អបអរសាទរអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់ ដែលឆ្លងក្នុងសហគមន៍ និងអ្នកដំណើចូលមកកម្ពុជាចំនួន ២នាក់ បានជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះហើយ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ០៧នាក់ បានជាសះស្បើយ (អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចំនួន ០៥នាក់ និងអ្នកដំណើចូលមកកម្ពុជាចំនួន ២នាក់) ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ ៕

Related posts

Leave a Comment