លីម តិចម៉េង បង្ហាញមុខអ្នកមានគុណ ២ រូបទៀត ឈរពីក្រោយខ្នង ក្រោយខ្លួនទទួលបានជោគជ័យក្នុងជីវិត ព្រមទាំងប្រាប់ថា…

ជាការពិតណាស់ ចាប់តាំងពីថ្ងៃកំលោះតូច លីម តិចម៉េង បានក្លាយជាម្ចាស់ពានរង្វាន់ប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ រួចមក គេសង្កេតឃើញថាម្ចាស់ពានរង្វាន់រូបនេះ បានបង្ហាញវត្តមានក្នុងការចូលរួមកម្មវិធីមួយចំនួននឹងៀមច្បង ព្រមទាំងបានចូលរួមកិច្ចសម្ភាសន៍ មួយនៅក្នុងស្ថានីទូរទស្សន៍ប៉ុស្តិ៍ ហង្សមាស ថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកិច្ចសម្ភាសន៍ លីម តិចម៉េង ក៏បានបញ្ជាក់ផងដែរថា លោកមានដុង និងជំនាញផ្នែកច្រៀងតាំងពីនៅរៀនមកម្ល៉េះ ហើយ តិចម៉េង ក៏បានបញ្ឈប់ការសិក្សានៅសាកលវិទ្យាល័យត្រឹមឆ្នាំទី ៣ ដោយបញ្ហាហិរញ្ញវត្ថុ ដោយងាកមកចាប់យកអាជីពជាតារាចម្រៀងតាមហាងនានាវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណុចមួយ ក្នុងចំណោមគុណសម្បតិ្តទាំង ៥ របស់ លីម តិចម៉េង ដែលនាំឲ្យគេមានភាពជោគជ័យនោះគឺ គុណធម៌ជីវិត និងកតញ្ញូចំពោះអ្នកមានគុណក្រៅពីឪពុកម្តាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ម្ចាស់ជ័យលាភី បានបង្ហោះសារនៅលើបណ្តាញសង្គម រំលឹកគុណដល់បុគ្គលមួយរូប ដែលបានជួយលោកឲ្យស្គាល់វិថីសិល្បៈ ក្រោយពីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលថ្មី បានប៉ុន្មានថ្ងៃមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ តិចម៉េង បានសរសេររៀបរាប់ឲ្យដឹងថា៖ “ចាំខ្ញុំបន្តិចណាបងតិចទៀតខ្ញុំនឹងទៅរកបងដល់ផ្ទះដើម្បីសម្តែងការអរគុណដ៏ធំធេងរបស់បង ReNo Chhim Phi Ruk គ្មានបងគ្មាន Room42 កន្លែងដែលផ្តល់បទពិសោធគ្រប់យ៉ាងក្នុងវិស័យសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មានបងខ្ញុំមិនស្គាល់ពាក្យថាតស៊ូ គ្មានបងប្អូនគ្មានថ្ងៃនេះទេ តែគួអោយស្តាយពេលនេះបែជាគ្នានវត្តមានបងនៅ មិនមែនបងប្អូនសាច់ញាតិទេ តែនៅក្នុងចិត្តប្អូន បងគឺជាបងប្រុសបង្កើតរបស់ប្អូនជារាងរហូត” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំលងបានប៉ុន្មានម៉ោង នាថ្ងៃទី០២ ខែកញ្ញា នេះដដែរ ម្ចាស់ពានរង្វាន់រូបនេះ បានធ្វើតាមសន្សាយខ្លួនហើយ ដោយរូបគេបានទៅដល់ផ្ទះអ្នកមានគុណរូបនោះ អ្វីដែលមហាជនឃើញហើយរំជួលចិត្តនោះ តិចម៉េង បានយកបានដែលខ្លួនបានឈ្នះពីការប្រឡងចម្រៀងនោះ…

Read More

ដឹងតែកក្រើកហើយ! ផលិតកម្ម Galaxy Navtra ត្រៀមថត MV អ្នករាំ ៥០០ នាក់ សម្លៀកបំពាក់បែបប្រពៃណីខ្មែរដូចៗគ្នា ស្រស់ៗណាស់..(មានវីដេអូ)

កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ខាងផលិតកម្ម Galaxy Navatra បានបង្ហាញសកម្មភាពថត MV របស់ខ្លួនត្រៀមបម្រើអារម្មណ៍ទស្សនិកជន នារដូវភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឲ្យចាប់អាមរ្មណ៍នោះ គឺសកម្មភាពនោះ គេបានសម្គាល់ឃើញថា មានស្រីស្អាតរហូតដល់ទៅចំនួន ៥០០ នាក់ ស្លៀកពាក់បែបប្រពៃណីខ្មែរបានយ៉ាងស្អាត គួរឲ្យគយគន់ខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សកម្មភាពថត MV មួយនេះបានធ្វើឡើងនៅអាគារ Diamond City Hall មឈ្ឈមណ្ឌលកោះពេជ្រ ដោយក្នុងនោះមានបទចម្រៀងជាច្រើនបទ ហើយមានគ្រប់ទម្រង់សម្រាប់បម្រើអារម្មណ៍ពុកម៉ែបងប្អូន និងទស្សនិកជនជាច្រើន នារដូវកាលភ្ជុំបិណ្ឌខាងមុខនេះតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែពិសេសទៀតនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហាញមុខផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារខាងផលិត ក៏ដូចជាតារាសម្តែងទាំងអស់យ៉ាងសប្បាយរីករាយ ដោយសកម្មភាពថតនោះ បានធ្វើឡើងតាំងពីព្រឹករហូតដល់ទៀបភ្លឺឯណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានភ្ជាប់សារអមដោយរូបភាពជាច្រើនសន្លឹក បែបនេះថា៖ “ភាពរីកចម្រើនគ្រប់វិស័យសិល្បៈវប្បធម៌ រួមគ្នាដើម្បីសិល្បៈវប្បធម៌យើង គ្រប់ការងារដឹកនាំទាំងអស់ ត្រូវតែមានភាពម្ចាស់ការ ការងារសិល្បៈ មិនបានចំណេញថវិកានោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទេ ក៏ប៉ុន្តែយើងត្រូវតែប្រឹងប្រែង ដើម្បីអភិវឌ្ឍន៍ ភាពរីកចម្រើន ជាមួយនឹងប្រទេសជាតិដែលកំពុងតែរីកចម្រើន គ្រប់វិស័យ គ្រប់យ៉ាងបើមានកំហុស សូមរិះគន់ដើម្បីស្ថាបនា ទៅរកចំណុចដែលត្រឹមត្រូវ ក្រុមការងារនិងប្រឹងកែតម្រូវ ខ្ញុំដឹងថាមិនអាចល្អឥតខ្ចោះនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានតែការប្រឹងប្រែងកែប្រែ តស៊ូព្យាយាម កែតម្រូវប៉ុណ្ណោះទើបទទួលបានលទ្ធផល នេះជាសមិទ្ធផលមួយសម្រាប់ជីវិតខ្ញុំ ដែលអាចធ្វើវាបានយ៉ាងលំបាក។ សិល្បៈរបស់យើងត្រូវតែប្រកួតប្រជែងជាមួយ ពិភពលោក សាមគ្គីភាព ការប្ដេជ្ញាចិត្តគង់ថ្ងៃណាមួយមានឱកាស ។” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកទៅមើល អ្នកនិពន្ធបទចម្រៀង និងនិពន្ធភ្លេងដ៏ល្បីឈ្មោះ…

Read More

លីម តិចម៉េង មានហ្វេនៗរាប់រយនាក់ រត់តាមចោមរោម ឡើងផ្អើលពេញផ្សារ បង្ហាញការស្រលាញ់ដល់លោកយ៉ាងខ្លាំង…(មានវីដេអូ)

មហាជនជាច្រើនដែលនិយមទស្សនាការប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានដឹងរួចមកហើយថា កំលោះតូច លីម តិចម៉េង គឺជាម្ចាស់ពានរង្វាន់នារដូវកាលទី ៤ នេះ ជាមួយរង្វាន់ជាទឹកប្រាក់រហូតដល់ ១០០ លានរៀល ព្រមទាំងក្លាយខ្លួនជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស ថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ម្ចាស់ពានរង្វាន់រដូវកាលទី ៤ លីម តិចម៉េង មានសន្ទុះការគាំទ្រ ព្រមទាំងមានប្រជាប្រិយភាពខ្លាំងក្លាដូចទឹកបាក់ទំនប់ តាំងពីមិនទាន់ចេញលទ្ធផលមកម្ល៉េះ ដោយរូបលោកមានអ្នកគាំទ្រពេញស្ទូឌីយោប្រឡង រាល់សប្តាហ៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីក្លាយខ្លួនជាម្ចាស់ពានរង្វាន់រដូវកាលទី ៤ មក កំលោះតូច លីម តិចម៉េង បានបង្ហាញវត្តមានក្នុងការចូលរួមកម្មវិធីមួយចំនួននឹងរៀមច្បង ព្រមទាំងចូលរួមកិច្ចសម្ភាសន៍មួយនៅក្នុងស្ថានីទូរទស្សន៍ប៉ុស្តិ៍ ហង្សមាស ថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ ថ្មីៗមកនេះ គេបានសង្កេតឃើញរូបលោក បានលេខមុខក្នុងកម្មវិធីសាធារណៈជាលើកដំបូង ក្នុងផ្សារទំនើបមួយកន្លែង ដោយបានឃើញមានអ្នកគាំទ្រយ៉ាងច្រើនកុះករ រង់ចាំទទួលចង់ឃើញពីសំណាក់ អ្នកមានវត្តមាននៅទីនោះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅលើបណ្តាញសង្គម TikTok មានគណនីមួយឈ្មោះថា Candybabysweetii បានបង្ហោះវីដេអូរបស់ លីម តិចម៉េង ដែលឃើញអ្នកគាំទ្រជាច្រើនភ្លូកទឹកភ្លូកដីរត់តាមរោមលោកឡើងផ្អើលផ្សារ បង្ហាញការស្រលាញ់គាំទ្រខ្លាំងក្លាចំពោះរូបលោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៀតសោត តាមរយៈវីដេអូមួយនេះ បានចែកចាយពាសពេញបណ្តាញសង្គម ព្រមទាំងមានអ្នកគាំទ្រមួយចំនួន បានចាំហែរហម ដោយត្រូវបានក្រុមការងារហ៊ុំព័ន្ធ លោក លីម តិចម៉េង ដែលសកម្មភាពបែបនេះ កម្របានឃើញណាស់ ដោយមិននឹកស្មានថា ប្រជាប្រិយភាពរបស់លោក ហាក់លោតខ្លាំងដល់ថ្នាក់ហ្នឹងសោះ ទោះបីជាត្រឹមរយៈពេលខ្លីក៏ដោយ ៕ ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូទី១ ។ ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូទី២ ។

Read More

ស្អាតៗណាស់! អីយ៉ា ស្រីអ៊ីត និងកូនស្រីបណ្តូលចិត្ត ស្រីណាន តុបតែងខ្លួនក្នុងឈុតកូនក្រមុំ ប្រជែងសម្រស់គ្នា…(មានវីដេអូ)

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ស្រី អ៊ីត ដែលមានឈ្មោះពិតថា អ្នកនាង សេន ចិន្តា ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះយ៉ាងខ្លាំង ជាមួយសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ កំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយរីករាយ ក្អាកក្អាយ រំសាយអស់ភាពកង្វល់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត តារាកំប្លែងស្រីរូបនេះ ក៏មានកូនស្រីបណ្តូលចិត្តតែម្នាក់ឈ្មោះថា ង៉ា ស្រីណា ដែលទទួលបានការចិញ្ចឹមបីបាច់ ទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្តាយជាទីស្រលាញ់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ ម្តាយកូនទាំងពីរនាក់នេះ តែងតែថតរូបង្ហាញពីស្នាមញញឹម យ៉ាងមានក្តីសុខ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្អួតសម្រស់ដែលប្រៀបដូចជាបងប្អូនឲ្យបណ្តាអ្នកគាំទ្របានឃើញជារឿយៗមកនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ង៉ា ស្រីណាន ក៏ជាក្មេងស្រីមួយរូបដែលមានទឹកដមសំឡេងពីរោះខ្លាំង កាលពីកន្លងទៅនេះ ក្មេងស្រីរូបនេះ ក៏ធ្លាប់បានឡើងឆាកប្រឡងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយ ទោះបីជាមិនទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែក្មេងស្រីរូបនេះ ត្រូវបានគេសង្កេតឃើញថា នាងតែងតែបង្ហាញមុខនៅលើណ្តាញសង្គម តាមរយៈការច្រៀង និងសម្តែងក្នុងវីដេអូជាច្រើនមកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗមកនេះ គេបានឃើញម្តាយកូន ស្រី អ៊ីត និង ស្រីណាន បានទទួលការងារថតឲ្យសម្អាងការមួយ ដែលបានតុបតែងខ្លួនក្នុងឈុតកូនក្រមុំ ប្រជែងសម្រស់គ្នា ពិតជាស្រស់ស្អាតខ្លាំង ធ្វើឲ្យហ្វេនៗឃើញហើយសរសើរគ្រប់ៗគ្នាមិនដាច់ពីមាត់ឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

អស់ទាស់! លីម តិចម៉េង បង្ហាញខ្លួន ក្នុងកម្មវិធីដំបូង មានអ្នកគាំទ្រច្រើនកុះករពេញផ្សារទំនើប ដូចទឹកបាក់ទំនប់….(មានវីដេអូ)

ជាការពិតណាស់ ការប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានរកឃើញម្ចាស់ជ័យលាភីហើយ ក្រោយឆ្លងកាត់ការប្រកួតប្រជែងអស់ជាច្រើនសប្តាយ៍កន្លងមកនេះ ដោយបានទៅលើកំលោះតូច លីម តិចម៉េង មកពីខេត្តកំពង់ចាម ដែលទទួលរង្វាន់ដល់ទៅ ១០០ លានរៀល ព្រមទាំងក្លាយខ្លួនជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង ម្ចាស់ពានរង្វាន់រដូវកាលទី ៤ លីម តិចម៉េង មានសន្ទុះប្រជាប្រិភាព ការគាំទ្រយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ តាំងពីមិនទាន់ចេញលទ្ធផលមកម្ល៉េះ ដោយរូបលោកមានហ្វេនៗចាំគាំទ្រពេញៗស្ទូឌីយោប្រឡង ប្រចាំសប្តាហ៍តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២២ នាម្សិលមិញនេះ មានកម្មវិធីដំបូងរបស់ លីម តិចម៉េង ដោយមានអ្នកគាំទ្រជាច្រើនជាច្រើន ឃើញហើយញាក់សាច់ មិនចាញ់តារាចម្រៀងរៀមច្បងល្បីៗប៉ុន្មានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងវីដេអូនោះ គេបានឃើញសកម្មភាពដើរទៅឆាក ក៏មានហ្វេនៗនៅចាំស្រែកហូរ យ៉ាងច្រើនកុះករ ភ្លូកទឹកភ្លូកដីធ្វើឲ្យមហាជនចាប់អារម្មណ៍មិនធម្មតាទេ ព្រោះទើបនឹងក្លាយជាតារាមិនប៉ុន្មានផង ចុះទម្រាំងច្រើនខែច្រើនឆ្នាំទៀត តិចម៉េង អាចមានលទ្ធភាពក្លាយជាតារាល្បីប្រចាំប្រទេសក៏ថាបានដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More