ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦៖៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនបង្កចំនួន ០១នាក់ ឈ្មោះ យួស តុលា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនបង្កបានធ្វើសកម្មភាព ដោយយកដំបងឈើជ្រុង វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ក្នុងវត្តអូរជុំឧត្តសាមគ្គី ស្ថិតក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន និងវត្តសុវណ្ណគីរី តាស្តា ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន បណ្តាលឲ្យរងការខូចខាត ទ្រព្យសម្បត្តិក្នុងវត្តជាច្រើន ៕