ផ្អែមល្ហែមដល់ហើយ !! ស្រឡាញ់គ្នាបាន ៥ ឆ្នាំ ម៉ាដូណា ជូនពរគូស្នេហ៍មួយកប់ស៊េរី ក្នុងថ្ងៃខួបកំណើត

មិនខុសពីគូស្នេហ៍បុរសនារីនោះឡើយ កាលពីថ្ងៃទី ០៥ កន្លងទៅនេះជាថ្ងៃខួបកំណើតរបស់គូស្នេហ៍ តារាពហុជំនាញ ម៉ាដូណា បានបង្ហាញភាពផ្អែមល្ហែមជាមួយនឹងពាក្យពេចន៍ជូនពរ ស្តាប់ហើយពិតជាលើសជាតិស្ករតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះមិនបានរៀបចំពិធីជប់លៀងជួបជុំមិត្តភក្តិដូចរាល់ឆ្នាំឱ្យគូស្នេហ៍ក៏ពិតមែន តែនៅក្នុងឆ្នាំនេះ ម៉ាដូណា ក៏មិនភ្លេចនឹង Surprise នំខួបកំណើតឱ្យដៃគូរបស់ខ្លួនរួមជាមួយនឹងការជូនពរដែលស្តាប់ហើយពិតជារឹងខ្លួនជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Happy birthday to my darling សូមឱ្យបងជាប់ស្នេហ៍ស្រីតូចច្រឡឹងម្នាក់នេះអស់មួយជីវិត ស្រឡាញ់ honey ខ្លាំងណាស់» ។ នេះជាពាក្យពេចន៍ជូនពររបស់ ម៉ាដូណា ទៅកាន់លោក ហេង ទ្រី ជាគូស្នេហ៍ ។ ងាកមកគូស្នេហ៍របស់ ម៉ាដូណា ឯណេះវិញ បានបង្ហាញក្តីរំភើបជាមួយនឹងការតបវិញថា «នំដែលខ្ញុំគិតថាសំខាន់បំផុតសម្រាប់ខ្ញុំ អរគុណប្រពន្ធសម្លាញ់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះចំណងស្នេហ៍របស់ ម៉ាដូណា និង លោក ហេង ទ្រី មានរយៈពេល ៥ ឆ្នាំហើយ ប៉ុន្តែចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែស៊ីជម្រៅមិនខុសពីប្តីប្រពន្ធខុសភេទនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកលោក​ ហេង ទ្រី ធ្លាប់បញ្ជាក់ជំហរ ថានឹងស្រឡាញ់គ្នារហូតដល់ថ្ងៃស្លាប់ ។ ក្រោពីការជូនពរឱ្យលោក ហេង ទ្រី នៅក្នុងថ្ងៃកំណើត ក៏មានការជូន ពរពីសំណាក់មិត្តភក្តិ ឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត ៕

Related posts

Leave a Comment