ពុទ្ធោអើយ !! ពលករចំណាកស្រុកជនជាតិថៃដែលគ្មានឯកសារត្រឹមត្រូវ រាប់រយនាក់បានស្លាប់នៅកូរ៉េខាងត្បូង ដោយ….

(បាងកក)៖ មូលនិធិថូមសុនរ៉យទ័រ(Thomson Reuters Foundation) បានឲ្យរាយការណ៍ឲ្យដឹងថា ពលករចំណាកស្រុកជនជាតិថៃដែលគ្មានឯកសារត្រឹមត្រូវ រាប់រយនាក់បានស្លាប់នៅកូរ៉េខាងត្បូង ដោយជំរុញឲ្យអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលើជោគវាសនារបស់ជនចំណាកទាំងនោះ ដែលត្រូវបានគេស្គាល់ថាជា«ខ្មោចតូច»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅយប់ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

នេះបើយោងតាមទិន្នន័យពីស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូល ដែលទទួលបានតាមរយៈការស្នើសុំសេរីភាពនៃសារព័ត៌មានដែលហៅកាត់ថា FOI បានបង្ហាញឲ្យដឹងថា មានជនជាតិថៃយ៉ាងហោចណាស់ ៥២២នាក់ បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៥មក ខណៈដែល ៨៤% នៃពួកគេគឺមិនមានឯកសារត្រឹមត្រូវនោះទេ។ ហើយ ៤នាក់ក្នុងចំណោម ១០នាក់នៃការស្លាប់នេះទៀតសោត គឺត្រូវបានគេកត់សម្គាល់ថា កើតឡើងដោយមិនដឹងពីមូលហេតុច្បាស់លាស់ ខណៈអ្នកផ្សេងទៀតបណ្តាលមកពីគ្រោះថ្នាក់ និងការធ្វើអត្តឃាត។

ចំនួននៃការស្លាប់របស់កម្មករថៃនៅកូរ៉េខាងត្បូង បានឈានដល់កំរិតខ្ពស់ប្រចាំឆ្នាំ២០២០នេះ ពោល គឺមានរហូតដល់ ១២២នាក់ បើគិតត្រឹមពាក់កណ្តាលខែធ្នូនេះ ខណៈដែលការព្រួយបារម្ភ កាន់តែមានខ្លាំងឡើងជុំវិញផលប៉ះពាល់នៃការរាតត្បាត COVID-19 លើលក្ខខណ្ឌការងារ។ នេះបើយោងតាមទិន្នន័យ ដែលទទួលបានពីស្ថានទូតថៃថ្មីៗនេះ។

លោក Neelam Barouh អ្នកឯកទេសផ្នែកពលកម្មចំណាកស្រុក នៃអង្គការពលកម្មអន្តរជាតិ បានមានប្រសាសន៍ថា «ទិន្នន័យនេះ វាបង្កជាក្តីបារម្ភជាខ្លាំង និងងទាមទារការយកចិត្តទុកដាក់ និងការស៊ើបអង្កេតជាបន្ទាន់»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតថា «ពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ ត្រូវបានគេមើលឃើញថា មានការការពារតិចតួច ខណៈដែលសុខភាពនិងសុវត្ថិភាពរបស់ពួកគេ គឺជាក្តីកង្វល់មួយ»។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ពីក្រសួងការបរទេសថៃ បានឲ្យដឹងថា យ៉ាងហោចណាស់ មានប្រជាជនថៃចំនួន ៤៦០,០០០នាក់ កំពុងធ្វើការនៅបរទេសទាំងស្រប់ច្បាប់និងខុសច្បាប់។ ប្រទេសកូរ៉េខាងត្បូង ជាទិសដៅទីមួយ ខណៈដែលប្រទេសនេះ ជាកន្លែងសម្រាប់ជនអន្តោរប្រវេសន៍ថៃ ប្រមាណ ១៨៥,០០០នាក់៕ ប្រភព: freshnew

Related posts

Leave a Comment