ភ្ជាប់ពាក្យរួច ជាប់ឈ្មោះជាគូដណ្តឹង កាន់តែមានក្តីសុខពេញទំហឹង មើលតែរូបភាពប៉ុន្មានសន្លឹកនេះទៅដឹងហើយ

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក សយ រតនៈ និង ប៉ាច គីមមួយ ដែលជាអតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ១ ហើយអ្នកទាំងពីរក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលសឹងមិនគួរឲ្យជឿថា តារាចម្រៀងរួមទ្រនំផលិតកម្ម ប៉ាច គីមួយ និង សយ រតនៈ បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យ ដោយមានសាច់ញាតិបងប្អូនទាំងសងខាងចូលរួមជាសក្ខីភាព ខណៈអ្នកទាំងពីរទើបតែបើកចំហពីទំនាក់ទំនងស្នេហានឹងគ្នាសោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងថ្ងៃរៀបចំពិធីភ្ជាប់ពាក្យរបស់ សយ រតនៈ និង ប៉ាច គីមមួយ នេះ ក៏ជាថ្ងៃរៀបចំកម្មវិធីឡើង គេហដ្ឋានថ្មី ផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិ សិល្បករសិល្បការិនីជាច្រើនកុះករ ហើយម្នាក់ៗតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងដល់ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នានឹងគ្នាហើយ មហាជនតែងសង្កេតឃើញថា អ្នកទាំងពីរកាន់តែបង្ហាញរូបភាពស្វីតៗបង្ហាញពីក្តីសុខជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូហែរ បានធ្វើឲ្យអ្នកគាំទ្រអ្នកទាំងពីរ មានចិត្តលួចច្រណែនមិនស្ទើរនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ នៅខ្វះតែមួយជំហានទៀតប៉ុណ្ណោះ គូស្នេហ៍តារាចម្រៀងប្រុសស្រីរួមទ្រនំខាងលើនេះ នឹងរៀបការក្លាយជាប្តីប្រពន្ធតាមប្រពៃណីហើយនោះ មហាជនតែសម្គាល់ឃើញថា អ្នកទាំងពីរ សម្រុកពួតដៃគ្នាប្រឹងប្រែងរកស៊ីយ៉ាងពេញទំហឹង មិនថាផ្នែកលក់ផលិតផលថែរក្សាសម្ផស្ស និងលក់សម្លៀកបំពាក់តាមអនឡាញនោះទេ ។ យ៉ាងណាមិញ កាលពីពេលថ្មីៗមកនេះ គេបានឃើញគូស្នេហ៍មួយគូនេះ បានបង្ហោះរូបភាពជាគូរតែពីរនាក់ ខណៈដែលបានទៅបំពេញការងារជាមួយ និងជាដំណើរកម្សាន្តនៅឯប្រទេសថៃ មើលទៅអ្នកទាំងពីរពិតជាមានក្តីសុខពេញទំហឹង ។ ទោះបីជាមមាញឹកការងារខ្លាំងយ៉ាងណាក៏ដោយ សយ រតនៈ និង ប៉ាច គីមមួយ ក៏មិនភ្លេចឡើយបន្ថែមរសជាតិស្នេហ៍ចំពោះគ្នាទៅវិញទៅមកឲ្យកាន់តែល្អូកល្អីនជាងមុន មើលតែរូបភាពប៉ុន្មានសន្លឹក ដែល សយ រតនៈ បានបង្ហោះរួចភ្ជាប់សារទៀតថា៖ “ល្ងាចនេះនាំកូនង៉ាមកញ៊ាំអីម្ដង (គេប្រាប់ថាត្រូវមើលថែគេអោយដូចទា.រ.ក អាណិតណាស់ខំលក់ដូរមិនដែលបានទៅណានឹងគេ…

Read More

បើកបង្ហាញសម្រស់ តារាសម្តែងពន្លកថ្មី ស្រស់ស្អាតខ្លាំងមិនធម្មតាឡើយ ហើយក៏ជាកូនស្រីអ្នកនាង ពុំ ពុយ

ជឿជាក់មហាជនខ្មែរជាច្រើននៅចាំបាន អ្នកនាង ពុំ ពុយ នោះ ដែលជាតារាកំប្លែងជើងចាស់មួយរូប ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងប្រចាំប្រទេសកម្ពុជា ដោយសារតែភាពកំប្លុកកំប្លែងរបស់អ្នកនាងបានផ្តល់នូវសំណើចក្អាកក្អាយឲ្យរំសាយអស់ភាពកង្វល់ តាមរយៈលេងកំប្លែងខ្លីៗជាមួយនឹងក្រុមកំប្លែង នាយខ្ចិប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជាច្រើនឆ្នាំមកនេះ តារាកំប្លែងជើងចាស់រូបនេះ បានបាត់មុខពីវិថីសិល្បៈស្ងាត់ឈឹង ដោយអ្នកនាងកំពុងសំងំរស់នៅសាងក្តីសុខជាមួយនឹងក្រុមគ្រួសារដ៏តូចរបស់អ្នកនាង អ្វីដែលមហាជនដាក់ការចាប់អារម្មណ៍ជាខ្លាំងនោះ គឺអ្នកនាង មានកូនស្រីម្នាក់ មានសម្រស់ស្អាតខ្លាំង ថែមទាំងមានដុងខាងសិល្បៈថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ខណៈមហាជនកំពុងផ្ទុះការសរសើរ ពីសម្រស់របស់អ្នកនាង ពុំ ពុយ ជាខ្លាំងនោះ មិនត្រឹមតែមិនខ្ចីចាស់នោះទេ មុខមាត់បែរជាស្រស់ស្អាតឡើង មើលសឹងមិនស្គាល់ ជាងនេះទៅទៀត អ្នកនាង ពុំ ពុយ ក៏បានបើកបង្ហាញមុខមាត់កូនស្រីជាទីស្រលាញ់អ្នកនាង ដែលសព្វថ្ងៃនេះជាតារាសម្តែងពន្លកថ្មីទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាសម្តែងដែលមានប្រជាប្រិយភាព ដែលស្ថិតក្នុងប្រអប់បេះដូងមហាជន ជាពិសេសហ្វេនៗ គឺជាតារាសម្តែងស្រីដែលមានឈ្មោះថា សំណាង សូរិយា ដែលត្រូវបានមហាជនស្គាល់ថាជាកូនស្រីបង្កើតរបស់តារាកំប្លែងអ្នកនាង ពុំ ពុយ ដែលមានទេពកោសល្យដុងខាងសម្តែងខ្សែភាពយន្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុតែជាមួយកូននឹងគ្នា កូនស្រីតារាកំប្លែងជើងចាស់រូបនេះ ក៏ស្រស់ស្អាតមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ ជាមួយនឹងទេពកោសល្យក្នុងការសម្តែងរឿងវិញ គឺថាពិតជាមានភាពល្អប្រសើរណាស់ ដ្បិតថា តារាស្រីរូបនេះទើបតែប្រឡូកលើវិថីសិល្បៈ ប៉ុន្តែរូបនាង ពិតជាទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈសាច់រឿងថ្មីរបស់ ផលិតកម្មសាស្រ្តា ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ក្នុងនាមជា មេគ្រួសារមួយរូប នី រតនា បានខិតខំប្រឹងត្រុកៗរាល់ថ្ងៃ ព្រោះដើម្បីឲ្យគ្រួសាររស់នៅបានសុខស្រួល

អាចនិយាយបានថា លោក នី រតនា គឺជាតារាចម្រៀងប្រុសមួយរូបដែលមានឈ្មោះរូបដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស បន្ទាប់ពីរូបលោកបានក្លាយជាម្ចាស់ជ័យលាភី ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រូដវកាលទី ១ មក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយសាងឈ្មោះល្បីល្បាញរួចមក ស្រាប់តែម្ចាស់ពានរង្វាន់រូបនេះ បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយបានកាន់ដៃនារីដ៏ស្រស់ស្អាតម្នាក់ ចូលរោងការតាមប្រពៃណីខ្មែរ ដោយសព្វថ្ងៃនេះអ្នកទាំងពីរ ទទួលបានកូនស្រីម្នាក់គួរឲ្យស្រលាញ់ សម្រាប់ចំណងដៃអាពាហ៍ពិពាហ៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ នី រតនា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់លោក ទោះបីជាមមាញឹកការងារខ្លាំងយ៉ាងណាក៏ដោយ ក៏រូបលោកនៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំភរិយា និងកូនស្រីទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត នី រតនា និងភរិយាក៏ត្រូវបានមហាជនដឹងដែរថា អ្នកទាំងពីរកំពុងរស់នៅចាយជីវិតហាយសូរមិនណយប៉ុន្មានឡើយ ដោយរូបលោកមិនត្រឹមតែជាអ្នកចម្រៀងដ៏លេចធ្លោមួយរូបសម្រាប់មិត្តយុវវ័យនោះទេ ចំណែកភរិយាវិញ ក៏ជាអ្នកជំនួញវ័យក្មេងមួយរូប ដែលមានមុខរបរពេញដៃផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាមេគ្រួសារមួយរូប លោក នី រតនា បានខិតខំប្រឹងប្រែងរកលុយដើម្បីផ្គត់ផ្គង់តម្រូវជិវិតភាពគ្រួសារឲ្យល្អប្រសើរ ដោយ នី រតនា បានបង្ហោះសារកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ យ៉ាងដូច្នេះថា៖ “ខំប្រឹងត្រុកៗរាល់ថ្ងៃនេះ គ្រាន់តែចង់ឃើញខ្លួនឯងនិងក្រុមគ្រួសារទៅថ្ងៃមុខ មិនលំបាកដូចកាលពីមុន ហើយមានជីវភាពល្អមួយនឹងគេប៉ុណ្ណោះ!” ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ឃើញផ្អែមល្ហែម ស្អិតរមួតកៀកកើយគ្នា ស្រាប់តែគូស្នេហ៍ នាយចឺម បង្ហោះសារថា…

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានដឹងពីទំនាក់ទំនងគូស្នេហ៍ នាយចឺម និងអ្នកមេម៉ាយកូនមួយ សាច់សខ្ចីដូចបណ្តូលចេក អ្នកនាង សេង សុឃីម នោះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសហ្វេនៗ លួចសរសើរជារឿយៗ ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ដែលតែងតែបង្ហាញនៅលើបណ្តាញសង្គមនាពេលកន្លងមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ កន្លងមកនេះ គេតែងតែឃើញគូស្នេហ៍ នាយចឺម អ្នកនាង សេង សុឃីម បានបង្ហោះរូបភាព ក៏ដូចជាវីដេអូផ្អែមល្ហែម ព្រមទាំងសារជាច្រើននៅលើបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញពីទំនាក់ទំនងល្អ ស្អិតរមួតជាមួយនឹងតារាប្រុស នាយចឺង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណមិញ ស្រាប់តែមួយរយៈក្រោយមកនេះ គូស្នេហ៍ នាយចឺម ឧស្សាហ៍បង្ហោះសារបែបលក្ខណៈ សេដៗ ហាក់បីដូចជាត្រូវបានតូចចិត្តរឿងអ្វីមួយ ជាពិសេសគឺស្ងប់ស្ងាត់ មិនសូវង្ហោះរូបគូជាមួយគ្នាដូចពេលមុនៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនាង សេង សុឃីម បានបង្ហោះសារផ្តាច់ទំនាក់ទំនង និងគ្នាជាមួយតារាចម្រៀង នាយចឺម ថែមទាំងផ្តាំឲ្យតារាចម្រៀងប្រុសរូបនេះ ទៅរកចុះមនុស្សដែលល្អ ស្រលាញ់មើលថែជាងខ្លួនទៀតនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកនាង សេង សុឃីម បានបង្ហោះសារដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “”អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ ជាទម្លាប់ខ្ញុំតែងចាប់បាន” ចប់គ្នាតាមសម្រួល ជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រលាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ…..” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ចុកអត់?! គង់ ចាន់ស្រីមុំ ឆួលច្រមុះ ក្តៅស្លឹកត្រចៀក ក្រោយមានអ្នកមួយចំនួននិយាយថា រឿងខ្ចីឥវ៉ាន់ប្រ៊េនៗគេ យកមកបង្ហោះអួត មានអីស្រាប់តែ ឆ្លើយតបទៅវិញថា….(មានវីដេអូ)

គង់ ចាន់ស្រីមុំ គឺជាពិធីការិនីជជែកកម្សាន្ត 3FUN ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងខ្លាពីសំណាក់មហាជន ជាមួយសមត្ថភាព និងបទពិសោធន៍ពេញខ្លួនក្នុងការប្រឡូកលើវិថីសិល្បៈជាច្រើនឆ្នាំមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត គង់ ចាន់ស្រីមុំ គឺជាសិល្បៈការិនីមួយរូប ដែលទទួលបានជោគជ័យលើវិថីសិល្បៈ និងមុខជំនួញក្នុងដៃជាច្រើនទៀតផងដែរ ជាមួយនឹងភាពជោគជ័យទាំងអស់នេះហើយ ទើបធ្វើឲ្យជីវិតរបស់នាងរស់នៅយ៉ាងមានក្តីសុខ ហាយសូរតែម្តង ជាមួយនឹងការប្រើប្រាស់របស់ប្រ៊េនៗម៉ាកល្បីៗផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចននិយាយបានថា គង់ ចាន់ស្រីមុំ គឺជាតារាស្រីមួយរូប ដែលមានការប្រើប្រាស់សម្ភារៈម៉ាកល្បីៗ ដែលមានតម្លៃកប់ពពក ហើយរបស់ខ្លួនត្រឹមតែមួយ ក៏មានតម្លៃដល់ខ្ទង់ម៉ឺនដុល្លារផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ឃើញទិញម្តងៗច្រើនយួរសឹងមិនរយច ជាពិសេសរាល់ការទិញបន្តកន្ទុយគ្នាឥតឈប់ ស្រាប់តែមានអ្នកចំនួនតូច ល្បីថាឥវ់ាន់ដើរទិញនោះ យ៊ីហោ Copy និងជាឥវ៉ានខ្ចីគេបង្អួតទៅវិញ ព្រោះបងប្រុសរបស់តារាស្រីរូបនេះ មានហាងអនឡា្លក់របស់ប៊្រេនៗ នាំចូលពីបារាំង សិង្ហបុរី និងថែជាដើមផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង យប់មិញនេះ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្រោយរងការរិះគន់បែបនេះ ស្រាប់តែ គង់ ចាន់ស្រីមុំ ក្តៅស្លឹកត្រចៀកចេញមុខមកបកស្រាយជាមួយបងប្រុស មិនត្រឹមតែល្បីថាខ្ចីឥវ៉ាន់បងប្រុសបង្អួតទេ ថែមទាំងល្បីថា ហាងបងប្រុសលក់របស់មួយតឹកពីប្អូនស្រីទៀត ដែលអ្នកទាំងពីរ អះអាងថា មិនពិតទេ រូបនាងដើរផ្សារទិញរបស់ផ្ទាល់ខ្លួន ហើយរាល់ឥវ៉ាន់ដែលបានប្រើ សុទ្ធតែដាក់ចូលក្នុងបន្ទប់សម្អាងខ្លួនទាំងអស់ ជាពិសេស គឺការរកស៊ីនេះតែម្តងធានាថាគ្រួសារនេះ មិនខ្សែលើគេឡើយ រកស៊ីស្មោះត្រង់ណាស់ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

វ៉ុលអស់ហើយ! ផ្ទុះការជជែកបែកផ្សែង ក្រោយឃើញ អ្នកនាង ទ្រិញ ផល្លា បង្ហោះភាពផ្អែមល្អែមកៀកកើយជាមួយ Admin ជីងចក់ រួចភ្ជាប់សារឲ្យដឹងថា..

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានដឹងរឿងរ៉ាវគ្រួសាររវាង Admin ជីងចក់ និងអ្នកនាង ទ្រិញ ផល្លា នោះ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកទាំងពីរបានចេញមុខ Live រួមទាំងបង្ហោះសារហែកហូររឿងឯកជនរបស់ខ្លួនពាសពេញបណ្តាញសង្គម ថែមទាំងប្រាប់ថាពួកគេទាំងពីរ បានផ្តាច់ចំណងស្នេហ៍ជាប្តីប្រពន្ធនឹងគ្នាហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិននឹងរឿងរ៉ាវមួយនេះបានហាក់ប្រែប្រួលស្ងាប់ស្ងាត់បន្តិច ស្រាប់តែកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង ទ្រិញ ផល្លា បានបង្ហោះរូបភាពកៀកកើយគ្នាជាមួយ Admin ជីងចក់ ដែលបានបង្ហាញសកម្មភាពផ្អែមល្ហែម ព្រមទាំងភ្ជាប់សារយ៉ាងដូច្នេះថា៖ “ខ្ញុំចេះរកបានមិត្តភក្ដិមួយមុខដូចប្ដី ចក់ គេស្មានថាប្ដី ការពិតមិត្តខ្ញុំទេ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងរូបភាពផ្អែមល្ហែមប៉ុន្មានសន្លឹក ព្រមទាំងសាររបស់អ្នកនាង ទ្រិញ ផល្លា បានបង្ហោះនៅលើបគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានធ្វើឲ្យមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការវែកញែកជាច្រើនពាក់ព័ន្ទទៅនឹងរឿងមួយនេះណាស់ ព្រោះថាប្តីប្រពន្ធពួកគេអាចនឹងត្រូវគ្នា ឬវិលត្រឡប់រួមរស់ជាមួយគ្នាវិញហើយក៏ថាបានដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ក៏បានរិះគន់ទៅលើអ្នកទាំងពីរ ព្រោះថាកន្លងមកនេះ អ្នកទាំងពីរមានការឈ្លោះបង្ហោះសារហែកហួរគ្នាកន្លងមកនេះ អាចគ្រាន់តែជាការសម្តែងចង់បានចំណាប់អារម្មណ៍ប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មកទល់នឹងពេលនេះ មិនទាន់ឃើញភាគគីខាងណាចេញមុខមកបកស្រាយជម្រះមន្ទិលសង្ស័យឲ្យមហាជនបានដឹងនៅឡើយនោះទេ ថាតើពួកគេពិតជាត្រូវគ្នាវិញ ឬយ៉ាងណានោះទេ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ណយ វ៉ាន់ណេត ទម្លាយអារម្មណ៍ក្នុងចិត្ត ខណៈរូបលោកមានវ័យចាស់មិនសូវលេខមុខក្នុងកម្មវិធីធំៗ ដោយរូបលោកបានលើកឡើងថា…

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយលោក ណយ វ៉ាន់ណេត នោះ ដែលជាតារាចម្រៀងជើងចាស់មួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ព្រោះថាលោកមានទឹកដមសំឡេងផ្អែមពីរោះ បានបំពរអារម្មណ៍ទស្សនិកជនឲ្យទោរទន់ ទៅនឹងសំនៀងរបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ តារាចម្រៀងជើងចាស់រូបនេះ មានវ័យរៀងជ្រេបន្តិច ដែលរូបលោកមិនសូវជាបានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីផ្សេងៗ នៅលើប៉ុស្តិ៍ទូរទស្សន៍នានា ដូចកាលពីមុនទៀតឡើយ ខណៈបច្ចុប្បន្ននេះ ក៏មានវត្តមានតារាចម្រៀងស្រករក្រោយៗជាច្រើនបានចេញមកប្រជែងគ្នាវាយលុកទីផ្សារសិល្បៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក ណយ វ៉ាន់ណេត បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា ផ្ទាល់ ដោយបានបង្ហើបប្រាប់ពីពាក្យក្នុងចិត្តថា បច្ចុប្បន្ននេះរូបលោក មិនសូវមានគេអញ្ជើញឲ្យចូលរួមកម្មវិធីសម្រាប់តារាចម្រៀងជើងចាស់ឡើយ ពោលគឺគេនិយមហៅតែក្មេងៗប៉ុណ្ណោះ តែទោះបជាបែបនេះ លោកក៏មិនតូចចិត្តតូចថ្លើមអ្វីដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “តារាចំរៀង លោក ណយ វណ្ណេត ប្រាប់ថា គាត់ក៏មិនតូចចិត្តទេ កម្មវិធីតន្រ្តីឥឡូវមិនសូវមានកម្មវិធីសំរាប់តារាចំរៀងជើងចាស់ឡើយ គឺមានតែកម្មវិធីក្មេងៗ !” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

បាត់មុខពីសិល្បៈយូរ តារាកំប្លែង ប៉េង ប៉ោង សុខទុក្ខយ៉ាងណាហើយ.

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាកំប្លែងអ្នកនាង ប៉េង ប៉ោង នោះ ដែលជាតារាកំប្លែងមួយរូបដែលមានឈ្មោះល្បីល្បាញជាមួយនឹងការប្រើប្រាស់ពាក្យសម្តីចាក់ទឹកមិនលិច ធ្វើឲ្យអ្នកទស្សនាហើយរំសាយអស់ភាពកង្វល់ ដែលជាកូនស្រីម្នាក់ដែលបានបន្តអាជីពជាតារាកំប្លែងជើងចាស់ លោកតា វីតាមីនសេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាកំប្លែងស្រីរូបនេះ ហាក់ដកខ្លួនឆ្ងាយពីវិស័យសិល្បៈ ដែលគេបានដាក់ការសង្ស័យថា រូបនាង និងស្វាមី កំពុងតែមមាញឹកក្នុងការធ្វចម្ការវិញម្តង ខណៈមានជីវភាពធូរធាដូចគេដូចឯង ប៉ុន្តែដោយសារតែ ការធ្វើចម្ការត្រូវថ្ងៃក្តៅច្រើន ហត់នឿយក៏ច្រើន ធ្វើឲ្យអ្នកទាំងពីរប្រែប្រួលរូបសម្បត្តិខ្លាំងមើលសឹងមិនស្គាល់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាកំប្លែង ប៉េង ប៉ោង បានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម រួចភ្ជាប់សារឲ្យដឹងទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ឆាកជីវិតពិត មិនមែនជីវិតក្នុងរឿងកុនល្ខោនទេ ទោះជួបឧបសគ្គព្យុះភ្លៀងឈឺក្ដៅរងា ខ្ញុំត្រូវអត់ធ្មត់ទ្រាំតស៊ូនិងនិយាយប្រាប់ខ្លួនឯងជានិច្ចថាត្រូវតែធ្វើឲ្យបាន ព្រោះខ្ញុំជាកូនលោកពុក(វិតតាមីនសេ) ត្រកូលអ្នកស្រែចំការ អរគុណប្ដីដែលមើលថែអូនរហូតមក ស៊ូៗពួកយើងធ្វើបានប្ដី ពួកខ្ញុំជាប់អន្ទាក់មេឃហើយ អរគុណចក្រវាឡដែលឲ្យខ្ញុំជួបមនុស្សល្អៗ អំពើរល្អមិនសាបសូន្យ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More