រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡេីយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន លេីកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ ៖
តាមសាររបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានបញ្ជាក់នៅក្នុងគ្រុបតេឡេក្រាមជាមួយអ្នកសារព័ត៌មានដោយអមជាមួយអត្ថបទពន្យល់ណែនាំរបស់អង្គការសុខភាពពិភពលោកបានអោយដឹងថា សារធាតុសម្លាប់មេរោគ ឬអាល់កុលទាំងនោះអាចធ្វើអោយពុលប្រសិនបើប៉ះមាត់ហើយលេបចូលទៅ អាចធ្វើអោយរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើអោយខូចស្បែកនិងភ្នែករបស់មនុស្សថែមទៀតផង៕