កំសត់ណាស់! ប្អូនស្រីកំព្រាឪពុកម្ដាយម្នាក់ ឆ្លៀតពេលពីការសិក្សា ដើរបេះត្រួយស្តៅយកទៅលក់ ទិញសំភារៈសិក្សា …..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតរបស់មនុស្សយើង មានបញ្ហាគ្រប់គ្នា គ្រាន់តែបញ្ហានោះ តូច ឬ ធំ តែប៉ុណ្ណោះ ព្រោះថាមានតែជីវិត ដែលត្រូវបានគេបង្កើតឡើងមកនេះ ដើម្បីឲ្យមនុស្សយើងចេះតស៊ូ នូវបញ្ហាដែលយើងបានជួប ។ នៅក្នុងជីវិតតែងតែជួបនូវបញ្ហា ដូចនេះប្អូនស្រីត្រូវតែតស៊ូ ជំនះ ឲ្យបាន​ លុះត្រាណា ជីវិតនៅមានដង្ហើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Stiren Shop បានបង្ហោះសារពីជីវិតដ៏កំសត់របស់ក្មេងស្រីម្នាក់ ដែលគាត់មានជីវភាពខ្សត់ខ្សោយ ។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា “ថ្ងៃទី15ខែមករាឆ្នាំ2021 កុមារី ប៉ុន ចន្ធី ជាសិស្សថ្នាក់ទី5(ក)នៃសាលាបឋមសិក្សាគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ ។ កូនមករៀនផងឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅប៊ិច…..។ ហេតុនេះបើលោក លោកស្រី សប្បុរសជនបានឃើញ មេត្តាជួយគាត់ផង ។ 0977556641″។

Related posts

Leave a Comment