ក្រកុំអស់សង្ឃឹម ! ពីរឆ្នាំមុន ចិញ្ចៀនភ្ជាប់ពាក្យមួយវង់តម្លៃ 100$ ក៏គ្មានលុយទិញ តែបច្ចុប្បន្ននេះ មានអ្វីៗគ្រប់យ៉ាង ធ្វើឲ្យប្រពន្ធពោលពាក្យថា…

សុភាសិតខ្មែរមួយពោលថា៖ «បើមានកុំអាលអរ បើក្រកុំអាលភ័យ»។ សុភាសិតខ្មែរមួយនេះមានន័យថា៖ ក្នុងឆាកជីវិតរបស់មនុស្សតែងតែមានឡើងមានចុះ។ អនាគតគឺមើលមិនឃើញឡើយ។ បើអ្នកមាននៅថ្ងៃនេះ សូមកុំអាលអរពីព្រោះថាអ្នកមិនដឹងថាមានអ្វីនឹងកើតឡើងនៅថ្ងៃខាងមុខនោះទេ។

ដូច្នេះហើយ អ្នកត្រូវតែខិតខំតទៅទៀត។ បើអ្នកក្រវិញ ចូរកុំអាលអស់សង្ឃឹម។ អ្នកក្រនៅថ្ងៃនេះមិនមានន័យថាអ្នកក្ររហូតនោះទេ។ អ្នកនៅតែខិតខំប្រឹងប្រែដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក។ ជារួម មិនថាអ្នកមានឬក្រ អ្នកត្រូវតែខិតខំ។ គ្មានអ្នកណាអាចដឹងពីអនាគតបានទេ។

បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ ហែម ធឿន បានបង្ហោះសារថា “កាលពីរឆ្នាំមុនថ្ងៃទី14.06.2018មកដល់ពេលនេះយើងបានចាប់ដៃគ្នា កសាងជាគ្រួសារមួយ ហើយអ្វីដែលបងនឹកស្មានមិនដល់ថាពួកយើង ដើរបានដល់ចំនុចដែលហួសពីការរំពឹងទុក រំលឹក កាលពី2ឆ្នាំមុន សូម្បីតែ ចិញ្ចៀនភ្ជាប់ពាក្យមួយវង់តម្លៃ100 $ បងគ្មានលុយទិញអោយអូនពាក់ តែ

មកដល់បច្ចុប្បន្ននេះបងអាចរកអ្វីៗអោយអូនបានទាំងអស់ បងមិននឹកស្មានថាខ្លួនឯងមានសមត្តភាព អាចរក លុយ ឡាន ផ្ទះ និងសុភមង្គលក្នុងគ្រួសារបានត្រឹមរយះពេលខ្លីត្រឹមពីរឆ្នាំ ប៉ុណ្ណោះ បងអរគុណដែលអូននៅក្បែរបងរហូតមក អរគុណឪពុកម្តាយទាំងសងខាង

Related posts

Leave a Comment