ផ្អើលទៀតហើយ! ទិត្យ សុធារី ត្រូវ អរុណរស្មី ធ្វើរឿងហួសចិត្តមួយដាក់ ក្រោយបែកគ្នាជាង ១ ខែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកមហាជននិយមតាមដានបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានដឹងហើយពីរឿងរ៉ាវបែកបាក់របស់តារាចម្រៀង ទិត្យ សុធារី និង តារាហ្វេសប៊ុកសម្តីផ្អែម ជនិន្ទ្រ អរុរណរស្មី។ ក្រោយពីមានការប្រកាសបែកបាក់ជាសាធារណៈពីខាងស្រី គឺកញ្ញា ទិត្យ សុធារី ​ហើយនោះ លោក ជនិន្ទ្រ អរុណរស្មី ក៏បានធ្វើការ Live វីដេអូទាំងទឹកភ្នែក ​ឈឺចិត្តស្អិតទ្រូង​ខ្លាំង រហូតដាច់​ចិត្តទាញកន្រ្តៃកាត់​សក់ចោលខ្ទេច ​បង្ហាញ​ពី​ចិត្ត​ស្មោះ​ចំពោះ​អតីតសង្សារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯកញ្ញា ទិត្យ សុធារី វិញបានចេញមុខមកប្រកាសជាសាធារណៈ និង បញ្ជាក់ច្បាស់ៗថា កន្លងមករូបនាងមិនធ្លាប់មានចិត្តស្រឡាញ់ លោក ជនិន្ទ្រ អរុណរស្មី ទេ គ្រាន់តែជាការរាប់អានមើលចិត្តគ្នា ខណៈតារាហ្វេសប៊ុករូបនេះ សុំស្រឡាញ់រូបនាង សុំរៀបការរហូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណ៍ ក្រោយមានមតិរិះគន់ជាច្រើនចោទថា តារាចម្រៀង ទិត្យ សុធារី តោងលោក ជនិន្ទ្រ អរុណរស្មី ដើម្បីល្បីនោះ នាងក៏បានបកស្រាយថា នាង និង បុរសរូបនោះ គ្រាន់តែរាប់អានជិតស្និទ្ធគ្នាធម្មតាសោះ អត់ឱ្យបង្ហាញនៅក្នុងហ្វេសប៊ុកទេ តែកំលោះ អរុណរស្មី យកនាងទៅបង្ហាញនៅក្នុងហ្វេសប៊ុកដោយខ្លួនឯង ទៅដាក់ Relationship ដោយខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បើគិតមកដល់ពេលនេះរយៈពេលជាង ១ ខែហើយកញ្ញា ទិត្យ សុធារី​​ បានប្រកាសបែកគ្នានឹង ជនិន្ទ្រ អរុណរស្មី ហើយរឿងរ៉ាវក៏ហាក់ស្ងប់ស្ងាត់បន្តិចដែរ។ យ៉ាងណា ស្រាប់តែនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ កញ្ញា ទិត្យ សុធារី បានបង្ហោះសារព្រមានដល់លោក ជនិន្ទ្រ អរុណរស្មី ជាថ្មី ឈប់ឱ្យឆាតមកនាងទៀត ក្រោយពីលោកបានឆាតទទូចសុំនាងត្រូវគ្នាវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារបង្ហោះ អមនឹងការសន្ទនាគ្នារវាងខ្លួន និង លោក ជនិន្ទ្រ អរុណរស្មី នោះ កញ្ញា ទិត្យ សុធារីបានរៀបរាប់ថា ៖ «ខ្ញុំនិយាយត្រង់ជាលើកចុងក្រោយណា ខ្មោចព្រាយ ឬ សត្វខ្លាក៏ខ្ញុំមិនខ្លាច ថ្មើរណេះមនុស្សម្នាក់នេះដែរ ខ្ញុំពិតជាខ្លាចអ្នកខ្លាំងណាស់ ឈប់តាមរំខានខ្ញុំទៀតណា ខ្ញុំសូមតែសេចក្តីស្ងប់ស្ងាត់ និង ថ្លៃថ្នូររបស់ខ្ញុំទេ ហ៊ាគួរឱ្យខ្លាចណាស់ ហ៊ាៗបងធំប្រចាំកំពង់ចាម (ប្លុកឡើងហត់ហើយ)»៕ប្រភព៖POPULAR

Related posts

Leave a Comment