ជិតដល់ហើយ!! មកមើលពេលវេលាល្អក្នុងការអុជធូបក្នុងឪកាសចូលឆ្នាំ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលឆ្នាំចិន ​គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ដែលតែងតែប្រារព្ធឡើងជារៀងរាល់ ១ ឆ្នាំម្ដង ដែលមានរយៈពេល ៣ ថ្ងៃ​ ។ ដោយឡែក នៅកម្ពុជាវិញគេកត់សម្គាល់ឃើញមានអ្នកជាប់សែស្រឡាយចិន និង អ្នករកស៊ីព្រមទាំងជនជាតិចិនកំពុងរស់នៅមួយចំនួន តែងបាននាំគ្នាចូលរួមប្រារព្ធពិធីបុណ្យនេះ មិនដែលខានឡើយ ដែលមានដូចជាការសែនព្រេននៅផ្ទះ ក៏ដូចជាការថ្វាយវត្ថុស័ក្តិសិទ្ធិតាមទីកន្លែងផ្សេងៗជាច្រើន។ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ»​ ​នឹងទម្លាយពីវិធី និង ពេលវេលាល្អក្នុងការអុជធូបយកហេង ជូនប្រិយមិត្តទស្សនា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ពេលព្រឹក
នៅពេលព្រឹក គឺជាពេលវេលាល្អបំផុតសម្រាប់ការការអុជធូបគោរពរំឮកអរព្រះគុណដល់វត្ថុស័ក្តិសិទ្ធិ ឬ ទេវតាដែលតែងតែគ្រប់គ្រងថែរក្សានៅផ្ទះយើងឱ្យមានសេចក្តីសុខរហូតមក។ ហើយក្នុងការអុជនេះ គេប្រើធូបចំនួន ៣ សរសៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​​ ពេលថ្ងៃត្រង់
នៅពេលថ្ងៃត្រង់ គឺជាពេលវេលាសម្រាប់ការអុជធូបរំឭកដល់បុព្វបុរសជីដូនជីតាដែលបានចែកឋានទៅហើយ។ ការអុជនេះ មិនត្រូវឱ្យហួសពេលថ្ងៃត្រង់ឡើយ ហើយគេប្រើធូបចំនួន ៣ សរសៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ពេលល្ងាច
នៅពេលល្ងាច គឺជាពេលវេលាអុចធូបធ្វើទានសែនឧទ្ទិសបុណ្យកុសលឱ្យទៅពួកវិញ្ញាណអមនុស្សដែលគ្មានញាតិសន្ដាន ហើយភាគច្រើនគេតែងតែសែនបាយម្ហូប និង នំៗផ្សេងៗ ហើយក្នុងនោះគេថែមទាំងមានដុ.ត.កាំ.ជ្រួ.ចដើម្បីបណ្តេញឧ.ប.ទ្រ.ពចង្រៃចេញផងដែរ។​ ហើយគេប្រើធូបចំនួន ១ សរសៃប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ពេលយប់
នៅពេលយប់​ គឺជាពេលល្អសម្រាប់ការអុជធូបគោរពដល់ទេវតានៃជោគលាភ Cai Xing Yee ហើយពេលម៉ោងដែលល្អបំផុត គឺចាប់ពីម៉ោង ១១ យប់ដល់ម៉ោង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ ព្រឹក។
នៅឆ្នាំនេះ គេឱ្យរៀបចំថ្វាយដាក់ទុកសម្រាប់គោរពអញ្ជើញទ្រង់នៅទិសខាងកើត ព្រោះគេជឿថាលោកនឹងយាងមកនៅទិសនេះ។ ម៉្យាងទៀតដើម្បីគោរពលោក គេត្រូវប្រើធូប ៥ សរសៃ៕ ប្រភព៖ ប្រជាប្រិយ

Ritual serving in Longshan Temple. incense offering by visitors.

Related posts

Leave a Comment