ហូសចិត្ត ! ចេញលួចលើកទី១ ភ័យពេកលួចប៉ះចំលីអូប្រេនពណ៌ស្វាយ មានថែមរ៉ូតទៀត….

កណ្តាល៖ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និង រកឃើញវត្ថុតាងមួយចំនួន ដូចជា ខោ លីអូមនុស្សស្រី និង ស្បែកជើងមួយគូរ ។

សកម្មភាពចោរកម្ម នេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ច អះអាងថា ជនរងគ្រោះ ឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ និង ជនសង្ស័យ ឈ្មោះ ឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ ។

នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូរ និង ខោលីអូស្រី ពណ៌ស្វាយមួយ ។ ពេលនោះក៏ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោឡោឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី អោយចុះមកឃាត់់ខ្លួនតែម្តង ។

Related posts

Leave a Comment