ផ្ទះការភ្ញាក់ផ្អើល !! ប្រជាពលរដ្ឋមានការអាណិតអាសូរជាខ្លាំក្រោយរកឃើញបុរសម្នាក់ជាប់នៅក្នុងលូរទឹកស្អុយអស់រយះពេល៧ថ្ងៃដោយសារតែ….

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ដង្កោ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​កម្លាំង​ប្រជា​ការពារ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បុរស​ម្នាក់ ដែល​មាន​សតិ​មិន​គ្រប់ ដែល​បាន​ជាប់​នៅ​ក្នុង​លូ​មួយ​កន្លែង ហើយ​ត្រូវ​បាន​គេ​មើលឃើញ​តាម​ប្រហោង​តូច​មួយ ។

នៅ​ពេល​ភ្លាម​ៗ​នោះ បុរស​នេះ​បាន​ស្រែក​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជាប់​នៅ​ក្នុង​លូ​នោះ​រយៈពេល​៧​ថ្ងៃ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​ក៏​មាន​មនុស្ស​៣​នាក់​ទៀត​ជាប់​ជាមួយ​ខ្លួន​ដែរ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ស្ថិត​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា រស់នៅ​ឯ​ខេត្តកំពង់ស្ពឺ បាន​លូន​ចូល​ទៅ​ក្នុង​លូ​បង្ហូរទឹក ស្ថិត​នៅ​តាម​ផ្លូវ​ខាងលើ ដោយ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា គាត់​លូន​ចូល​ទៅ​ក្នុង​លូ​នោះ​តាម​ច្រក​ណា និង​របៀប​ណា​នោះ​ទេ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គាត់​លូកដៃ​តាម​ប្រហោង​គម្រប​អណ្ដូង​លូ ដែល​បែកចេញ​មក​ក្រៅ ។

ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម អាជ្ញាធរ​សង្កាត់​ដង្កោ រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​ដង្កោ ប្រជា​ការពារ​បាន​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ទៅ​ដល់​សួរនាំ​ទៅ​បុរស​នោះ​តាម​ប្រហោង​គម្រប​អណ្ដូង​លូ​បុរស​នោះ​បាន​ប្រាប់​ថា ជាប់​នៅ​ក្នុង​លូ​នោះ​រយៈពេល​៧​ថ្ងៃ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​ក៏​មាន​មនុស្ស​៣​នាក់​ទៀត​ជាប់​ជាមួយ​ខ្លួន​ដែរ ។ បន្ទាប់​ពី​បានឮ​បែប​នេះ សមត្ថកិច្ច​មានការ​ខ្វល់ខ្វាយ​ខ្លាំង​ណាស់​ក៏​បាន​នាំ​គ្នា​ជួយ​គាស់​គម្រប​អណ្ដូង​លូ​នោះ ជួយ​យក​បុរស​នោះ​ចេញ ។ ប៉ុ​ន្ត​គាស់​ពុំ​រួច​ឡើយ ទើប​យក​គ្រឿងចក្រ​ទៅ​ស្ទូច​លើក​បង្ហើប ទើប​អាច​ទាញ​យក​បុរស​នេះ​ចេញ​បាន ហើយ​ពុំ​ឃើញ​មាន​មនុស្ស​៣​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​លូ​នោះ​ដូច​ជា ការ​អះអាង​របស់​បុរស​នោះ​ឡើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ទាញ​ចេញ​បាន​ទើប​ដឹង​ថា បុរស​នេះ​មាន​សតិ​មិន​គ្រប់​ហើយ ពុំ​មែន​ជាប់​ក្នុង​លូ​៧​ថ្ងៃ​មក​នោះ​ទេ គឺ​សង្ស័យ​ទើបតែ​ជាប់​នៅ​ក្នុង​ថ្ងៃ​កើតហេតុ​នោះ​ប៉ុណ្ណោះ ព្រោះ​កាលពី​ថ្ងៃ​ទី​១៨ បានឃើញ​បុរស​នេះ​ដើរ​តាម​ផ្លូវ​លេខ​៣៧១ ។ មិនតែប៉ុណ្ណោះ​ពេល​ទៅ​ដល់​ត្រង់​ស្ថានីយ​បូមទឹក​បឹង​ទំពុន​ក៏​មាន​អ្នក​អាណិត​ឲ្យ​ប្រាក់​មួយ​ចំនួន ដើម្បី​ឲ្យ​គាត់​ជិះ​រថយន្ត​ទៅ​ផ្ទះ​ទៀត​ផង ហើយ​ប្រាក់​ទាំងនេះ​ក៏​ឃើញ​នៅ​ជាប់​ខ្លួន​គាត់​រហូត​ដែរ ។

បន្ទាប់​ពី​ជួយ​សង្គ្រោះ​បាន​អាជ្ញាធរ​បាន​នាំ​ទៅ​កាន់​សាលាសង្កាត់​ដង្កោ​បាញ់​ទឹក​លាង​សម្អាត និង​ឲ្យ​ខោអាវ​ស្លៀកពាក់ ហើយ​មួយសន្ទុះ​ក្រោយមក​ប្រពន្ធ​គាត់​បាន​ទៅ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយដោយ​អះអាង​ថា ប្ដី​គាត់​មាន​សតិ​មិនល្អ ៕

Related posts

Leave a Comment