នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ នេះបន្ទាប់ពីមានអ្នករងគ្រោះចំនួន១៣១ នាក់ ដែលក្នុងនោះមាន៨នាក់បានស្លាប់ ដោយសារពុលស្រាស និងស្រាថ្នាំរួចមក ស្រាប់តែអាជ្ញាធរទូទាំងខេត្តកំពង់ឆ្នាំង បានធ្វើការរឹបអូសយកបាន មេស្រាស និងស្រាថ្នាំចំនួន ៣៨៩៥លីត្រ និង ៥៣២កាន យកមកចាក់បំផ្លាញចោល។ ដែលការធ្វើឡើងនេះគឺក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
គួរជម្រាបផងដែរថា ករណីពុលស្រាសនេះគឺបានកើតឡើងកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបង្កឲ្យមានមនុស្សពុល និងស្លាប់ជាច្រើននាក់។