គួរឲ្យស្ងប់ស្ងែងណាស់! បងប្រុសម្នាក់ បានបង្ហោះសារថា ការតស៊ូលំបាកជាមួយគ្នាតាំងពីបាតដៃទទេរ​​ សុីអត់សុីឃ្លាន ជំនះការលំបាកគ្រប់បែបយ៉ាងរហូតដល់ទទួលជោគជ័យគឺដោយសារតែមាននារីម្នាក់នេះ…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាសនារបស់មនុស្សពិតជាមិនអាចមើលឃើញឡើយ ឲ្យតែមានការខំប្រឹងតស៊ូ ជំនះ រាល់ឧបសគ្គ ដើរទៅរកក្តីស្រម៉ៃ ដែលអ្នកបានកំណត់ទុក ទោះបីជាផ្លូវទៅកាន់វាពិបាករាប់ម៉ឺន រាប់សែនដង ក៏មិនចុះចាញ់ ថ្ងៃណាមួយអ្នកនឹងទទួលបានជោគជ័យ ។ មានអ្នកមានមួយចំនួនធ្លាប់បានឆ្លងកាត់ជីវិត និងការខិតខំប្រឹងប្រែង រឿងមួយនេះ ស្ទើរតែពេញមួយជីវិតរបស់គេ ទម្រាំរស់នៅបានស្រួល មានលុយកាក់ពេញដៃ មានអ្វីដែលខ្លួនចង់បាន គឺមិនមែនជារឿងងាយស្រួលនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងជីវិតរបស់បងប្រុសម្នាក់ ដែលគាត់ធ្លាប់ឆ្លងកាត់ ជីវិត ដ៏សែនជូរចត់វេទនា នៅក្នុងជីវិត បែបណា ក៏មិនដែលបោះចោលក្តីស្រម៉ៃខ្លួនសូម្បីម្តង គឺជាតាមចាប់ក្តីស្រម៉ៃរបស់ខ្លួនជាប់ជានិច្ច ហើយទៅបំផុត គាត់ក៏អាចធ្វើបានពិតមែន ។ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Keo Dyna បានសរសេរយ៉ាងខ្លី អរគុណដល់មនុស្សម្នាក់ ដែលមិនគិតបោះបង់ចោលរូបគាត់ សូម្បីតែម្តង គឺថាលំបាកខ្លាំងយ៉ាងណា វេទនា ប៉ុណ្ណា ក៏មិនចោលគ្នា តស៊ូជាមួយគ្នា រហូតមានថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់គណនីហ្វេសប៊ុកបានសរសេរថា “ការផ្លាស់ប្តូរជីវិត ពេលខ្ញុំមានលុយតែ2000៛ក៏អ្នកនៅក្បែរខ្ញុំ ពេលខ្ញុំមាន10000$/ខែក៏អ្នកនៅក្បែរខ្ញុំអគុណដល់គូរជីវិត Sok Cheatey”។

Related posts

Leave a Comment