម្រៀងស្រីរូបនេះ ក៏ត្រូវបានហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយនឹងរូបសម្បត្តិព្រោះថានៅតែស្រស់ស្អាត គួរឲ្យគយគន់ណាស់ ទោះបីជាអាយុកាន់តែជ្រេមែន តែមិនចេះចាស់ទាល់តែសោះ បែរជាកាន់តែចាស់ កាន់តែខ្ញង់ទៅវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញតារាចម្រៀងអ្នកនាង សុគន្ធ និសា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលមើលទៅឡើងខ្ញង់ ដូចក្មេងស្រី ១៨ ឆ្នាំអ៊ីចឹង ដោយការបង្ហាញផ្ទៃមុខដ៏រលោងម៉ដ្ឋខៃគញមានសូម្បីតែស្នាមជ្រួញមួយភ្លី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយរូបភាពប៉ុន្មានសន្លឹកនេះ បានអមជាមួយនឹងឈុតពណ៌ទឹកប៊ិចក្រម៉ៅ បានធ្វើឲ្យតារាចម្រៀងស្រីរូបនេះ កាន់តែលេចធ្លោមួយកំរិតទៀត ធ្វើឲ្យគេឯង ទប់មាត់មិនសរសើរមិនបាន បើមើលកាន់តែយូរកាន់តែស្រស់ស្អាតខ្លាំង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More