ខ្លាំងមែន ! ខ្លួននៅតូចទេ តែកុមារី​ សរពេជ្ញ ម៉ានីកា អាចរកចំណូលចូលផ្ទះក្នុងមួយខែៗបានដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សាន្ត ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីកុមារី​ សរពេជ្ញ ម៉ានីកា បច្ចុប្បន្នប្អូនស្រីគឺជាតារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងវិស័យភាពយន្តក្នុងស្រុក ហើយប្រិយមិត្តក៏បានដឹងពីសមត្ថភាពរបស់កុមារីរូបនេះរួចមកហើយក្រោយបានទស្សនាភាពយន្ត​ រឿង​ភាគ​ “អ្នក​ម៉ាក់វ័យ​ក្មេង​ វគ្គ​១និងវគ្គ​២”ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញយើងឃើញថាកុមារី​ សរពេជ្ញ ម៉ានីកា នៅក្មេងណាស់ហើយច្បាស់ជាមានការងឿយឆ្ងល់ហើយថាតើនៅក្នុងមួយខែៗកុមារីរូបនេះអាចរកចំណូលបានប៉ុន្មានពីវិស័យសិល្បៈបើគាត់នៅក្មេងម្លឹងៗ តែបើយើងបានដឹងពីចំណូលរបស់កុមារី​ សរពេជ្ញ ម៉ានីកា វិញបានញាក់សាច់ គឺនៅក្នុងរយៈពេលមួយខែកុមារី សរពេជ្ញ ម៉ានីកា ចន្លោះមួយពាន់ដុល្លា ទៅពីរពាន់ដុល្លាក្នុងមួយខែៗ ហើយប្រសិនបើមាន​ ការងារ ធំៗអាចរកចំណូលច្រើនជាងនេះទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនិងនេះដែរតារាសម្តែងវ័យក្មេងរូបនេះក៏បានបញ្ជាក់បន្ថែមខ្លះៗពីការបែងចែកប្រាក់ចំណូលរបស់ខ្លួនផងដែរដោយប្អូនស្រីបានរៀបរាប់ថា ៖ ប្រាក់ដែលនាងទទួលបានពីការសម្តែង នាងយកទៅចំណាយលើការសិក្សា សម្ភារៈ នឹងសន្សំខ្លះផងដែរ ។ ប្រាក់មួយចំណែកផ្សេងទៀតនាងក៏បានជួយឧបត្ថមដល់ មន្ទីរពេទ្យ ជនពិការ ខ្លះៗដែរ ៕
ប្រភព៖khmernews

Related posts

Leave a Comment