ដូចពាក្យចាស់ខ្មែរពោលថា «ខឹងខុស ខឹងខាត ខឹងខូច» និងដូចពាក្យមួយទៀតពោលថា «ឆ្កួតមានបី៖ ឆ្កួតស្រី ឆ្កួតស្រា ឆ្កួតល្បែង»។ ពាក្យចាស់ខ្មែរនិយាយប្រៀងប្រដៅពិតជាមិនខុសមែន។
ថៃ៖ ជាក់ស្ដែង មានកូនប្រុសចិត្តខ្លាំងម្នាក់ បានបើកឡានស៊េរីទំនើប ទៅបុកនឹងស្ពាន ហើយចាក់សាំងដុតចោលតែម្ដង ដោយដើមសុំលុយឪពុកម្ដាយអោយថ្លៃសុីគេមិនបាន។ ដែលហេតុការណ៏នេះ បានកើតឡើងក្នុងប្រទេសថៃ។
បើយោងតាមសារព័ត៌មាន Thairath បានរាយការណ៍ថា រថយន្តនោះម៉ាក Mercedes BenzCLS 250 CDI ពណ៌ខ្មៅ ផលិតឆ្នាំ ២០១២ បានបើកទៅបុកនឹងស្ពាន រួចម្ចាស់រថយន្តចាក់សាំងដុតកម្ទេច ប៉ុន្តែសំណាងល្អ ត្រូវបានអ្នកពន្លត់អគ្គីភ័យបានពន្លត់ អស់ផ្នែកខាងមុខទាន់ ទើបមិនអាចរាលដាលទោក្រោយទៀតបាន។
ជនចិត្តស្រាល មិនគោរពឪពុកម្ដាយនោះឈ្មោះ Kittisak បានផឹកសុីនៅក្លឹប Tawan Daeng អស់ប្រាក់ចំនួន ៥ ០០០បាត (ប្រមាណ ១៦០ដុល្លារ) ។ ដោយសារតែខ្វះខាតលុយ ទើបបើកឡានមកសុំឪពុកម្ដាយ ប៉ុន្តែមិនបានក៏កើតចិត្តក្ដៅក្រហាយបែបនេះតែម្ដង។
ចំណែកឪពុកក្មេងទំនើង រូបនោះជាអ្នករកស៊ីអចលនទ្រព្យម្នាក់ ហើយបដិសេធមិនជួបផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានឡើយ ដោយគ្រាន់តែនិយាថា កូនរបស់លោក កំពុងតែមានជំងឺផ្លូវចិត្ត ឆេវឆាវ ហើយចូលចិត្តបង្កបញ្ហា ៕