សង្សាច្រើនគួរសម !! ជីវិតសិល្បៈជោគជ័យ ប៉ុន្តែ Ploy Chermarn អភ័ព្វរឿងស្នេហា ជួបរឿងបែកបាក់មិនចេះចប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ អាចនិយាយបានថា តារាសម្ដែងដ៏ល្បីលំដាប់ជួរមុខរបស់ប្រទេសថៃ Ploy Chermarn មកទល់នឹងសព្វថ្ងៃនាងពិតជាមានភាពល្បីល្បាញខ្លាំងមែនទែនក្នុងវិថីសិល្បៈ ព្រោះថាចាប់តាំងពីប្រឡូកក្នុងវិស័យភាពយន្តដំបូងៗរហូតមកដល់សព្វថ្ងៃ គឺនាងនៅតែអាចរក្សាបានតំណែងតួឯក និងទទួលបានការគាំទ្រច្រើនមិនបាក់ស្រុតប្រជាប្រិយភាពនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ បើទោះបីជាជីវិតសិល្បៈមានការមមាញឹកនិងជោគជ័យខ្លាំងយ៉ាងណាក៏ដោយ តែបើងាកមកមើលពីជីវិតស្នេហារបស់តារាស្រីវ័យ ៣៨ឆ្នាំរូបនេះវិញ យើងឃើញថាវាហាក់បីដូចជាអភ័ព្វបន្តិចសម្រាប់នាង ព្រោះថាតាំងពីចូលសិល្បៈដំបូងៗរហូតមកទល់ពេលនេះ នាងធ្លាប់បានបែកបាក់ស្នេហាជាមួយមិត្តប្រុសជាច្រើននាក់បន្តបន្ទាប់គ្នា ក្នុងនោះក៏មានសុទ្ធសឹងតែជាតារាដូចគ្នាថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងថា Ploy Chermarn ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកណាខ្លះ ទស្សនារូបភាពខាងក្រោម៖

១.Top Nathasedh

បើតាមប្រភពមួយចំនួនក៏ធ្លាប់បានឲ្យដឹងថា តារាសម្ដែង និងជាពិធីករ Top ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Ploy ដែរ តែក្រោយមកក៏បានបែកគ្នាដោយប្ដូរមកជាការរាប់អានវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.Andrew Gregson

កាលពីជាង ២ឆ្នាំមុន Ploy ក៏ធ្លាប់បានបង្ហើបប្រាប់ថា​ខ្លួនបានមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Andrew និងស្រលាញ់គ្នាជាច្រើនឆ្នាំដែរ ប៉ុន្តែក្រោយមកទៀតពួកគេក៏បានបែកគ្នាវិញ។

៣.Navin Tar

តារាសម្ដែងរូបនេះ ក៏ធ្លាប់បានស្រលាញ់គ្នាជាមួយ Ploy រយៈពេលជាងបីឆ្នាំដែរ តែទីបំផុតក៏នៅតែមិនអាចនៅជាមួយគ្នាបានរួចពួកគេក៏សម្រេចចិត្តបែកគ្នាទៀត។

៤.John

ស្នេហារវាង Ploy និងកម្លោះហាយសូរូបនេះ ក៏បានចំណាយពេលស្រលាញ់គ្នាយូរណាស់ដែរ តែក្រោយមកក៏បានចែកផ្លូវគ្នាទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.Dome Pakornlam

តារាប្រុសរូបនេះ ក៏ធ្លាប់បានទាក់ទងជាមួយ​ Ploy ជាច្រើនឆ្នាំដែរ តែដោយសារតែនៅជាមួយគ្នាមិនចុះសម្រុង អ្នកទាំងពីរក៏សម្រេចចិត្តបែកគ្នា ស្វែងរកដៃគូជីវិតថ្មីរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦.Alexander

ស្នេហារវាង ​Ploy និងកម្លោះអ្នកជំនួញដែលជាសង្សារចុងក្រោយនេះ ក៏ទើបតែបែកគ្នាកាលពីអំឡុងពេលថ្មីៗនេះផងដែរ។
ប្រភព៖khmerload

Related posts

Leave a Comment