ពលរដ្ឋខ្មែរសូមប្រយ័ត្នផង !! ប្រទេសថៃកំពុងមានការរីករាលដាលជំងឺCovid19កាន់តែខ្លាំងខណះរដ្ឋាភិបាលសំរេចបិតដំបន់មួយចំនួនក្នុងប្រទេសថៃ….

កាលពីពេលថ្មីៗនេះ ថៃបានចេញសេចក្តីប្រកាសបន្ទាន់មួយថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ដល់ទៅជាង៥០០ករណី ហើយទីតាំងដែលមានអ្នកជំងឺឆ្លងនេះស្ថិតឯខេត្តសាមុតសាខន (Samut Sakhon) លើកនេះគឺជាចំនួនករណីដែលឆ្លងច្រើនបំផុតសម្រាប់ប្រទេសថៃ ព្រោះរយៈពេលតែ១ថ្ងៃ មានអ្នកឆ្លងរហូតទៅដល់៥០០ នាក់ជាងឯណ្ណោះ ។

អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃប្រទេសថៃបានឲ្យដឹងថា ករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៥១៦ករណីត្រូវបានរកឃើញ ក្រោយពីការធ្វើតេស្តដែលរួមមានទាំងពលករចំណាកស្រុកចំនួន ១,១៩២នាក់។ ករណីថ្មីៗទាំងនេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងករណីឆ្លងក្នុងសហគមន៍៤ករណី ដែលត្រូវបានរកឃើញនៅផ្សារលក់បង្គារមួយកន្លែងក្នុងខេត្ត Samut Sakhon កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយករណីដំបូងបំផុតជាស្រ្តីវ័យ៦៧ឆ្នាំម្នាក់ ដែលជាអ្នកលក់នៅក្នុងផ្សារ។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរាលដាលនៅកាន់ខេត្តដទៃៗទៀតនៃប្រទេសថៃ ខេត្ត Samut Sakhon ត្រូវបានបង្គាប់ឲ្យបិទការចេញ-ចូល រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ និងត្រូវស្ថិតក្រោមការអនុវត្តបម្រាមគោចរ ចន្លោះម៉ោង១០យប់ដល់៥ព្រឹក៕

Related posts

Leave a Comment