ញញឹមស្រស់ណាស់! យុវតី២រូប មានទាំងរូបសម្រស់ ស្រស់ស្អាត កើតនៅក្នុងគ្រួសារក្រលំដូចគ្នា តែក្តីស្រម៉ៃមួយស្រដៀងគ្នាខ្លាំងណាស់

ហ្វេសប៊ុកៈ សម្រស់របស់យុវតី ២នាក់ បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែភាពស្រស់ស្អាត និង ស្នាមញញឹមសែនស្រស់របស់នាង បានទាក់ទាញចិត្តឲ្យមហាជន ពិសេស អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក​ ចង់គយគន់ ពីរូបសម្រស់ ដ៏ស្រស់ផូរផង់របស់នាង ។

ទី១. ប្អូនស្រី​ យ៉ង់ ស្រីនីត ដែលជាកូនស្រីអ្នកខេត្តមណ្ឌលគិរី មានអាយុ១១ឆ្នាំ រៀនថ្នាក់ទី៥ ​នៅភូមិដាក់ដាំ ខេត្តមណ្ឌលគិរី។ ជាកូនស្រីច្បងនៅក្នុងគ្រួសារ និងមានតួនាទី លក់ចេកឆាប បន្តិចបន្តួច ដើម្បីដោះស្រាយ ក៏ដូចជាជួយសម្រាលទុក្ខលំបាករបស់ឪពុកម្តាយ។

ស្រីនីត ត្រូវបានមហាជន ជាច្រើន មានការកោតសរសើរលើរូបសម្រស់ ដ៏ស្រស់ស្អាតរបស់នាង ។ ទោះបីជាកើតមកក្នុងត្រកូលអ្នកក្រខ្សត់ក៏ពិតមែន តែក្មេងស្រីរូបនេះ ពិតជាមានរូបសម្រស់ស្អាតខ្លាំង រហូតដល់មហាជន គ្រប់មជ្ឈដ្ឋាន ស្ងោចសរសើរលើរូបនាងយ៉ាងខ្លាំង។ ឪពុកស្រីនីត គាត់ជាអ្នកធ្វើការសំណង់ បានមួយថ្ងៃចាយមួយថ្ងៃ ចំណែកម្តាយជាអ្នកលក់ដូរបន្តិចបន្តួច ហើយថ្ងៃខ្លះស្ទើរគ្មានប្រាក់ទិញម្ហូបផង។

ស្រីនីត មានក្តីស្រម៉ៃធំៗពីរ ទី១. គឺចង់ធ្វើជាគ្រូបង្រៀន ផ្តល់ចំណេះដល់ ក្មេងជំនាន់ក្រោយ ដោយខិតខំសិក្សា និងមានចំណេះដឹង យកទៅបម្រើការនៅក្នុងជីវិត។ ទី២. ក្តីស្រម៉ៃ ចង់ក្លាយជា តារាចម្រៀង មួយរូប ដែលមានឈ្មោះល្បីមួយរូប។

បច្ចុប្បន្ននេះ ក្មេងស្រីរូបនេះ ក៏ត្រូវបានលោកឧកញ៉ា ចិត្តធម៏ ស្រី ចាន់ថន ដែលជាឧកញ៉ាមួយរូប មានចិត្តសណ្តោះប្រណៃដល់ជនទីទាល់ ក៏បានសម្រេចចិត្ត ទទួលយករូបនាង ធ្វើជាកូនស្រីធម៏ផងដែរ។

ទី២. ប្អូនស្រី និះ ដែលត្រូវជាបងស្រីរបស់ប្អូនប្រុសពេជ្រ ធារ៉ា ដែលជិះកង់កញ្ចាស់ប្រកួតប្រណាំង កាលពីពេលថ្មីៗនេះ ។ ប្អូនស្រី និះ គឺជាក្មេងស្រីម្នាក់ ដែលកើតមកនៅក្នុងត្រកូលក្រីក្រ មិនមានទ្រព្យសម្បត្តិ យើងថែមទាំង ម្តាយរបស់ប្អូនស្រី មានជំងឺប្រចាំកាយថែមទៀត។

ស្រីនិះ ត្រូវបានមហាជន ជាច្រើន មានការស្ងោចសរសើរលើ រូបសម្រស់ដ៏ស្រស់ស្អាតរបស់ប្អូនស្រី កាន់តែមើលគឺកាន់តែស្រស់ស្អាត សូម្បីតែលោកស្រី ទ្រី ដាណា ដែលបានទៅដល់ផ្ទះ និងបានជួយសង់ផ្ទះថ្មីជូនក្រុមគ្រួសារ របស់ប្អូនប្រុស ធារ៉ា នោះ ក៏កោតសរសើរពីរូបសម្រស់របស់ប្អូនស្រីផងដែរ។ ឪពុករបស់ស្រីនិះវិញ ធ្វើការសំណង់ ចំណែកម្តាយមានជំងឺប្រចាំកាយថែមទៀត។

ស្រីនិះ ក៏មានក្តីស្រម៉ៃ ប្រហាក់ប្រហែល ទៅនឹង ប្អូនស្រីនីត ផងដែរ។ ក្តីស្រម៉ៃ របស់ប្អូនស្រី ទី១.ចង់ធ្វើជា​ អូតេស និងទី២. ចង់ធ្វើជាតារាម៉ូដែលដ៏ល្បីមួយរូប៕

Related posts

Leave a Comment