លោកស្រី ទ្រី ដាណា ដែលជាបុគ្គលជោគជ័យម្នាក់ នៅក្នុងវិស័យអនឡាញ ។ លោកស្រី បានធ្វើឲ្យមហាជនជាច្រើន គោរពស្រលាញ់ និងចូលចិត្តលោកស្រី ជាពន់ពេក ដោយសារតែ លោកស្រី គឺជាមនុស្សស្រីម្នាក់ ដែលមានចិត្តមេត្តា សន្តោសប្រពៃ ចេះចែករំលែក និងការលើកទឹកចិត្ត ចំពោះអ្នកក្រខ្សត់ ។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកស្រីបានឃើញលោកយាយកម្សត់ម្នាក់ ដែលរស់នៅលំបាកវេទនាខ្លាំងមែនទែន ព្រោះថាគាត់ ត្រូវចិញ្ចឹមបីបាច់ចៅដល់ទៅបីនាក់ ដោយការដើររើសអេតចាយ និង បេះបន្លែបន្តិចបន្តួច យកមកលក់ ដើម្បីចិញ្ចឹមចៅរបស់គាត់។
គ្រាន់តែបានឃើញដូចនេះ លោកស្រី ទ្រី ដាណា បាននាំយកថវិកា មួយចំនួនទៅជូនលោកយាយ អមជាមួយនឹងស្បៀងអាហារថែមទៀតផង។ លោកស្រី ទ្រី ដាណា បានរៀបរាប់ថា “អាណិតណាស់លោកយាយ អាយុ ៧២ឆ្នាំហើយ នៅដើររើសអេតចាយ បេះបន្លែមកចិញ្ចឹមចៅស្រី ៣នាក់ លោកយាយនៅកំពង់សឹង ខេត្តព្រៃវែង។
លោកស្រី បានបន្ថែមទៀតថា “នាងខ្ញុំ និងស្វាមី បានជូនថវិកា ១០០០$ និងគ្រឿងឧបភោគបរិភោគ មានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ធុងទឹក មុង កន្ទេល ខ្នើយ ភួយ និងគ្រឿងទេសមួយចំនួនទៀត ដើម្បីលោកយាយបានដោះស្រាយជីវភាពជាមួយចៅៗ។ អាណិតក្មេង មិនបានរៀនស្រួល ឪពុកស្លា.ប់ចោល ហើយម្ដាយក៏ក្រខ្សត់ គ្មានលទ្ធភាពចិញ្ចឹម នាងខ្ញុំផ្ដល់ថវិកាខ្លះជូនពួកគាត់ ដើម្បីទិញសៀវភៅរៀន ។ តស៊ូទៅក្មួយៗ ជីវិតមិនមែនសុទ្ធតែល្អទេ គឺមានតែទ្រាំ ខំប្រឹង ទើបអនាគតផ្លាស់ប្ដូរ”។