សូមប្រុងប្រយ័ត្ន! ត្រឹម ៤ ថ្ងៃជាប់គ្នា កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុបដល់ទៅ ៤៤ នាក់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជា បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ១០ នាក់បន្ថែមទៀតហើយ ដែលសុទ្ធតែជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបង្ហាញឱ្យឃើញថា កម្ពុជាមានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ មកទល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ មានរយៈពេល ៤ ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមានអ្នកឆ្លងកូវីដ ១៩ ថ្មី សរុបដល់ទៅ ៤៤ នាក់ ក្នុងនោះមាន ៣៩ នាក់ ជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ និង ០៥ នាក់ទៀត ជាអ្នកធ្វើដំណើរចូលមកកម្ពុជា ។ ខាងក្រោមនេះជាកាលបរិច្ឆេទ នឹង ចំនួនអ្នកឆ្លងក្នុងរយៈពេល ០៤ ថ្ងៃនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ មានករណីវិជ្ជមានចំនួន ០៦ នាក់ សុទ្ធតែជាពលករមកពីប្រទេសថៃ

២. ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ មានករណីវិជ្ជមានចំនួន ១៣ នាក់ ក្នុងនោះ ពលករមកពីថៃ ០៨ នាក់ និង អ្នកដំណើរមកកម្ពុជា ០៥ នាក់

៣. ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ មានករណីវិជ្ជមានចំនួន ១៥ នាក់ សុទ្ធតែជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ

៤. ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ មានករណីវិជ្ជមានចំនួន ១០ នាក់ សុទ្ធតែជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្លងទូទាំងប្រទេសមាន ៤៣៦ នាក់ ក្នុងនោះពលករដែលមកពីប្រទេសថៃ មានចំនួន ៦៦ នាក់ ។ ចំពោះអ្នកជាសះស្បើយមានចំនួន ៣៨២ នាក់ និង នៅសល់អ្នកព្យាបាលចំនួន ៥៤ នាក់ ៕

Related posts

Leave a Comment