សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការប្រកាសវិធានការណ៍បន្ទាន់ ក្រោយរកឃើញ ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កាន់តែរីករាលដាលឆ្លងចូលសហគមន៍អម្បាញ់មិញនេះ ដោយនៅក្នុងថ្ងៃនេះបានរក៣៤ករ.ណីបន្ថែម ដោយ១០ករណីជាការឆ្លងចូលសហគមន៍ និង២៤ករ.ណី ជាការនាំចូល។
សម្ដេចបានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើការអនុវត្តន៍វិធានការណ៍ ៣កុំ និង៣ការពារ ឲ្យបានតឹងតែងបំផុត។ ជាមួយគ្នានេះដែរដើម្បីទប់ស្កាត់ការរីករាលដាលប្រភេទអូមីក្រុងនេះ សម្ដេចក៏អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ទៅទទួលយកដូសជំរុញ។ចំពោះលក្ខខណ្ឌដើម្បីទទួលបានការចាក់វ៉ាកសាំងដូស
ជំរុញនេះ គឺតម្រូវមានគម្លាតយ៉ាងតិច ៤ខែ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងលើកមុន គឺលើកទី២ ឬលើកទី៣។ទាក់ទិននឹងការចាក់វ៉ាក់សាំងដូសជំរុញនេះ
សម្ដេចបានចាត់ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ប្រមូលបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីមកទទួលយកវ៉ាក់សាំងនេះបន្ថែមទៀត ដើម្បីជៀសវាងការរីករាលដាលឆ្លងនៃប្រភេទថ្មី អូមីក្រុង និងដើម្បីបើកសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ឲ្យនៅ ដំណើរការដដែលនេះ។ចំពោះអ្នកនៅបណ្ដាខេត្តនឹង ទទួលបានការវ៉ាក់សាំងការពារ
កូវីដ-១៩ប្រភេទ AstraZeneca និង Moderna និង សម្រាប់នៅភ្នំពេញ នឹងទទួលបានប្រភេទ Pfizer ដោយសារតែវ៉ាក់សាំងប្រភេទនេះពិបា.កនឹងដឹកយកទៅកាន់ខេត្ត៕ ប្រភព៖Sabay News