អេមខ្លាំងណាស់! សុខ សីឡាលីន ក្នុងសប្តាហ៍ទី ៤ តុបតែងខ្លួនបែប Rock Girl ពិតជាស្រស់ស្អាតខ្លាំងប្លែកភ្នែកដល់ហើយ

ជាការពិតណាស់ កញ្ញា សុខ សីឡាលីន គឺជាតារាចម្រៀងស្រីមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំនៀងបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ មិនថាបទចម្រៀងបែបណានោះទេ រូបនាងអាចធ្វើបានយ៉ាងល្អ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើលសម្រស់របស់ សុខ សីឡាលីន វិញ គឺថារូបនាងកាន់តែមានភាពស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការតុបតែងខ្លួនលេងស្ទាយ៍ប្លែកៗជាដើម បានធ្វើឲ្យហ្វេនៗឃើញហើយ ទប់ចិត្តមិនសរសើរមិនបាននោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងភាពល្បីល្បាញ និងពោរពេញដោយបទពិសោធន៍លើវិថីសិល្បៈយ៉ាងជោគជ័យមកនេះ ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះ បានក្តោបតំណែងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ ក្នុងនាមជាគណៈកម្មការក្នុងកម្មវិធីដ៏ល្បីមួយនេះ ក៏មានទស្សនិកជនមិនតិចនាក់នោះទេ ដែលបានត្រេកអរជំនួសរូបនាង អាចននិយាយបានថា នេះជាលើកទី១ ដែលរូបនាងធ្វើជា Judge ដាក់ពិន្ទុសម្រាប់បេក្ខភាពប្រកួត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណោះ ទស្សនិកជនដែលនិយមតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ក្រៅពីទន្ទឹងរង់ចាំទស្សនាការបង្ហាញសមត្ថភាពរបស់បេក្ខជនទាំងអស់យ៉ាងអន្ទះសារនោះទេ ប៉ុន្តែទស្សនិកជន ជាពិសេសហ្វេនៗក៏រង់ចំាមើលការបង្ហាញខ្លួនពីសំណាក់គណៈកម្មការទាំង ៤ រូបផងដែរ ជាមួយនឹងការតុបតែងខ្លួន និងលេងស្ទាយ៍ថ្មីៗជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីរាត្រីថ្ងៃអាទិត្យ ក្នុងវគ្គ Live Show សប្តាហ៍ទី ៤ កន្លងទៅនេះ គណៈកម្មការ សុខ សីឡាលីន បានតុបតែងខ្លួនបែប Rock ប្លែកភ្នែកខ្លាំងពិតជាសក្ក័សម និងកម្មវិធីមួយនេះខ្លាំងណាស់ ដល់ថ្នាក់អ្នកគាំទ្រ បានលាន់មាត់សរសើរថា សប្តាហ៍នេះ Coach សុខ សីឡាលីន ឡើងអេមស្រេមតែម្តងហើយ ។ ជាមួយរូបភាពប៉ុន្មានសន្លឹក ដែលមើលទៅពិតជាប្លែកភ្នែកខ្លាំងនោះ សុខ សីឡាលីន ក៏បានភ្ជាប់សារថា៖ “សុំដាក់ម៉ាអស់ដៃហើយណា ចំConcept ដែលស្រលាញ់ និងចូលចិត្តបំផុត Cambodian idol រដូវកាលទី4វគ្គLive show…

Read More

ស្វាមីល្អ! ឧកញ៉ា ប៊ុន រតនា ស្រលាញ់ ថ្នាក់ថ្នមផ្គាប់ចិត្តភរិយា សម្រេចនូវបំណងប្រថ្នារបស់ភរិយា បានសម្រេចចិត្តបើកហាងលក់ពេជ្រឲ្យយ៉ាងធំ

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយអតីតតារាសម្តែង និងជាពិធីការិនីប្រចាំប៉ុស្តិ៍ទូរទស្សន៍ថោន លីឈី នោះ ដែលជាតារាស្រីមួយរូប មានសំណាង និងមានសុភមង្គលយ៉ាងខ្លាំង បន្ទាប់ពីបានរៀបការរួចហើយនោះ ។ ខណៈរៀបការមិនបានប៉ុន្មានផង អតីតតារាស្រីរូបនេះ ក៏មានងារជាជំទាវទាំងវ័យក្មេង ក្រោយស្វាមីទទួលបានគោរមងារជា ឧកញ៉ា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ លោកជំទាវ លីឈី រស់នៅក្នុងជីវិតយ៉ាងមានសុភមង្គលបំផុត លើគំនរទ្រព្យស្តុកស្តុមពីមុខជំនួញជាច្រើនរបស់លោក ឧកញ៉ា ប៊ុន រតនា ជាស្វាមីក៏ពិតមែន តែលោកជំទាវ ក៏ហាក់នៅមិនស្ងៀមនោះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលោកជំទាវ បានបើកអាជីពលក់សម្លៀកបំពាក់ និងផលិតផលថែមសម្រស់តាមរយៈប្រពន្ធអនឡាញ ហើយកន្លងមកគេធ្លាប់បានឃើញលោកជំតាវ បានរត់ទៅរៀនជំនាញផ្នែកធ្វើគ្រឿងអលង្ការ ដើម្បីត្រៀមនឹងបើកហាងពេជ្រផ្ទាល់ខ្លួនទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ គេចាំបានថា កាលពីអំឡុងក្នុងឆ្នាំ ២០១៩ ពោលគឺស្របពេលពពោះកូនស្រីច្បង លោកជំទាវ លីឈី បានទៅរៀនជំនាញផ្នែកធ្វើគ្រឿងអលង្ការ និងត្រៀមបើកក្រុមហ៊ុនលក់ពេជ្រនៅផ្ទះប្រភេទ Shop House 2 ដែលជាកាដូខួបអាពាហ៍ពិពាហ៍មួយឆ្នាំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ លោកឧកញ៉ា ប៊ុន រតនា និងលោកជំទាវ បានរៀបចំពិធីបើកហាងពេជ្រ ជូនភរិយា ដើម្បីបំពេញនូវក្តីស្រមៃរបស់ភរិយា ។ ជាមួយគ្នានេះផងដែរ ឧកញ៉ា ប៊ុន រតនា ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “សែនថ្ងៃល្អយកលាភយកជ័យ ហាងម៉ាក់ៗ #Cheewelry_Diamond #Cheewelry_Beauty 07/08/2022” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្អាតដូចគំនូរ! ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតសម្លៀកបំពាក់បុរាណច្នៃថ្មី ពិតជាស្រស់ស្អាតខ្លាំង សមសួន ណាស់, ហ្វេនៗឃើញហើយចូលទៅ ខំមិន ថា…

ព្រះនាងតូច នរោត្តម ជេនណា មានទេពកោសល្យដុងខាងសិល្បៈ គួរឲ្យកោតសរសើរណាស់ ទ្រង់ជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយក៏ត្រូវជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដាក់ការចាប់អារម្មណ៍ និងគោរពស្រលាញ់យ៉ាងខ្លាំងទៅលើទ្រង់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ព្រះនាងតូច ក៏មានទឹកដមសំនៀងអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ រាល់បទចម្រៀងរបស់ព្រះនាងដែលបានបញ្ចេញមក គឺថាតែងតែទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់មហាជន ជាមួយនឹងកាយវិការដ៏ប៉ិនប្រសប់របស់ទ្រង់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះនាងតូច មិនត្រឹមតែមានសមត្ថភាពអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះតែមួយមុខនោះទេ ថែមទាំងមានសមត្ថភាព រាំរបាំងបុរាណ ថែមទាំងអាចមានបន្ទួលដល់ទៅ ៥ ភាសាផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត ព្រះនាងតូច នរោត្តម ជេនណា ក៏មានរូបសម្បត្តិស្រស់ស្អាត និងគួរឲ្យក្នាញ់ខ្លាំងណាស់ ដែលនេះជាមូលហេតុ អាចឆក់យកបេះដូងពីមហាជន និងប្រជាប្រិយភាព ពីសំណាក់ទស្សនិកជននានា បានយ៉ាងលឿនត្រឹមរយៈពេលដ៏ខ្លី ។ ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញខ្លួនដោយគ្រងក្នុងឈុតសម្លៀកបំពាក់បុរាណច្នៃថ្មីដ៏ស្រស់ស្អាតមួយឈុត មានលំអរក្បាច់ផ្កាចន្ទន៍ សំពត់នាងទេពអប្សរចម្លាក់មហា ប្រាសទអង្គរវត្ត បូករួមនឹងវង់ភ័ក្រ្តញញឹមស្រស់របស់ទ្រង់ បានធ្វើឲ្យព្រះនាង ពិតជាមានភាពស្រស់ស្អាតខ្លាំងលេចធ្លោណាស់ ។ ងាកទៅមើលមហាជនដែលប្រើប្រាស់បណ្តាញសង្គម ជាពិសេសហ្វេនៗដែលជាអ្នកគាំទ្រព្រះនាង គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ម្នាក់ៗលាន់មាត់សរសើរថា៖ “ស្អាតណាស់, ព្រះនាងជាម្ចាសពិតជាស្រសស្អាតគួរអោយស្រលាញ់ណាស់, ស្អាតណាស់ព្រះនាងតូច, ទ្រង់ស្រស់ស្អាតណាស់ព្រៈនាងតូច, ព្រះនាងតូចស្អាត ដូចគំនូរ, ទ្រង់គ្រងឈុតនេះ ល្អគន់ជាអនេក So…

Read More

ឡើងតូចច្រលឹង! អីយ៉ូស រ៉ូលីន ដាក់មួយឈុតនេះ ពិតជាស្រស់ស្អាតខ្លាំង មើលមិនចង់ស្គាល់ រួចភ្ជាប់សារថា នាងខ្ញុំត្រៀមខ្លួចរួចជាស្រេចសំរាប់កាប្រគួតបរវកញ្ញាចក្រវាលឆ្នាំ…

ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាពហុជំនាញ ជួប ចាន់កក្កដា ហៅថា រ៉ូលីន ដែលនិយមតែងខ្លួនជាស្រ្តី និងអាចច្រៀងបានសំឡេងប្រុសក៏បាន សំឡេងស្រីក៏បាន ដែលរូបលោកធ្លាប់បានឲ្យដឹងថាថ្ងៃអនាគតលោក នឹងយកភរិយា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ រ៉ូលីន បានបង្ហោះរូបជាមួយនឹងការតុបតែងខ្លួនជាមនុស្សស្រីសារជាថ្មី បានធ្វើឲ្យមហាជន មើលថាស្ទើរតែលង់នឹងសម្រស់របស់ រ៉ូលីន ព្រមទាំងលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង ជាមួយនឹងរូបរាង មើលទៅតូចជាងមុន ស្ទើរតែដូចស្រីពិតៗ ក្នុងមួយឈុតរ៉ូបខ្លីនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈរូបភាពនេះ ក្នុងការតុបតែងខ្លួនបែបនេះ រ៉ូលីន ពិតជាចាយរាងជាងមុន ក្រោយពីបានសម្រកទម្ងន់បានជោគជ័យ មិនថាចង្កេះ តូចជាងមុន ដៃជើងក៏ស្រឡូន មើលទៅកាន់តែទាក់ទាញទ្វេដង ជាពិសេសពេលោក បានតែងខ្លួនជាស្រីបែបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ រ៉ូលីន ក៏បានភ្ជាប់សារបែបលេងសើចទៀតថា៖ “ចា៎នាងខ្ញុំត្រៀមខ្លួចរួចជាស្រេចសំរាប់កាប្រគួតបរវកញ្ញាចក្រវាលឆ្នាំ2100” ។ ចាប់អារម្មណ៍សាររបស់ រ៉ូលីន ពេកហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “បើចាំដល់ឆ្នាំ២១០០បងក្លាយជាបវរជរាហើយ, ហៃចែ, លូវស្លីមសាហាវ, មុនចេញទៅប្រកួតមានបានទៅបួងសុំលេខមួយពី បងប្រុសដើមឈើឬនៅ Idol, ច្រណែនរាងបងណាស់, ធ្វើមិចបានស្រកគីឡូសាហាវម្ល៉េស idol ប្រាប់ផង, ឡើងតូចច្រលឹង, មិនបាច់២១០០ទេ សុំត្រឹមតែ៥០ឆ្នាំទៀតបានហើយ” ។ សូមជម្រាបផងដែរថា នេះមិនមែនជាលើកទី ១ នោះទេ ដែលរូបលោក បានធ្វើការតុបតែងខ្លួន និងស្ទាយ៍ស្លៀកពាក់ ទាក់ភ្នែក សមសួន និងមានភាពស្រស់ស្អាតជាពិសេសការតែងខ្លួនជាស្រីម្តងៗ មានភាបស្រស់ស្អាត មិនចាញ់នារីៗពិតឡើយ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

បន្ទាប់ពីទទួលបានការ Save ពី Judge ទាំង ៤ រូប ស្រាប់តែបេក្ខជន ណាន វីសារ បានបង្ហោះសារទម្លាយអារម្មណ៍របស់ខ្លួនចេញមកថា…

មហាជនជាច្រើនបានដឹងហើយថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Live Show សប្តាហ៍ទី ៤ ហើយ ដែលជាវិញ្ញាសារដែលតម្រូវឲ្យបេក្ខភាពលើកយកបទចម្រៀងជាចង្វាក់ Rock ធ្វើការបញ្ចេញសមត្ថភាពរៀងៗខ្លួន ហើយក៏បានរកឃើញអ្នកបន្តដំណើរទៅមុខ និងអ្នកធ្លាក់ម្នាក់ទៀតហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ បេក្ខជន ណាន វីសារ ត្រូវបានបន្តដំណើរទៅកាន់វគ្គបន្តទៀតបាន បន្ទាប់ត្រូវបាន Judge ទាំង ៤ រូប សម្រេចចិត្ត Save រូបលោក បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកដែលគាំទ្របេក្ខជនរូបនេះ មានការរំភើបចិត្តយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពី Judge ឆន សុវណ្ណារាជ បានសម្រេចចិត្តក្នុងការ Save បេក្ខជន ណាន វីសារ បានធ្វើឲ្យបេក្ខជនរូបនេះ ពិតជាមានភាពសប្បាយចិត្ត រីករាយរហូតស្រក់ទឹកភ្នែក ក្បាលក្រាបដល់ឆាក ព្រមទាំងភ្ជាប់សារយ៉ាងរំជួលចិត្តបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “យប់មិញនេះ គឺអារម្មណ៍ក្តុកក្តួល រន្ធត់ខ្លាំងមែនទែន ខ្ញុំអត់បានយំទេ តែទឹកភ្នែកវាហូរមកអត់ដឹងខ្លួន ហូរអត់ឈប់សោះហូរដោយសាររំភើបនឹងសំលេងហ៊ោរគាំទ្ររបស់បងប្អូន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្រាមដៃដប់ ក្បាលក្រាបដល់ឆាក សូមអរគុណចំពោះការផ្តល់ឳកាសដ៏ពិសេសពីបងៗគណៈកម្មការ ដែលជួយសង្គ្រោះ save រូបខ្ញុំទៅសប្តាហ៍ទី៥ បន្តទៀត ។ ខ្ញុំនឹងធ្វើឱ្យការ Save មួយនេះក្លាយទៅជាការ Save ដ៏មានតម្លៃបំផុត និងខិតខំប្រឹងដុះខាតសមត្ថភាពរបស់ខ្ញុំបន្ថែមទៀតឱ្យកាន់តែល្អ ។ អរគុណដល់បងៗក្រុមការងារទាំងអស់ និងបងពិធីករទាំង២ ជាពិសេសសូមអរគុណពុកម៉ែបងប្អូនដែលចំណាយថវិកាផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃ ផ្ញើរសារបោះឆ្នោតឱ្យរូបខ្ញុំ ។ ខ្ញុំបាទសូមអរគុណសម្រាប់ការអាណិត ស្រលាញ់ដ៏ធំធេងពីពុកម៉ែប្អូនទាំងអស់គ្នាដល់រូបខ្ញុំ គឺខ្ញុំទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងដែលខ្ញុំពុំធ្លាប់ទទួលបានពីមុនមក” ៕…

Read More

មើលសម្រស់ម៉ាក់ៗគេផង! ពេជ្រ សូលីកា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ រាយមន្តស្នេហ៍ដល់ហើយ សម្រស់ឡើងផូរផង់ មានភាពជឿជាក់លើខ្លួន ទឹកមុខបង្ហាញដោយស្រស់ស្រាយ..

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង មិនចាញ់តារាចម្រៀងស្រីផ្សេងៗឡើយ ជាមួយនឹងទឹកដមសំនៀងពីរោះរណ្តំ រាល់បទចម្រៀងរបស់នាងទោះស្ដាប់ច្រើនយ៉ាងណា ក៏មិនចេះជិនណាយឡើយ ជាពិសេសបទចម្រៀងបែបមនោសញ្ជេតនាតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីពេលថ្មីៗមកនេះ មហាជនជាច្រើន ជាពិសេសហ្វនេៗ មានការភ្ញាក់ផ្អើលសឹងតែមិនគួរឲ្យជឿសោះថា ពេជ្រ សូលីកា និងគូដណ្តឹង បានប្រកាសចែកផ្លូវគ្នា ដោយបានបន្សល់ទុកកូនប្រុសម្នាក់ឈ្មោះថា Wednesday Aari ដែលកំពុងទទួលបានការចិញ្ចឹមបីបាច់មើលថែដោយផ្ទាល់ពី សូលីកា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេជ្រ សូលីកា បានហែឆ្លងកាត់ជួបរឿងរ៉ាវក្នុងជីវិតរាប់មិនអស់ និងមានការពិបាកចិត្ត តែរូបនាងមានខិតខំធ្វើជាមនុស្សស្រីរឹងមាំម្នាក់ ព្រោះថាត្រូវមានរឿងជាច្រើនទៀតដែលត្រូវបំពេញ និងដោះស្រាយ ជាមួយនឹងការមើលថែកូនប្រុស និងប្អូនស្រីរបស់នាង ដោយអ្នកទាំងពីរកំពុងតែមានការលូតលាស់កាន់តែធំធាត់ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា មមាញឹការងារខ្លាំងយ៉ាងណាក៏ដោយ ពេជ្រ សូលីកា នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន ជូនកូនប្រុសទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ ដើម្បីផ្តល់ភាពកក់ក្តៅដល់កូនប្រុសរបស់នាង ក្នុងនាមជាអ្នកម្តាយមួយរូប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាពេលនេះ សូលីកា បានស្ពាយឈ្មោះជាស្រ្តីមេម៉ាយកូនមួយក៏ដោយ តែបើងាកទៅមើលរូបសម្រស់របស់នាងវិញ គឺថាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពស្រស់ស្អាតខ្លាំង ទាក់ទាញបេះដូងពីសំណាក់មហាជន ឲ្យឈ្លក់វង្វេង ជាមួយរូបសម្រស់នាង ។ ចំណែកឯ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាចម្រៀងស្រីស្អាតរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ដោយបានបង្ហាញទឹកមុខ ញញឹម ស្រស់ស្រាយ មានភាពស្រស់ស្អាតខ្លាំង ទោះបីជានាប៉ុន្មានថ្ងៃមកនេះ មានរឿងរ៉ាវជាច្រើនបានចូលមកក្នុងជីវិតរបស់នាងក៏ដោយ ។ ជាមួយរូបភាពថ្មីៗជាច្រើនសន្លឹករបស់ សូលីកា ក៏បានបង្ហាញឲ្យមហាជនបានដឹងដែរថា រូបនាងមានភាពជឿជាក់លើខ្លួនឯង មានក្តីសង្ឃឹម ទោះបីជាអ្នកដទៃ មិនត្រូវការយើង តែយើងមានមនុស្សជុំវិញខ្លួនយើងចាំលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តថែមទៀតផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ…

Read More

អាយដល កាន់តែកាច! អីយ៉ា ថន លក្ខិណា តុបតែងខ្លួនបែបនេះ កាន់តែស្រស់ស្អាតខ្លាំង មិនចាញ់ Judge ទាំងរូប ៤ ឡើយ, ឃើញរូបភាពនេះភ្លាម ហ្វេនៗចូលទៅ ខំមិន ថា…

កញ្ញា ថន លក្ខិណា បានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំណាស់មកហើយ នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពពេញខ្លួន ព្រមទាំងបានក្តោបតំណែងធំ ជាពិធីការិនីក្នុងការប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ បានទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងសមត្ថភាព ទេពកោសល្យមានដុងខាងសិល្បៈនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ថែមទាំងទទួលបានការងារជាបន្តបន្ទាប់មិនដាច់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ថន លក្ខិណា តែងតែត្រូវបានមហាជនជាច្រើន ជាពិសេសហ្វេនៗ បានកោតសរសើរដល់រូបនាងជាខ្លាំង រាល់ពេលរូបនាងបានបង្ហាញរូបភាពថ្មីៗនៅលើបណ្តាញសង្គម ជាមួយនឹងការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត មិនថាបែបបុរាណ ឬបែបទាន់សម័យនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក ឯកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Live Show សប្តាហ៍ទី ៤ ហើយ ដែលជាវិញ្ញាសារតម្រូវឲ្យបេក្ខជនលើកយកបទចម្រៀងចង្វាក់ Rock មកធ្វើការបញ្ចេញសមត្ថភាពរៀងៗខ្លួន ដើម្បីឲ្យមហាជនធ្វើការបោះឆ្នោតជូន ក្នុងការបន្តធ្វើដំណើរទៅកាន់វគ្គបន្តទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ងាកទៅមើល កញ្ញា ថន លក្ខិណា ឯណោះវិញ ដែលជាពិធីការិនីប្រចាំកម្មវិធីមួយនេះ ក៏បានបង្ហាញខ្លួនជាមួយនឹងការរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត ក្នុងសម្លៀកបំពាក់បែប Rock មិនចាញ់ Judge ទាំង ៤ រូបឡើយ មើលទៅពិតជាស្រស់ស្អាតប្លែកភ្នែក ។ ក្នុងនោះផងដែរ ពិធីការិនីរូបស្រស់ ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “កាចតែមុខទេ តែធាតុពិតស្លូតណាស់ មែនអត់បងប្អូន ?” ។ ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើនបានចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ញាក់ បស់គេ idol,…

Read More

ក្តីសុខ! ណាខុន ចំណាយពេលវេលាដ៏មានតម្លែ ជូនភរិយាទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម ហ្វេនៗឃើញហើយលួចច្រណែនមិនស្ទើរនោះទេ…(មានវីដេអូ)

អាចនិយាយបានថា លោក ណាខុន គឺជាតារាសម្តែង និងជាតារាម៉ូដែលមួយ ដែលទទួលបានប្រជប្រិយភាពយ៉ាងខ្លាំង ទោះបីជារូបលោកបានរៀបការមានប្រពន្ធហើយក្តី តែរូបលោកនៅតែមានអ្នកចូលចិត្តតាមដាន ជាមួយនឹងរូបសម្បត្តិស្រស់សង្ហារបស់លោកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងភាពជោគជ័យលើវិថីសិល្បៈ ងាកទៅមើលជីវិតឯកជនរបស់លោកវិញ ទោះបីជាមមាញឹកការងារខ្លាំងយ៉ាងណាក៏ដោយ តែរូបលោកនៅបណ្តើរភរិយាដើរលេងលំហែតាមទីកន្លែងជិតឆ្ងាយ ផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ ភរិយាអាយុច្រើនជាងខ្លួនមែន តែរូបលោកមើលទៅស្រលាញ់ភរិយាខ្លាំង មិនដូចពាក្យគេនិយយាយថា ស្រលាញ់បានតែមួយភ្លែតនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា រូបលោក និងភរិយាបានរៀបការជាច្រើនឆ្នាំហើយក្តី តែជីវិតគូរបស់លោក នៅតែមានផ្អែមល្ហែម បង្កើនភាពស្និទ្ធស្នាលកៀកកើយគ្នា ធ្វើឲ្យហ្វេនៗឃើញហើយមានចិត្តលួចច្រណែនមិនស្ទើរនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ ណាខុន បានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ជូនភរិយាដើរលេងនៅក្រៅប្រទេស នេះបើមើលតាមរយៈ វីដេអូដែលរូបលោកបានបង្ហោះ ពិតជាស្វីតដល់ហើយ ធ្វើឲ្យសុភាពនារីៗមួយចំនួន មានចិត្តលួចច្រណែននឹងវាសនាភរិយារបស់លោក ព្រោះថាបានស្វាមីក្មេងសង្ហាហើយ ស្រលាញ់ភរិយាដល់ថ្នាក់នេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

Cool តែម្តង! អីយ៉ា ម្ចាស់ហាងពេជ្រវ័យក្មេង ម៉ាក សែនសូនីតា ដាក់ប៉ុន្មានសន្លឹកនេះ ពិតជាស្រស់ស្អាត ឡូយឆាយតែម្តង

ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា នោះ ដែលជាតារាសម្តែងស្រីមួយរូបដែលមានសមត្ថភាពបញ្ចេញបញ្ចូលមនោសញ្ជេតនាឲ្យស៊ីជាមួយនឹងសាច់រឿង ធ្វើឲ្យអ្នកទស្សនាហើយស្លុងអារម្មណ៍តាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត តារាសម្តែងស្រីស្រស់រូបនេះ កំពុងតែធ្វើឲ្យសុភាពនារីៗមួយចំនួន កំពុងតែមានចិត្តលួចច្រណែននឹងវាសនារបស់នាង ក្រោយពីរូបនាងបានរៀបការជាមួយស្វាមីពូកែយល់ចិត្ត ធ្វើរឿងផ្គាប់ចិត្តដល់នាងជាមួយនឹងកាដូមានតម្លៃជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពី បានដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីខ្មែរួចមក តូតា និងស្វាមីក៏ទទួលបានកូនប្រុសមួយជាចំណងដៃអាពាហ៍ពិពាហ៍ ហើយងាកទៅមើលសម្រស់អ្នកម៉ាក់សម័យថ្មីរូបនេះវិញ ហាក់ដូចជាមិនមាន ការប្រែប្រួលអីបន្តិចសោះឡើយ គឺថានៅតែស្រស់ស្អាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាពេលនេះ តូតា បានដកខ្លួនឆ្ងាយពីវិស័យសម្តែងខ្សែភាពយន្តក៏ដោយ តែសម្រាប់ការថតស្ពត ឬថតសម្អាងការផ្សេងៗ មហាជនសង្កេតឃើញថា តូតា នៅតែទទួលបានការងារនេះជាធម្មតា ។ បន្ថែមទៀតនោះ តារាស្រីរូបនេះ នៅតែបង្ហាញពីសកម្មភាព ឲ្យអ្នកគាមទ្របានឃើញមិនចេះដាច់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ តូតា គឺជាម្ចាស់មុខជំនួញដ៏វ័យក្មេងដែលទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ ដោយបានបើកហាងមាសពេជ្រដ៏ធំមួយផងដែរ ។ ជាមួយគ្នានេះ បើក្រឡេកទៅមើលការតុបតែងខ្លួនតារាស្រីរូបនេះវិញ ក៏កាន់តែមានភាពទាក់ទាញមិនណយឡើយ ហាយសូ បញ្ចេញសាច់សខ្ចី មិនធម្មតា ទោះបីជារូបនាងមានស្វាមី និងកូនប្រុសម្នាក់រួចទៅហើយក្តី តែសម្រស់នៃការតុបតែងរបស់នាងនៅតែខ្ញង់ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More