វ៉ាវវ៉ាវឡូយមែន !! អាជ្ញាធរវៀតណាម​ ត្រៀមចែកទូរស័ព្ទដៃហ្វ្រីៗ ដល់ប្រជាជនក្រីក្រ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វៀតណាម៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញ បានស្នើឱ្យផ្តល់ដល់ប្រជាជនវៀតណាម​ មានជីវភាពក្រីក្រដែលមិនអាចមានលទ្ធភាពទិញស្មាតហ្វូន ដោយពិនិត្យគ្រួសារក្រីក្រ និងស្រង់ស្ថិតិធ្វើបញ្ជី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដដែលបានអះអាងថា គោលដៅនៃការផ្លាស់ប្តូរប្រព័ន្ធឌីជីថលអាចសម្រេចបាន លុះត្រាតែការគ្រប់គ្រង សេដ្ឋកិច្ច និងសង្គមផ្លាស់ប្តូរក្នុងពេលតែមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Lam Dinh Thang ប្រធាននាយកដ្ឋានព័ត៍មាន និងទំនាក់ទំនងទីក្រុងហូជីមិញ បាននិយាយនៅក្នុងសំណើមួយផ្ញើទៅកាន់រដ្ឋបាលក្រុង ដើម្បីបើកដំណើរការឌីជីថលនៃសង្គមទាំងមូល ប្រជាពលរដ្ឋទាំងអស់ត្រូវតែជាផ្នែកនៃការផ្លាស់ប្តូរនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាននាយកដ្ឋានរូបនេះ បានបន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ គេ​បាន​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ចំពោះ​ជន​ក្រីក្រ ដែល​មិន​មាន​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ។ ទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាមដែលមានប្រជាជនចុះឈ្មោះ ចំនួន ៩លាននាក់ ដោយទីក្រុងហូជីមិញ មានប្រជាជនក្រីក្រជាង ១៤៤,០០០នាក់។ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកដ្ឋាន​បាន​ស្នើ​សុំការសហការ​ជាមួយ​នាយកដ្ឋាន​សង្គមកិច្ច ដើម្បី​ពិនិត្យ​មើល​គ្រួសារ​ក្រីក្រ​ទាំងអស់ និង​ធ្វើ​បញ្ជី​អ្នក​ដែល​ត្រូវការ​ទូរស័ព្ទ​ទំនើប។ ប្រសិនបើរដ្ឋបាលក្រុងអនុម័តផែនការនេះ នាយកដ្ឋាននឹងសម្រេចថាតើស្មាតហ្វូនប្រភេទណាដែលនឹងត្រូវបានផ្តល់ឱ្យ និងប៉ាន់ស្មានថាតើគម្រោងនេះនឹងមានតម្លៃប៉ុន្មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយគេហទំព័រទិន្នន័យរបស់អាល្លឺម៉ង់ Statista ទូរស័ព្ទស្មាតហ្វូនប្រហែល ៦១.៣លានគ្រឿង ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំមុន៕

Related posts

Leave a Comment