សូមប្រុងប្រយ័ត្ន !!ព្រឹក ២០មករា កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ០៧នាក់ទៀតហើយ ទើបមកពីប្រទេសថៃ

នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ថ្មី ចំនួន ០៧ នាក់ ជាពលករមកពីប្រទេសថៃ ខណៈដែលមានអ្នកជាសះស្បើយថ្មីចំនួន ០៦ នាក់ផងដែរ ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្លងទូទាំងប្រទេសមាន ៤៤៨ នាក់ ក្នុងនោះពលករដែលមកពីប្រទេសថៃ មានចំនួន ៧៧ នាក់ ។ ចំពោះអ្នកជាសះស្បើយមានចំនួន ៣៩២ នាក់ និង នៅសល់អ្នកព្យាបាលចំនួន ៥៦ នាក់ ។

ទន្ទឹមនឹងនោះ គិតត្រឹមព្រឹកថ្ងៃ​ទី ២០ ខែមករា ឆ្នាំ ២០២១នេះ មានអ្នកឆ្លងសរុបចំនួន ៤៤៨ នាក់ ដែលក្នុងតួរលេខនេះ បូកសរុបទាំងអ្នកដែលបានរកឃើញឆ្លងនៅព្រឹកនេះចំនួន ០៧ នាក់ ដែលមានអត្តសញ្ញាណដូចក្នុងលិខិតខាងក្រោម៖

Related posts

Leave a Comment