រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នា បណ្ដាលអោយស្លាប់និងរបួសមនុស្សចំនួន…

ត្បូងឃ្មុំ៖ កាលពីថ្ងៃទី០៩ ខែធ្នូ ២០២០ លោកតាវ័យ៨៦ឆ្នាំម្នាក់បានស្លា.ប់.បាត់.បង់ជីវិត និងមនុស្ស៤នាក់ផ្សេងទៀតរបួ.សធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះ.ថ្នា.ក់ចរាចរណ៍រវាងរថយន្ត និងរថយន្តនៅចំណុចផ្លូវបំបែកជាបួន,ស្ថិតនៅភូមិត្រពាំងដុំ,ឃុំស្រឡប់,ស្រុកត្បូងឃ្មុំ,ខេត្តត្បូងឃ្មុំ ផ្លូវទៅសាលាខេត្តត្បូងឃ្មុំ។

គ្រោះ.ថ្នា.ក់នេះបង្កឡើងរវាងរថយន្តម៉ាកម៉ាស់ស្តា(Mazda) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2A-2877 បើកបរដោយឈ្មោះ នូ ភារម្យ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិសួងលិច,សង្កាត់សួង,ក្រុងសួង,ខេត្តត្បូងឃ្មុំ(របួ.សធ្ងន់) និងយន្តសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2-7450 ជិះគ្នា២នាក់បើកបរដោយឈ្មោះ ស្រឿន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកញ្ចុំ,ឃុំកញ្ចុំ,ស្រុកពារាំង,ខេត្តព្រៃវែង(របួ.សធ្ងន់)។

រថយន្តម៉ាស្តាដឹកមនុស្សចំនួន៣នាក់ ក្នុងនោះរួមមាន១-ឈ្មោះជា លាងយ៉េង អាយុ៥៦ឆ្នាំនៅភូមិសួងលិច,សង្កាត់សួង,ក្រុងសួង,ខេត្តត្បូងឃ្មុំ(របួ.សស្រាល),២-ឈ្មោះជា ហ៊ាង ភេទស្រី អាយុ១២ឆ្នាំ នៅភូមិវាលតូច,ឃុំសេដា,ស្រុកតំបែរ,ខេត្តត្បូងឃ្មុំ(របួ.សស្រាល),៣-ឈ្មោះប៊ុន ជាង ភេទប្រុស អាយុ៨៦ឆ្នាំ នៅភូមិវាលតូច ឃុំសេដា,ស្រុកតំបែរ,ខេត្តត្បូងឃ្មុំ (ស្លា.ប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យត្បូងឃ្មុំ)៕

Related posts

Leave a Comment