ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញគណនីហ្វេសប៊ុកមួយ បង្ហោះរូបភាពប្រាសាទអង្គរវត្តខ្មែរ លេចចេញជារូបរាងមានពន្លឺពណ៌មាស ចែងចាំ បង្ហាញភាពស្រស់ស្អាតខ្លាំងណាស់…(មានវីដេអូ)

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានឃើញម្ចាស់គណនីមួយមានឈ្មោះថា Hong Sam Ath (ST R O NG) បានបង្ហោះរូបភាព និងវីដេអូ ដោយបង្ហាញពីភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្តខ្មែរ មានពន្លឺចែងចាំងដូចមាស បង្ហាញភាពស្រស់ស្អាត ល្អគ្មានពីរ ខ្ពស់ត្រដែត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងវីដេអូដែលម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះនោះ ពិតជាបានបង្ហាញពីភាពស្រស់ស្អាត និងមានភាពមហោស្ចារ្យ របស់ប្រាសាទរបស់ខ្មែរ ដែលបានកសាងឡើងដោយ បុព្វបរុស ខ្មែរយើងជុំនាន់ដើម ។ ជាមួយគ្នានេះផងដែរ រូបលោកក៏បានភ្ជាប់សារយ៉ាងខ្លីទៀតថា៖ “ថ្ងៃសីលពេញបូណ៌មី ថ្ងៃរះមកចំកំពូលប្រាសាទចេញពណ៍មាស” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញរូបភាពដ៏ស្រស់ស្អាត និងមើលវីដេអូហើយ ក្រឡេកទៅមើលមហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាចូល ខំមិន ព្រោងព្រាត ព្រមទាំងធ្វើការចុចស៊ែរចែករំលែកពាសពេញបណ្តាញសង្គម ភ្ជាប់ជាមួយពាក្យពេជន៍ជាហូរហែផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាថ្ងៃដដែលផងនេះ គេបានឃើញគណនីហ្វេសប៊ុក Mongkul Seng Fanpage បានបង្ហោះរូបភាពមួយសន្លឹកនៅអង្គរវត្ត ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ប្រាសាទដែលពោរពេញទៅដោយក្បូរក្បាច់រចនាយ៉ាងរស់រវើក កាលដែលថ្ងៃចាំងជះចំហាក់បីដូចជាប្រាសាទដែលសាងសង់ពីមាស ពិតជាស្រស់ស្អាតខ្លាំងណាស់” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

កប់សារី! កូនប្រុស ខាន់ ជេមស៍ ឡើងឆាកជាមួយឪពុកលើកទី ១ រ៉េបយ៉ាងស្ទាត់ជំនាញ ក្រើកពេញឆាក ដូចតារារ៉េបអាជីព…(មានវីដេអូ)

ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយលោក ខាន់ ជេមស៍ នោះ ដែលរូបលោកគឺជាតារាចម្រៀងប្រុសមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងលើវិថីចម្រៀង ជាមួយនឹងទឹកដមសំនៀងបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ មិនថាបទបែបមនោសញ្ជេតនា ឬបទចម្រៀងបែបស្រែក ញ៉ាក់ នោះទេ រូបលោកអាចបកស្រាយបានយ៉ាងល្អ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ខាង់ ជេមស៍ បានបើកបង្ហាញមុខមាត់ឲ្យមហាជនបាន ស្គាល់ភរិយាខ្លួន គេតែងតែសង្កេតឃើញថាតារាចម្រៀងរូបនេះ យកចិត្តទុកដាក់មើលថែប្រពន្ធ និងចំណាយពេលវេលានៅជាមួយប្រពន្ធស្ទើរគ្រប់ពេលវេលា ក្រោយពីទំនេរពីការងារសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រោពីទទួលបានភាពជោគជ័យលើវិថីសិល្បៈ និងមុខជំនួញក្នុងដៃហើយនោះ បើក្រឡេកទៅមើល គ្រួសាររបស់តារាចម្រៀងប្រុសរូបនេះវិញ ក៏មិនធម្មតាប៉ុន្មានឡើយ ដោយមានកូនប្រុសស្រី ៤ នាក់ លើសពីនេះទៅទៀត ម្នាក់ៗសុទ្ធតែស្រស់ស្អាត ស្រស់សង្ហា ថែមទាំងមានដុងសិល្បៈដូចៗគ្នាទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត រាល់សកម្មភាពរបស់តារាចម្រៀងប្រុសរូបនេះ និងភរិយាតែងតែបង្ហាញឲ្យមហាជន បានឃើញពីទំនាក់ទំនងក្នុងគ្រួសារយ៉ាងកក់ក្តៅ និងមានសុភមង្គលជានិច្ច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ ខាន់ ជេមស៍ កំពុងសាងក្តីសុខជាមួយក្រុមគ្រយសារដ៏តូចរបស់លោក ទោះបីជាមមាញឹកការងារខ្លាំងប៉ុណ្ណា ក៏រូបលោកនៅតែឆ្លៀតពេលវេលាដ៏មានតម្លៃ ជូនក្រុមគ្រួសារបស់លោក ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។ ចំណែកឯ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ ខាន់ ជេមស៍ បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដែលបង្ហាញពីសកម្មភាពលោកបាននាំកូនប្រុសឡើងឆាកច្រៀងជាមួយគ្នា ប៉ុន្តែរឿងដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍នោះ គឺកូនប្រុសរបស់តារាចម្រៀងប្រុសរូបនេះ បានបង្ហាញសមត្ថភាពរ៉េបយ៉ាងស្ទាត់ជំនាញប្រៀបដូចជាតារារ៉េបអាជីពអ៊ីចឹង ។ ក្នុងនាមជាឪពុកម្នាក់ ខាន់ ជេមស៍ បានបង្ហាញអារម្មណ៍ដោយបានបង្ហោះសារយ៉ាងខ្លីថា៖ “២នាក់កូនពូជ្រ” ។ មិនទាន់អស់ រូបលោកក៏បានបន្តបង្ហោះសារទៀតថា៖ “ជួយដាក់ពន្ទុអោយកូនប្រុសខ្ញុំផងណាបងប្អូន តើការរ៉េបបទថ្មីរបស់គាត់យ៉ាងមេចដែរ?” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

កម្រឃើញណាស់! អីយ៉ា ចំថ្ងៃសែនក្បាលទឹក អេដវីន បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយលោកប៉ា រួចភ្ជាប់សារឲ្យដឹងថា…

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងប្រុសរូបរាងសង្ហា លោក យិត មាសឧស្សាហ៍ ហៅថា អេដវីន នោះ ដែលរូបលោកពិតជាមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាមួយនឹងទេពកោសល្យខាងសម្តែង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អេដវីន ធ្លាប់តែទទួលបានតំណែកតួឯកក្នុងបរះដូងពីសំណាក់មហាជន និងអ្នកគាំទ្រយ៉ាងខ្លាំងខ្លា ប៉ុន្តែតំណែងមួយនេះត្រូវបានបាត់បង់ទៅវិញ ខណៈមួយរយៈមុនរូបលោកបានជួបនូវរឿងរ៉ាវអាស្រូវប្រើប្រាស់អំពើហិង្សាលើអតីតគូស្នេហ៍ដែលធ្វើឲ្យរូបលោក ប្តូរវាសនាពីតារាល្បីមួយរូបដែលមានមហាជនស្រលាញ់ និងគាំទ្រ បែរទៅជាធ្លាក់ដល់ចំណុចសូន្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រយៈពេលប្រមាណជាង ១ ឆ្នាំហើយ ដែលអ្នកម្តាយរបស់តារាសម្តែង អេដវីន បានទទួលមរណភាព ព្រោះតែជំងឺមហារីក ។ ក្រោយពីអ្នកម្តាយបានចែកឋានទៅ ខណៈរូបលោកជួបរឿងរ៉ាវជាច្រើនក្នុងជីវិត អេដវីន ក៏បានលេចមុខសារជាថ្មីលើវិថីសិល្បៈម្តងទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកទៅមើលជីវិឯកជនរបស់លោកឯណោវិញ អេដវីន ភាគច្រើនរូបលោកមិនសូវបានបង្ហាញពីសកម្មភាពនៃសមាជិកគ្រួសាររបស់លោកទេ ពោលគឺរូបលោកតែងតែបង្ហាញពីសកម្មភាពការងារ និងរឿងរ៉ាវស្នេហាផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើងាកទៅមើល គណនីហ្វេសប៊ុកផ្ទាល់របស់តារាប្រុសរូបនេះ គឺភាគច្រើនរូបលោកតែងតែបង្ហោះរូបភាពជាមួយនឹងអ្នកម្តាយកាលនៅរស់តែប៉ុណ្ណោះ ចំណែឯសមាជិកក្នុងគ្រួសារផ្សេងទៀត ដូចលោកប៉ា ឬបងប្អូនកម្រឃើញរូបលោកផុសណាស់ ។ ខណៈអ្នកម្តាយបានចែកឋានទៅជាង ១ ឆ្នាំហើយ ស្រាប់តែកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ ចំថ្ងៃសែនក្បាលទឹក សម្រាប់ជនជាតចិត គេក៏បានឃើញ អេដវីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងលោកប៉ា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ។ ក្នុងនោះផងដែរ តារាសម្តែងរូបនេះ ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “សែនក្បាលទឹក ជាមួយលោកប៉ា ដ៏ស្រស់សង្ហា ជាងគេលើលោកនេះ #Dad #Mom នឹកនារីដ៏ស្រស់ស្អាតម្នាក់ទៀតដល់ហើយ មួយឆ្នាំត្រឹមហើយថ្ងៃនេះដែល ស្ងាត់មិនបាន លឺសម្លេងរបស់គាត់ #But_anyway ចង់ប្រាប់ថា ជិតអស់ធូបហើយ កនយើង ស្រូតៗមោ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

គ្រឺតណាស់! អូនមែលឡា កូនស្រី នី រតនា ២ ខួប អង្គុយក្នុងឡាននិយាយរៀបរាប់រឿងរ៉ាវនៅសាលារៀនអត់បាត់មួយមាត់សោះ..(មានវីដេអូ)

ជាការពិតណាស់ លោក នី រតនា គឺជាតារាចម្រៀងប្រុសមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ប្រចាំផលិតកម្មរស្មីហង្សមាស ក្រោយពីរូបលោកបានក្លាយជាម្ចាស់ជ័យលាភី ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ១ មកម្ល៉េះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងទឹកដមសំនៀងផ្អែមស្រទន់ បកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ជាពិសេសរាល់បទចម្រៀងបែបមនោសញ្ជេតនា អាចឆក់យកការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់បាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយសារឈ្មោះល្បីល្បាញរួចមក ស្រាប់តែម្ចាស់ពានរង្វាន់រូបនេះ បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយបានកាន់ដៃនារីដ៏ស្រស់ស្អាតម្នាក់ចូលរោងការតាមប្រពៃណីខ្មែរ ដោយសព្វថ្ងៃនេះអ្នកទាំងពីរ ទទួលបានកូនស្រីម្នាក់គួរឲ្យស្រលាញ់ សម្រាប់ចំណងដៃអាពាហ៍ពិពាហ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា មមាញឹកការងារខ្លាំងយ៉ាងណាក៏ដោយ នី រតនា នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃ នាំគ្រួសារតូចរបស់លោក ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីកូនស្រីរបស់ នី រតនា និងភរិយា វិញ ដែលមានឈ្មោះថា នីវណ្ណ មែលឡា មានអាយុជាង ២ ខួបហើយ ដែលកាន់តែលូតលាស់ធំធាត់ហើយ ហើយក៏កាន់តែមានភាពស្រស់ស្អាតខ្លាំងគួរឲ្យស្រលាញ់ណាស់ ។ មួយវិញទៀត អូនមែលឡា តែងតែទទួលបានការចាប់អារម្មណ៍ និងសរសើរពីសំណាក់មហាជនជាច្រើន នៅលើបណ្តាញសង្គម ជាមួយនឹងរូបរាងដ៏គួរឲ្យក្នាញ់ ភាពឆ្លាតវៃក្រម៉ិចក្រមើលមរបស់នាងតូចនេះ ដែលតែងបានឃើញសកម្មភាពប្រចាំថ្ងៃរបស់នាងតូចតាមរយៈបណ្តាញសង្គម នានាផងដែរ ។ ចំណែកឯ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ នី រតនា បានបង្ហោះវីដេអូ អូនមែលឡា កាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយពីបានឃើញ អូនមែលឡា និយាយរៀបរាប់ពីសកម្មភាពនៅសាលារៀនមួយម៉ាត់ៗ ពិតជាឆ្លាតគួរឲ្យក្នាញខ្លាំងណាស់ ។ ក្នុងនោះផងដែរ នៅលើវីដេអូមួយនេះ ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “នាំកូនមែលជិះដើរលេងជិតៗផ្ទះ គេអង្គុយរៀបរាប់រឿងរ៉ាវនៅសាលា សំខាន់ឆ្លើយអត់បាត់មួយម៉ាត់ទេកូនម្តាយ សំដីអ្នក 2 ខួប#ounmel2years #2y5m” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ…

Read More

សោកស្តាយ! សិល្បករផ្លុំខ្លុយជើងចាស់ ហ៊ឹន សូត បានទទួលមរណភាពកាលពីយប់មិញនេះ

មហាជនដែលនិយមបទចម្រៀងបែបបុរាណ ប្រាកដណាស់ជាស្គាល់ច្បាស់ហើយលោកតា ហ៊ឹន សូត នោះ លោកតាមិនត្រឹមតែមានជំនាញផ្នែកឧនករណ៍ភ្លេងខ្មែរ តាខេ និងខ្លុយ យ៉ាងស្ទាត់ជំនាញប៉ុណ្ណោះទេ លោកតា ថែមទាំងធ្លាប់លេចមុខក្នុងបណ្តាទូរទស្សន៍ជាតិ តាមកម្មវិធីប្រពៃណីសំខាន់ៗរាប់មិនអស់ ដូចជា ស្ថានីយទូរទស្សន៍ CTN និងបាយ័នជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត លោកតាក៏ធ្លាប់ានចូលរួមសម្តែងក្នុង MV របស់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ក្នុងបទ «ខ្លុយស្នេហ៍ត្នោតទេ» កំឡុងឆ្នាំ ២០០០ ថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គេក្រឡេកឃើញកូនសិស្ស និងមហាជនជាច្រើនមានការរន្ធត់ចិត្តយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខគ្រួសាររបស់លោកតា ក្រោយទទួលដំណឹងមរណភាពកាលពីយប់មិញនេះ ដោយសារតែជរាពាធ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ សុន ស្រីពេជ្រ បានបង្ហោះសារយ៉ាងក្តុកក្តួលក្នុងចិត្តថា៖ “កូនតក់ស្លុតណាស់ប៉ាអើយ ទោះប៉ាមិនមែនជាប៉ាបង្កើតតែកូនគោរពស្រលាញ់ប៉ាណាស់ សូមអោយវិញ្ញាណក្ខ័ន្ធប៉ាទៅកាន់សុគតិភពផងចុះ ធនធានសិល្បះបាត់បង់ម្នាក់ទៀតហើយ ប៉ាល្អរបស់កូន លោកប៉ាទទួលមរណះភាពល្ងាចថ្ងៃទី12 ខែសីហា ឆ្នាំ2022 វេលាម៉ោង4” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More