រដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសពីវិធានការណ៍ប្រឆាំ.ងនឹងជំងឺ COVID-19 ដ៏តឹងរ៉ឹង រួមទាំងការហា.មប្រា.មការទទួលទានអាហារពេលយប់ ដោយលើក
ឡើងពីការភ័.យខ្លា.ចនៃការឆ្លងកាន់តែទូលំទូលាយ។ នាយកប្រតិបត្តិលោកស្រី Carrie Lam បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃសុក្រត
ទៅ ការទទួលទានអាហារនៅភោជនីយដ្ឋានបន្ទាប់ពីម៉ោង ៦ល្ងាច នឹងត្រូវបានហា.មឃា.ត់ ហើយទីតាំងដូចជាបារ និងកន្លែងហាត់ប្រាណនឹងត្រូវ
បានប.ញ្ជាឱ្យបិ.ទ។ ក្នុងរយៈពេល ៦ខែ កន្លងមកនេះ ករណីឆ្លងជំងឺ COVID-19 ភាគច្រើននៅក្នុងទីក្រុងហុងកុង ត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរមកពីបរទេស។ ករ.ណីបែបនេះត្រូវបានរកឃើញនៅឯកន្លែងនៅដាច់ដោយឡែក ពីអាកាសយានដ្ឋាននៅពេលមកដល់ ឬអំឡុងពេលស្នាក់នៅដាច់ដោយឡែក
នៅឯសណ្ឋាគារ។ ចំណែកការចម្លងក្នុងសហគមន៍ស្ទើរតែត្រូវបានគ្រប់គ្រង ប៉ុន្តែចាប់តាំងពីចុងខែធ្នូមក ករ.ណីវ៉ារ្យ៉ង់ អូមីក្រុង មានការកើនឡើងក្នុងចំណោមអ្នកមកពីបរទេស ដោយមានប្រហែល ៣០ ករណី ត្រូវបានរកឃើញក្នុងមួយថ្ងៃ៕ប្រភព៖ NHK