កូនខ្មែរជួយស៊ែរផង! ព្រះពុទ្ធប្បដិមាឆ្លាក់ជាប់ជញ្ជាំងភ្នំសំពៅ ដ៏ធំមហិមានៅបាត់ដំបង កំពុងបង្ហាញសម្រស់នឹងធម្មជាតិស្អាតក្រៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះពុទ្ធប្បដិមាដ៏ធំមហិមាចំនួន ៣ ព្រះអង្គ ដែលជាស្នាដៃរបស់កូនខ្មែរឆ្លាក់ដោយដៃជាប់ជញ្ជាំងភ្នំសំពៅ ក្នុងទឹកដីខេត្តបាត់ដំបង បន្ទាប់ពីសាងសងអស់រយៈពេលជាច្រើនឆ្នាំមក ពេលនេះជិតរួចរាល់ជាស្ថាពរហើយ ដែលមានទីតាំងជាក់ស្តែងស្ថិតនៅក្នុងតំបន់រមណីយដ្ឋានធម្មជាតិ ក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និង មានចម្ងាយប្រមាណជា ១២ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តបាត់ដំបង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតនៅក្នុងទម្រង់ ព្រះពុទ្ធទ្រង់ប្រសូត ព្រះពុទ្ធទ្រង់ត្រាស់ដឹង និង ព្រះពុទ្ធទ្រង់ចូលព្រះនិព្វាន ដែលខាងក្រោមជាខឿនព័ទ្ធជុំវិញបល័ង្កធ្វើអំពីបេតុង មានកម្ពស់ជាង ៣០ ម៉ែត្រ ទទឹងជាង ៤០ ម៉ែត្រ ព្រះពុទ្ធប្បដិមាទាំង ៣ ព្រះអង្គនេះ កំពុងបង្កប់នៅទិដ្ឋភាពយ៉ាងស្រស់ស្អាត ត្រដែតត្រដឹម ជាពិសេសក្នុងនារដូវវស្សានេះ រឹតតែបានរំលេចឱ្យឃើញនូវទិដ្ឋភាពមួយដ៏ល្អផូរផងមួយថែមទៀត ដោយមានដើមឈើដុះព័ទ្ធជុំវិញ លម្អទៅដោយផ្កាចម្រុះ រួមផ្សំជាមួយនឹងទេសភាពព្រៃព្រឹក្សានានានៅភ្នំសំពៅ បង្កើតបានជាទស្សនីយភាពគយគន់មិនចេះជិនណាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ការចាប់ផ្តើមកសាងព្រះពុទ្ធប្បដិមានេះ ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងកំលុងឆ្នាំ ២០០២ ក្នុងគម្រោងបញ្ចប់នៅឆ្នាំ ២០០៩ ដោយហេតុតែជួបប្រទះទៅនឹងភាពលំបាកច្រើនពេក ជាពិសេសថ្មភ្នំសំពៅតែម្តងមានលក្ខណៈផុយស្រួយធ្វើឱ្យជាងពិបាកក្នុងការដាប់ឆ្លាក់ ទើបត្រូវពន្យារពេលបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ ២០២១ នេះវិញ ៕

Read More

អស្ចា រ្យណាស់ សមជាស្នាដៃខ្មែរមែន!! នាឡិកាដៃផលិតដោយកូនខ្មែរម៉ូដែល «ថ្មបាយក្រៀម» មានតែបីទេក្នុងលោក ឯត.ម្លៃវិញគឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈផេកផ្លូវការរបស់នាឡិកាដៃ ប៊្រេនម៉ាក Pu Watch Cambodia បានឲ្យដឹងថា៖ «ថ្មបាយក្រៀម ជានាឡិកាដែលឆ្លាក់ប្រើពេល ២ឆ្នាំសម្រាប់ឆ្លាក់ពេញមួយនាឡិកាបែបចម្លាក់បុរាណខ្មែរ, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទះខាងក្នុងយកតាមថ្មបាយក្រៀមរបស់កម្ពុជា ដែលជាភាពថិតថេរគង់វងរបស់ប្រសាទបុរាណខ្មែរ»។ លោក សែត ពិ​ទូ ស្ថាបនិក​ក្រុមហ៊ុន​នាឡិកា​ម៉ាក «​ពូ​» បាន​បង្ហើបប្រាប់សារព័ត៌មានឲ្យបានដឹងថា​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ចំពោះម៉ូដែលនេះ គឺមានឈ្មោះថា «​ថ្មបាយក្រៀម​»​ ហើយ​ផលិត​តែ​ចំនួន ៣គ្រឿង ខណៈ​ចំនួន២គ្រឿងបាន​លក់​ចេញ​រួចហើយ នៅសល់តែ១គ្រឿង​ប៉ុណ្ណោះ។ ម៉ូ​ដែល​ថ្មី ប្រភេទ​ថ្ម​បាយ​ក្រៀម​នេះ ១គ្រឿង ត.ម្លៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣​ម៉ឺន​ដុល្លារ មានត.ម្លៃថ្លៃ ដោយសារ​វា​ជា​ប្រភេទ​នាឡិកា​ស៊េរី​ Limited Edition ហើយ​វា​ជា​និមិត្តសញ្ញា​នៃ​ភាពរឹ ងមាំ ឋិតថេរ​គង់វង្ស​យូរអង្វែង ដូចជា​ប្រវត្តិ​នៃ​ឈ្មោះ​ថ្ម​បាយ​ក្រៀម​ខ្មែរ​នេះ​តែម្តង​។ ​សម្រាប់​អតិថិជន​ថ្មី ប្រសិនជា​ចង់បាន​គឺ​ត្រូវ​រង់ចាំ​រយៈ​ពេល​ដល់​ទៅ ២ឆ្នាំឯណោះ​ ទើបបាន​ពាក់ ព្រោះថា​ត្រូវការ​ពេល​សមស្រប​បែបនេះ ទើប​​អាច​ផលិត​បាន​នូវ​ផលិត​ផល​ល្អ​នេះ​»​។(សូមទស្សនាវីដេអូនៅខាងក្រោម)

Read More