ភ្នំពញេ ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សន៍ស្ទើរទាំងអស់នៅកម្ពុជា។
យ៉ាងណាមិញក្នុងនោះដែរប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មួយប្រយោគដែលបានថ្លែងនៅកាលពីព្រឹកមិញបានធ្វើឲ្យប្រជាជនមានអារម្មណ៍ពេញចិត្ត កក់ក្តៅ និងរំភើបចិត្តយ៉ាងខ្លាំងក្រោយសម្តេចមានប្រសាសន៍ថា « វ៉ាក់សាំងកូវីដ-១៩ មកដល់កម្ពុជាពេលណានោះ គឺមិនទាន់ដឹងនៅឡើយទេ តែវ៉ាក់សាំងដែលកម្ពុជាទទួលយក និងបញ្ជាទិញ គឺធ្វើឡើងចំពោះតែវ៉ាក់សាំងណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ កម្ពុជាមិនមែនជាកន្លែងសាកល្បងវ៉ាក់សាំង ឬជាធុងសំរាមនោះឡើយ»។
សម្តេចតេជោ បញ្ជាក់ថា កម្ពុជាបានត្រួតត្រាសភាពការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាបានហើយ ប៉ុន្តែមិនទាន់បញ្ចប់នោះទេ ហើយលើសពីនេះ គឺមិនអាចមិនអាចប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះ មុនថ្ងៃទី១១មករា ដែលត្រូវជាថ្ងៃប្រឡងបាក់ឌុបនោះបានឡើយ។ សម្តេចបន្តថា តាមការពិចារណា ការប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះ គឺអាចនឹងធ្វើឡើងនៅក្រោយថ្ងៃ២០មករាឯណោះ៕