ស៊ែរបន្ទាន់ ! បុរសពីនាក់លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក មកផ្ទះនៅស្រុក សំពៅលូន ខេត្តបាត់ដំបង

បាត់ដំបង៖កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងចំនួន២នាក់ បានលីឥវ៉ាន់ឆ្លងអូរព្រំដែន ដែលទើបត្រឡប់មកពីប្រទេសថៃ ដែលមានរោគសញ្ញាសង្ស័យ ប៉ុណ្ណោះ ហើយបានរត់ចេញពីមណ្ឌលចត្តាឡីស័កកម្រិតមួយ នៅសាលាបឋមសិក្សាហ៊ុនសែន ជ្រៃសីមា ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានអោយដឹងថា ក្រោយទទួលព័ត៌មាន នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការស្រាវជ្រាវរកឃើញ វិញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩៖៨នាទី ។

បុរសទាំង២នាក់ នេះ ឈ្មោះ សុខ រិទ្ធី អាយុ៤១ឆ្នាំ និង ឈ្មោះ ញ៉ង់ គន្ធា អាយុ៤០ឆ្នាំ ដោយអ្នកទាំង២ មានទីលំនៅក្រុមទី៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

បន្ទាប់ពីរកឃើញមុខសញ្ញាសង្ស័យនេះ ក៏មានការពិនិត្យដោយលោក ទេព ផល្លា ប្រធាន OD ប្រចាំការស្រុកសំពៅលូន , លោក ស្រែ ឡឺត មន្ត្រីចត្តាឡីស័ក និង លោក វ៉ាន់ ប៉ូឡូ មន្ត្រីចត្តាឡីស័ក ។

របាយការណ៍ដដែល បន្តថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យ ឃើញមានលទ្ធផល គឺ ឈ្មោះ សុខ រិទ្ធី មានកម្ដៅ៣៦.៩អង្សារ និង ឈ្មោះ ញ៉ង់ គន្ធា មានកម្ដៅ៣៦.៩អង្សារ ។ បន្ទាប់ពីទទួលបានលទ្ធផល លោក ទេព ផល្លា ប្រធាន OD ស្រុកសំពៅលូន បានអប់រំណែនាំឱ្យពួកគាត់ទាំងពីរនាក់ ធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគាត់ដោយខ្លួនឯង ហើយអោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ប្រភពពីបងប្រុស ៖ Chhaya Neat

Related posts

Leave a Comment