ប្អូនស្រីកំសត់ម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ត្រូវការថវិការជាច្រើន ដើម្បីធ្វើការវះកាត់ ។ ប្អូនមានឈ្មោះថា សុន ស្រីមិច ជាក្មេងកំព្រា ឪពុកម្តាយ រស់នៅជាមួយជីតាចាស់ ជីវភាពក្រីក្រគ្មាន ហើយពេលនេះបែរជាត្រូវមកជួបគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឲ្យប្អូនស្រី មិនដឹងត្រូវទៅពឹងនរណាឡើយ ។ ជីវិតកើតមកកំសត់ណាស់ទៅហើយ ស្រាប់តែមានបញ្ហាបែបនេះ ទៀត ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ផ្កា ស្មៅ បានបង្ហោះសារថា “ប្អូនស្រីឈ្មោះសុន ស្រីមិច គ្នាកំព្រាម្ដាយឪពុក តាំងពីរតូចរស់នៅជាមួយតាជរា ឥលូវបានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់តម្រង់នោម បែកផាលត្រគៀគ ដេកនៅមន្ទីពេទ្យកាលម៉ែត។ ខ្វះខាតលុយវះកាត់បន្ទាន់2000$ សូមបងប្អូនជួយគ្នាផងតិចក្ដីច្រើនក្ដី ជួយគ្នាផង ជួយសែរអោយចែទ្រីដាណាផង គ្នាគ្មានអ្នកទីពឹងទេ បងប្អូនសុទ្ធតែអ្នកក្រខ្សត់។ សូមបងប្អូនជួយគ្នាផង 010241311។
ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តទៀតថា “គ្នាត្រូវការលុយវះកាត់បន្ទាន់ បងប្អូនសូមជួយបរិច្ចាគ គ្នាបន្តិចម្នាក់មក គ្នាគ្មានម្ដាយគ្មានពុកទេ ខ្ញុំអាណិតគាត់ណាស់មិនសមណាជួបចឹងទេ”។